ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​លុយ​ខ្មែរ​ធៀប​ជាមួយ​លុយ​ប្រទេស​មហាអំណាច

4 ឆ្នាំ មុន

ថ្ងៃនេះ​សូម​បង្ហាញ​ជូន​នូវ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រវាង​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយនឹង​ប្រាក់​នៃ​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ចំនួន​៣ នៅ​លើ​ពិភពលោក គឺ​សហរដ្ឋអាមេរិក ចិន និង ជប៉ុន ។ ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ…

ថ្ងៃនេះ​សូម​បង្ហាញ​ជូន​នូវ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រវាង​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយនឹង​ប្រាក់​នៃ​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ចំនួន​៣ នៅ​លើ​ពិភពលោក គឺ​សហរដ្ឋអាមេរិក ចិន និង ជប៉ុន ។

ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ ប្រាក់​រៀល​បាន​ធ្លាក់​ថ្លៃ បើ​ធៀប​ជាមួយ​ប្រាក់​យ៉​ន់​ចិន ដោយ​ក្នុង​១​យ៉​ន់​ចិន​ទិញ​ចូល​៥៩៤​រៀល លក់​ចេញ ៦០០​រៀល ដែល​កាលពី​ម្សិលមិញ​ទិញ​ចូល​តែ​៥៩៣​រៀល និង​លក់​ចេញ​៥៩៩​រៀល​ប៉ុណ្ណោះ ។ ចំពោះ​ប្រាក់​យេ​ន​ជប៉ុន​ក៏​ដូច​គ្នា​ទៅ​នឹង​ប្រាក់​យ៉​ន់​ចិន​ដែរ គឺ​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​រៀល ដែល​ថ្ងៃនេះ​១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៧៨២​រៀល លក់​ចេញ​៣៨២០​រៀល ហើយ​កាលពី​ម្សិលមិញ​ទិញ​ចូល​តែ​៣៧៦៨​រៀល និង​លក់​ចេញ​៣៨០៥​រៀល​ប៉ុណ្ណោះ ។

ដោយឡែក​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ថ្ងៃនេះ​ប្រភព​ពី​លី ហួរ បានឱ្យ​ដឹង​ថា ១​ដុល្លារ​ទិញ​ចូល ៤០៧៨​រៀល លក់​ចេញ ៤០៨៥​រៀល ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ