ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Everton ធ្វើ​ឱ្យ Crystal Palace ចុក​ឈាម ដោយសារ​ទិញ​បាន Ademola Lookman

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Crystal Palace ត្រូវ​ខកចិត្ត​ធ្ងន់​ដោយសារ​តែ RB Leipzig…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Crystal Palace ត្រូវ​ខកចិត្ត​ធ្ងន់​ដោយសារ​តែ RB Leipzig យល់ព្រម​លក់​កីឡាករ Ademola Lookman ឱ្យទៅ​ក្លិប Everton ។ កីឡាករ​អាយុ​២១​ឆ្នាំ​រូប​នេះ​គឺជា​គោលដៅ​យូរណាស់​មក​ហើយ​របស់​ក្លិប Crystal Palace តាំងពី​ខ្ចី​ជើង​កាលពី​ឆ្នាំ​មុន ។

តាម​ព័ត៌មាន Sky Sports បានឱ្យ​ដឹង​ថា ក្លិប RB Leipzig លក់​កីឡាករ​នេះ​ឱ្យទៅ Everton ក្នុង​តម្លៃ​២២.៥​លាន​ផោន ។ ក្លិប Crystal Palace ចង់បាន​កីឡាករ Lookman ខ្លាំង​មែនទែន ដើម្បី​យក​ទៅ​ជំនួស​កន្លែង​របស់ Wilfried Zaha ប្រសិនបើ​គេ​ចាកចេញ​ទៅ​ក្លិប​កាំភ្លើង​ធំ Arsenal ។ តែ​ពេល​នេះ​គឺ អ្វី​ៗ​បាន​ហួស​អស់​ទៅ​ហើយ ព្រោះតែ Lookman មាន​ក្លិប​ថ្មី​បាត់​ទៅ​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Lookman បាន​ចូល​មក​លេង​នៅ Leipzig កាលពី​ខែមករា ឆ្នាំ​២០១៧ ក្រោយ​ពី​ចាក​ចេញពី​ក្លិប Charlton ហើយ​បាន​យក​ទៅ​ខ្ចី​ជើង​នៅ​ក្លិប Crystal Palace រយៈពេល​កន្លះ​ឆ្នាំ​នៅ​ក្នុង​រដូវ​កាល 2017/18 ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ