ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មេធាវី​ការពារ​ក្តី​សម្តេច​ក្រឡាហោម ស ខេ​ង ចូល​បំភ្លឺ​…

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមមេធាវីចំនួន៣រូបដែលការពារក្តីឱ្យសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅតែទទូចស្នើសុំដល់តំណាងអយ្យការឲ្យផ្តន្ទាទោសលោកសម រង្ស៊ី ឱ្យបាន​តឹងរឹងបំផុត…

រាជធានីភ្នំពេញ ៖ ក្រុមមេធាវីចំនួន៣រូបដែលការពារក្តីឱ្យសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅតែទទូចស្នើសុំដល់តំណាងអយ្យការឲ្យផ្តន្ទាទោសលោកសម រង្ស៊ី ឱ្យបាន​តឹងរឹងបំផុត ​ដូចក្នុង​ឯកសារបានដាក់ជូនតុលាការនាពេលកន្លងមក ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រៅ​របងតុលាការ កាលពីព្រឹកថ្ងៃទី១៧​ កក្កដា នេះ លោកមេធាវី ហាក់ សៀកលី បញ្ជាក់ថា ឯកសារបានដាក់ជូនតុលាការរួចរាល់ហើយ ​។ តែពេលនេះ ក្រុមមេធាវីការពារ​ក្តី សម្តេច ស ខេង ចូលមកបំភ្លឺជូនតុលាការលើកពាក្យបណ្តឹងនេះបន្ថែម មុនពេលភាគីចុងចោទត្រូវចូល បំភ្លឺនៅថ្ងៃទី៣១ កក្កដា នេះ ។

លោកមេធាវី​បានស្នើសុំអោយតុលាការឲ្យចោទប្រកាន់ និងផ្ដន្ទាទោសលើឈ្មោះ សម រង្ស៊ី តាមមាត្រា ៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទ័ណ្ឌ និងទាមទារអោយឈ្មោះ សម រង្ស៊ី សងសំណងជំងឺចិត្តជាប្រាក់
ចំនួន៤ពាន់លានរៀល (ឬ១ម៉ឺនដុល្លារ)ដល់សម្ដេចក្រឡាហោម ស ខេង ។

លោកសេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា អញ្ជើញលោកសម រង្ស៊ី ជាជនសង្ស័យ​ចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ កក្កដា វេលា​ម៉ោង ៨ និង៣០នាទីព្រឹក ដើម្បីសាកសួរ ។​