ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple បង្ហាញ Emoji ថ្មី​ដែល​នឹង​មក​ដល់​ជាមួយ iPhone ចុងឆ្នាំ​នេះ

4 ឆ្នាំ មុន

ក្រុមហ៊ុន Apple បាន​បង្ហាញ​នូវ​សញ្ញា​អារម្មណ៍ (Emoji) ថ្មី​មួយ​ចំនួន​ដែល​នឹង​មក​ដល់​គ្រប់​វេទិកា​របស់​ខ្លួន​នៅ​ចុងឆ្នាំ​នេះ​ដោយ​ក្នុង​នោះ​រួម​មាន ​៖ iOS, iPadOS, macOS និង…

ក្រុមហ៊ុន Apple បាន​បង្ហាញ​នូវ​សញ្ញា​អារម្មណ៍ (Emoji) ថ្មី​មួយ​ចំនួន​ដែល​នឹង​មក​ដល់​គ្រប់​វេទិកា​របស់​ខ្លួន​នៅ​ចុងឆ្នាំ​នេះ​ដោយ​ក្នុង​នោះ​រួម​មាន ​៖ iOS, iPadOS, macOS និង watchOS ។ សំណុំ​សញ្ញា​អារម្មណ៍​ថ្មី​នេះ​ផ្តោត​លើ​ប្រធានបទ​ដែល​កំពុង​កើត​មាន​ឡើង​នៃ​អារម្មណ៍​របស់​មនុស្ស ។

ពេល​នេះ​រូប​សញ្ញា​ដែល​ពណ៌នា​ពី​ទំនាក់ទំនង​មនុស្ស​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជ្រើស Skin tone សម្រាប់​មនុស្ស​ពីរ​នាក់ ។ វា​ក៏​មាន​សញ្ញា Tone ថ្មី​មួយ​ដែល​ផ្តោត​លើ​ពិការ​ភាព​រួម​ទាំង​ឧបករណ៍​ជំនួយការ​ស្ដាប់ ដៃ និង ជើង​យន្ត រទេះរុញ ខ្សែ​ដឹក​សត្វ​ឆ្កែ និង​មាន​ច្រើន​ទៀត ។

ក្រៅពី​នេះ​ក៏​មាន​សត្វ​តំណាង​ថ្មី​មួយ​ចំនួន​ទៀត​ផង​ដែរ​ដែល​រួម​មាន​ពពួក​ស្វា Orangutan, សត្វ​សំពោច​, Sloth និង សត្វ Flamingo ។ ដោយឡែក​សម្រាប់​ចំណីអាហារ​មាន​ដូច​ជា ៖ ខ្ទឹមបារាំង​, ខ្ទឹមស​, នំពុម្ព​, Falafel, ប៊ឺ​រ និង អយ​ស្ទ័​រ ហើយ​ក៏​មាន​សម្លៀក​បំពាក់​ថ្មី​ៗ​មួយ​ចំនួន​រួម​មាន Sari ដែល​ជា​សម្លៀក​បំពាក់​បែប​ប្រពៃណី​ឥណ្ឌា​ផង​ដែរ ៕

ប្រភព​៖ gsmarena , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ