ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ក្តី​អន្តរាយ​ក៏​ព្រោះតែ​ទម្លាយ​គុណ​គេ

4 ឆ្នាំ មុន

ព្រះ​សារីបុត្រ​ជា​អ​គ្ក​សាវក​ទី​១​នៃ​ព្រះសម្មាសម្ពុទ្ធ លោក​មិន​ដែល​បំភ្លេច​គុណ​អ្នក​ដទៃ​ឡើយ សូ​ម្បី​តែ​គេ​ប្រគេន​បាយ​តែ​មួយ​វែង​ក៏​លោក​ដឹងគុណ​គេ​ជា​និច្ច ហើយ​ទីបំផុត​លោក​បាន​បំបួស​ទាយក​នោះ​ដោយ​ផ្ទាល់​ទៀត​ផង ដើម្បី​តបគុណ​គេ ។ នេះ​ក៏​ព្រោះ​លោក​យល់​ថា ការ​ទម្លាយ​គុណ ឬ​បំភ្លេច​គុណ​គេ​ស្មើនឹង​អកតញ្ញូ​បុគ្គល រស់នៅ​ពុំ​បាន​សុខ​ឡើយ…

ព្រះ​សារីបុត្រ​ជា​អ​គ្ក​សាវក​ទី​១​នៃ​ព្រះសម្មាសម្ពុទ្ធ លោក​មិន​ដែល​បំភ្លេច​គុណ​អ្នក​ដទៃ​ឡើយ សូ​ម្បី​តែ​គេ​ប្រគេន​បាយ​តែ​មួយ​វែង​ក៏​លោក​ដឹងគុណ​គេ​ជា​និច្ច ហើយ​ទីបំផុត​លោក​បាន​បំបួស​ទាយក​នោះ​ដោយ​ផ្ទាល់​ទៀត​ផង ដើម្បី​តបគុណ​គេ ។ នេះ​ក៏​ព្រោះ​លោក​យល់​ថា ការ​ទម្លាយ​គុណ ឬ​បំភ្លេច​គុណ​គេ​ស្មើនឹង​អកតញ្ញូ​បុគ្គល រស់នៅ​ពុំ​បាន​សុខ​ឡើយ ជីវិត​ច្រើន​ជួប​សេចក្តី​អន្តរាយ ។

ដូច​មាន​ដំណាល​ពី​រឿង​សត្វ​ប្រើស​មួយ​ក្បាល​ដែល​មានដំណើរ​រឿង​ដូច​តទៅ​ថា កាលនោះ​មាន​សត្វ​ប្រើស​មួយ​ក្បាល​ត្រូវ​នាយ​ព្រាន​ដេញ​ប៉ផាប់​ចាប់​ពភីង​ដើម្បី​ប្រហារជីវិត ប្រើស​ភ័យ​ក៏​ខំប្រឹង​រត់គេច​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​គុម្ពោត​ព្រៃ​មួយ​ផុត​ពី​ក្រសែភ្នែក​របស់​ព្រាន ធ្វើ​ឲ្យ​នាយ​ព្រាន​នោះ​ចេះ​តែ​រត់​ដេញ​ហួស​អំពី​ទីនោះ ។

ចំណែក​ប្រើស​ឃើញ​សភាព​បែប​នេះ​មានចិត្ត​សប្បាយ​ណាស់​គិត​ថា បាន​រួច​ជីវិត​ហើយ ក៏​ទំពា​ស៊ី​ស្លឹកឈើ​អំពី​គុម្ព​ព្រៃ​នោះ​ឯង​គឺ​ស៊ី​រហូត​ទាល់តែ​អស់​ស្លឹក​ព្រៃ​ស្រឡះ​អាច​មើលឃើញ​ខ្លួនឯង​បាន​ច្បាស់​ពី​ផ្លូវ​ដើរមក ។
និយាយ​អំពី​នាយ​ព្រាន​វិញ​ហាក់ដូចជា​ខកចិត្ត​ខ្លាំង ព្រោះ​ដេញ​ប្រើស​មិន​ទាន់ ហើយ​ក៏​ដើរ​ត្រឡប់​មក​ក្រោយ​វិញ ពេល​មក​ដល់ទី​នោះ ងាក​ភ្នែក​ទៅ​រក​គុម្ពោត​ព្រៃ​ស្រាប់តែ​ឃើញ​ប្រើស​ឈរ​ធ្មឹង ក៏​លាន់មាត់​ថា យី​អា​ប៉ា​កាច់​នេះ នៅ​ទី​នេះ​ទេតើ ហើយ​ក៏​ស្ទុះ​ទៅ​វឹង ។

ប្រើស​ឃើញ​ព្រាន​រត់​សំដៅ​មក​ក៏​ខំប្រឹង​ស្ទុះ​គេច​ទាំង​ភ័យរន្ធត់ តែ​វា​កៀក​ណាស់​ទៅ​ហើយ នាយ​ព្រាន​បាន​ទាញ​ព្រួញ​បាញ់​ត្រូវ​ប្រើស​ដួល​ត្រដរខ្យល់ តែ​មុន​នឹង​ងាប់​ក៏​បាន​នឹក​ដល់​ទោស​ដែល​ខ្លួន​ទម្លាយ​នូវ​គុម្ព​ព្រៃ ទើប​ប្រើស​ប្រដៅ​ខ្លួនឯង​ថា នេះឯង​ជា​ទោស​នៃ​ការ​ទម្លាយ​វត្ថុ​ដែល​មានគុណ ។

សេចក្តី​នេះ​អ្នកប្រាជ្ញ​លោក​ចង់​ដាស់តឿន​ទៅ​ដល់​ចិត្ត​មនុស្ស​យើង​ត្រូវ​គិតដល់​ឧបការៈ​នៃ​អ្នក​មានគុណ​របស់​ខ្លួន ហើយ​មិន​ត្រូវ​ទម្លាយ​ឬ​ប្រទូស្ត​រ៉ា​យ​ចំពោះ​អ្នក​មានគុណ​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ