ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​អង្គុយ​លើ​ចាន​បង្គន់​បំបែក​កំណត់​ត្រា​ តែ​អង្គុយ​បាន​១១៦​ម៉ោង​ភ្ញាក់ខ្លួន​ព្រឺ​ត

4 ឆ្នាំ មុន

ប៊ែ​ល​ហ្ស៊ិ​ក​ ៖ បុរស​ជនជាតិ​បែ​ល​ហ្ស៊ិ​កម្នា​ក់បាន​អង្គុយ​នៅ​លើ​ចាន​បង្គន់​អស់​រយៈពេល​ជិត​ប្រាំ​ថ្ងៃ ក្នុង​គោលបំណង​ដើម្បី​បំបែក​កំណត់​ត្រា​ពិភពលោក​ ។ លោក Jimmy De Frenne អាយុ…

ប៊ែ​ល​ហ្ស៊ិ​ក​ ៖ បុរស​ជនជាតិ​បែ​ល​ហ្ស៊ិ​កម្នា​ក់បាន​អង្គុយ​នៅ​លើ​ចាន​បង្គន់​អស់​រយៈពេល​ជិត​ប្រាំ​ថ្ងៃ ក្នុង​គោលបំណង​ដើម្បី​បំបែក​កំណត់​ត្រា​ពិភពលោក​ ។

លោក Jimmy De Frenne អាយុ ៤៨ ឆ្នាំ ដែល​កំពុង​រៀន​ធ្វើ​ជា​អ្នកបើកបរ​ឡានក្រុង បាន​កំណត់​ខ្លួន​គាត់ ឱ្យ​អង្គុយ​នៅ​លើ​បង្គន់​មួយ​ក្នុង​រយៈពេល ១៦៥ ម៉ោង នៅ​កណ្តាល​បា​រ៍ ប៉ុន្តែ​បាន​បោះបង់​ចោល​ទៅ​វិញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ បន្ទាប់​ពី​អង្គុយ​បាន ១១៦ ម៉ោង​។

De Frenne បាន​ប្រាប់​ទូរទស្សន៍ Reuters ថា​៖ «​ការ​ចំអក​ដល់​ខ្លួនឯង គឺជា​រឿង​លេងសើច​បំផុត​។ ហេតុ​អ្វី​ខ្ញុំ​ធ្វើ​បែប​នេះ? ហេតុ​អ្វី​ក៏​មិន​ធ្វើ? មិន​មាន​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត ជាង​មនុស្ស​លេងសើច​ដាក់​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​អាច​ធ្វើ​ដូច​គេ​ដែរ​»​។

De Frenne ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​សម្រាក​ប្រាំ​នាទី​រៀង​រាល់​មួយ​ម៉ោង​ម្ដង ដែល​គាត់​អាច​ប្រមូល​ពេល​ដើម្បី​អនុញ្ញាត​ឱ្យ​គាត់​អាច​គេង​បាន​។ ការ​អង្គុយ​យូរ​បែប​នោះ​គឺ​មិន​ងាយស្រួល​ដូចដែល​បាន​មើលឃើញ​នោះ​ទេ ។

De Frenne បាន​និយាយ​ថា​៖ «​ខ្ញុំ​អស់កម្លាំង​ខ្លាំង​ណាស់ ហើយ​ជើង​របស់ខ្ញុំ​ក៏​ឈឺចាប់ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​លើ​ភាព​ជោគជ័យ​របស់ខ្ញុំ ហើយ​ព្យាយាម​បង្កើត​កំណត់​ត្រា​នេះ​»​។

មិន​មាន​កំណត់​ត្រា​ពិភពលោក​ជា​ផ្លូវការ​សម្រាប់​ការ​អង្គុយ​នៅ​លើ​បង្គន់​នោះ​ទេ ប៉ុន្តែ​លោក De Frenne បាន​និយាយ​ថា គាត់​បានឃើញ​មន​ស្សម្នាក់​ផ្សេង​ទៀត​បាន​ធ្វើ​វា​ក្នុង​ពេល ១០០ ម៉ោង ។

លោក De Frenne បាន​និយាយ​ថា​កំណត់​ត្រា​ពិភពលោក «Guniess World Record» បានដឹង​ពី​ការ​ប៉ុនប៉ង​ដើម្បី​បំបែក​កំណត់​ត្រា ហើយ​ថា​មន្ត្រី​មូលដ្ឋាន និង​សាក្សី បាន​ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​សុពលភាព​របស់​វា ។ គ្មាន​នរណា​ម្នាក់​និយាយ​ថា កំណត់​ត្រា​អង្គុយ​លើ​ចាន​បង្គន់​នោះ​ពិតជា​មាន​នោះ​ទេ ៕

ប្រភព ៖ reuters , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ