ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ថៃ​៧​នាក់សុខចិត្ត​ឆ្លងកាត់​មុខ​កាំបិត​រហូត​ដល់​ចាំ​មុខ​ខ្លួនឯង​ពី​មុន​អត់​បាន

4 ឆ្នាំ មុន

ថៃ​ ៖ យុគសម័យ​នេះ​ជា​សម័យ​ដែល​តារា​ៗ​ព្រម​ឈឺ​សាច់​ក៏​ព្រោះតែ​ចង់ឱ្យ​ខ្លួន​ស្អាត​ដោយ​ការ​វះកាត់​កែ​សម្ផស្ស​ផ្សេង​ៗ ។ រឿង​រាល់​ឆ្នាំ សិល្បករ​ទាំងនោះ​ផ្ដើម​ធ្វើការ​កែ​សម្ផស្ស​យ៉ាងច្រើន ដែល​វា​មិនមែន​ជា​រឿង​ប្លែក​ទៅ​ហើយ​សម្រាប់​ស្ត្រី​សម័យនេះ​។ ឥឡូវ​ទៅ​មើល​ទាំងអស់​គ្នា​ថា តារា​ណាខ្លះ​បាន​ធ្វើការ​កែ​សម្ផស្ស​រហូត​ដល់​មើល​លែង​ស្គាល់​មុខ​ពី​មុន​របស់​ខ្លួនឯង​នោះ​! 1/….

ថៃ​ ៖ យុគសម័យ​នេះ​ជា​សម័យ​ដែល​តារា​ៗ​ព្រម​ឈឺ​សាច់​ក៏​ព្រោះតែ​ចង់ឱ្យ​ខ្លួន​ស្អាត​ដោយ​ការ​វះកាត់​កែ​សម្ផស្ស​ផ្សេង​ៗ ។ រឿង​រាល់​ឆ្នាំ សិល្បករ​ទាំងនោះ​ផ្ដើម​ធ្វើការ​កែ​សម្ផស្ស​យ៉ាងច្រើន ដែល​វា​មិនមែន​ជា​រឿង​ប្លែក​ទៅ​ហើយ​សម្រាប់​ស្ត្រី​សម័យនេះ​។ ឥឡូវ​ទៅ​មើល​ទាំងអស់​គ្នា​ថា តារា​ណាខ្លះ​បាន​ធ្វើការ​កែ​សម្ផស្ស​រហូត​ដល់​មើល​លែង​ស្គាល់​មុខ​ពី​មុន​របស់​ខ្លួនឯង​នោះ​!

1/. Guzjung Jiraa

ពេល​ចុង​ក្រោយ​នេះ​មាន​អ្នក​តាមដាន​ពី​ភាព​ស្រស់​ស្អាត​របស់​នាង​ដោយ​ការ​កែ​សម្ផស្ស​ជា​បន្តបន្ទាប់ ដែល​នាង​ទើបតែ​បាន​បាញ់​រំលាយ​ខ្លាញ់​មក​ជាង ៣ ខែ ធ្វើ​ឱ្យ​មុខ​នាង​ស្អាត​ដូច​ក្មេង​តែ​ម្ដង​។

2/. Vichuda Pindum

ជា​តារា​សម្ដែង​ស្រី វ័យ ៤២​ឆ្នាំ ដែល​បាន​ហោះ​ទៅ​ធ្វើការ​កែ​សម្ផស្ស​មុខ​ដល់​កូរ៉េ ដោយ​ភាព​ស្អាត​របស់​នាង​គឺ​នៅ​ដដែល តែ​ថែម​មក​វិញ​នូវ​ការ​កម្ចាត់​ភាព​ជ្រីវជ្រួញ ទើប​នាង​ទៅ​កែ​សម្ផស្ស​ប្រឆាំង​នឹង​ភាព​ចាស់ ដោយ​ការ​កែប្រែ​ចំណុច​ផ្សេង​ៗ ធ្វើ​ឱ្យ​នាង​ត្រឡប់​មក​នូវ​ស្បែក​ស្រស់ថ្លា មើលទៅ​ដូច​កាលដែល​នាង​នៅ​ក្មេង​អ៊ីចឹង​។

3/. Jessie Vard

នាង​ជា​កូនកាត់​អង់គ្លេស​-​អ៊ី​ស្លង់ វ័យ ២០ ឆ្នាំ នាង​បាន​រស់នៅ​នៅ​ទីក្រុង​បាងកក​ពេល​នៅ​ក្មេង​។ នាង​បាន​ធ្វើការ​កែ​ច្រមុះ ហើយ​ពេល​ប៉ុន្មាន​ខែ​មុន នាង​បាន​ទៅ​កែ​ដើមទ្រូង មក​ជា 450 cc ក៏​ដើម្បី​ចង់ឱ្យ​ដើមទ្រូង​មើលទៅ​តឹង​ណែន​ល្អ តែ​នៅ​រក្សា​ភាព​ធម្មជាតិ​សម្រាប់​នាង​។ គិត​មើលទៅ នាង​ជា​ជនជាតិ​អឺរ៉ុប ក៏​នៅ​តែ​កែ​ច្រមុះ​និង​ដើមទ្រូង​ដោយ​មិន​បិទ​បាំង​ឡើយ​។

4/. Arisara Thongborisut

តារា​សម្ដែង វ័យ ២៩​ឆ្នាំ ភាព​ស្រស់​ស្អាត​របស់​នាង​ត្រូវ​ទទួល​ស្កាល់​ថា​បាន​ឆ្លងកាត់​នូវ​ការ​កែ​សម្ផស្ស​មក​ពិតមែន តែ​នឹង​មិន​ធ្វើ​អ្វី​ច្រើន​ជាង​នេះ​ទៀត​ទេ​មើលទៅ​។

5/. Rhatha Phongam

តារា​សម្ដែង វ័យ ៣៦ ឆ្នាំ រូប​នេះ អាច​ថា​តារា​ដំបូង​ៗ​ដែល​ព្រម​ធ្វើការ​វះកាត់​កែ​សម្ផស្ស ទើប​ធ្វើ​ឱ្យ​តារា​ជា​ច្រើន​ផ្សេង​ទៀត​ហ៊ាន​ធ្វើការ​កែ​សម្ផស្ស​តាម​ជា​ច្រើន​ដែរ​។ ចាប់ពី​ថ្ងៃ​នោះ​មក​ដល់​ថ្ងៃនេះ នាង​នៅ​តែ​ស្រស់​ស្អាត ដូច​ធម្មជាតិ ធ្វើ​ឱ្យ​មើលទៅ​មិន​ដូច​ជា​ស្ត្រី​ដែល​កែ​សម្ផស្ស​ច្រើន​ហួសពេក​នោះ​ទេ​។

6/. Lanlalin Tejasa Weckx

តារា​សម្ដែង វ័យ ២៧ ឆ្នាំ​រូប​នេះ បាន​ហោះ​ទៅ​ធ្វើការ​វះកាត់​កែ​សម្ផស្ស​នៅ​កូរ៉េ ដើម្បី​ទៅ​ធ្វើ​ខ្ទង់ច្រមុះ​ថ្មី​។

7/. Haru Suprakob

តារា​សម្ដែង វ័យ ២៩ ឆ្នាំ រូប​នេះ​វិញ ក៏​បាន​ទៅ​ធ្វើការ​បន្តឹង​ស្បែក​មុខ​ដល់​កូរ៉េ​ដូច​គ្នា​៕

ប្រភព ៖ tvpoolonline , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ