ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​សម្លា.ប់​អស់​ជិត​៣​ពាន់​ក្បាល ខណៈ​មន្ត្រី​ជំនាញ​សម្រេច​បំផ្លាញ​ចោល​ជិត​៨​រយ​ក្បាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​មាន​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា ជំងឺ​នេះ​បាន​សម្លាប់សត្វ​ជ្រូក​អស់​ចំនួន​២៩៦០​ក្បាល ហើយ​មន្ត្រី​ជំនាញ​សម្រេចចិត្ត​បំផ្លាញ​សត្វ​ជ្រូក​ដែល​ផ្ទុក​ជំងឺ​ចំនួន​៧៩៨​ក្បាល ។ នេះ​យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ចំនួន​សត្វ​ជ្រូក​ដែល​ត្រូវ​បាន​បំផ្លាញ​ចោល​មាន​ចំនួន​៧៩៨​ក្បាល សម្រាប់​ទាំង​០៤​ខេត្ត គឺ​ខេត្ត​រតនគីរី​ចំនួន​៦០០​ក្បាល…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​មាន​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា ជំងឺ​នេះ​បាន​សម្លាប់សត្វ​ជ្រូក​អស់​ចំនួន​២៩៦០​ក្បាល ហើយ​មន្ត្រី​ជំនាញ​សម្រេចចិត្ត​បំផ្លាញ​សត្វ​ជ្រូក​ដែល​ផ្ទុក​ជំងឺ​ចំនួន​៧៩៨​ក្បាល ។ នេះ​យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ចំនួន​សត្វ​ជ្រូក​ដែល​ត្រូវ​បាន​បំផ្លាញ​ចោល​មាន​ចំនួន​៧៩៨​ក្បាល សម្រាប់​ទាំង​០៤​ខេត្ត គឺ​ខេត្ត​រតនគីរី​ចំនួន​៦០០​ក្បាល ត្បូងឃ្មុំ​ចំនួន​៦៤ ស្វាយ​រៀង​ចំនួន​២៣ និង​ខេត្តតាកែវ​ចំនួន​១១១ ។

ប្រភព​បាន​បន្ត​ថា ចំនួន​ជ្រូក​ស្លាប់​នៅ​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ចំនួន​៦​ក្បាល ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ គ្មាន​ស្លាប់ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​គ្មាន​ស្លាប់ និង​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​ចំនួន​១០​ក្បាល នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ។ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ចំនួន​សត្វ​ស្លាប់​សរុប​ដូច​ខាងក្រោម ១- ខេត្ត​ត្បូងឃ្មុំ ស្លាប់​សរុប​ចំនួន​១១៩​ក្បាល ២ – ខេត្តស្វាយរៀង ជ្រូក​ស្លាប់​សរុប​ចំនួន​៩០​ក្បាល ។ ៣- ខេត្តតាកែវ ជ្រូក​ស្លាប់​សរុប​ចំនួន​៨៣​ក្បាល ។ ៤- ខេត្តកណ្តាល ជ្រូក​ស្លាប់​៧៣៩​ក្បាល ៥- ខេត្ត​រតនគីរី ជ្រូក​ស្លាប់​សរុប​១៩៧៩​ក្បាល (​បច្ចុប្បន​ស្ងប់ស្ងាត់​ជំងឺ​ហើយ​) ប្រភព​បាន​បញ្ជាក់​ថា សរុប​សត្វ​ជ្រូក​ស្លាប់​តាំងពី​ផ្ទុះ​ជ​ងឺ​ដំបូង (២៩៦០​ក្បាល​) ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ