ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ឆ្លាត​តែង​ដាក់​ឈ្មោះ​កូនចៅ​ទៅ​តាម​កម្លាំង​ថ្ងៃ​ពិតជា​មង្គល

4 ឆ្នាំ មុន

ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ជា​ពាក្យ​ខ្មែរ​មាន​សំនៀងពីរោះ​និង​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់ បណ្ឌិត​អ្នកប្រាជ្ញ​លោក​បាន​ពោល​សរសើរ​មាតាបិតា​ទាំងឡាយ​ដែល​បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុខសាន្ត ។ តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។ តម្កល់​- មនុស្ស​ដែល​គេ​លើក​ទ្រ​ឡើង​, គេ​គោរព​សរសើរ​,…

ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ជា​ពាក្យ​ខ្មែរ​មាន​សំនៀងពីរោះ​និង​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់ បណ្ឌិត​អ្នកប្រាជ្ញ​លោក​បាន​ពោល​សរសើរ​មាតាបិតា​ទាំងឡាយ​ដែល​បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុខសាន្ត ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

តម្កល់​- មនុស្ស​ដែល​គេ​លើក​ទ្រ​ឡើង​, គេ​គោរព​សរសើរ​, គេ​រាប់អាន ជា​ឈ្មោះ​កូនប្រុស​ពិតជា​ថ្លៃថ្នូរ ។

តម្កើង​- មនុស្ស​ដែល​ដល់​ហើយ​នូវ​ការ​គោរព ស្រឡាញ់​រាប់អាន​អំពី​អ្នកផង​ទាំងពួង ។

តរុណ​- (​តាក់​រុណ​) នៅ​ក្មេង​, នៅ​ខ្ចី​, ក្មេង​ប្រុស​ពេញជំទង់​, បើ​ស្រី តរុណី ស្រី​ក្រមុំ​តូច ។

តាន់​- ជា​ប្រភេទ​មនុស្ស​ដែល​ចេះ​តែ​កែតម្រូវ​រក​សេចក្តី​ត្រូវ ជា​ប្រភេទ​មនុស្ស​ម៉ត់ចត់​នឹង​ការងារ ។

តារា​- ហ្វូង​ផ្កាយ​, អ្នក​ដែល​មាន​ពន្លឺជីវិត​, អ្នក​បរិបូណ៌​ដោយ​សុភមង្គល ។

តុលា​- អ្នកចេះ​ថ្លឹងថ្លែង​រក​សេចក្តី​ត្រឹមត្រូវ មាន​យុត្តិធម៌​បំផុត ។ ឪពុក​ម្តាយ​ច្រើន​ដាក់​ឈ្មោះ​នេះ​ឱ្យ​កូនប្រុស ព្រោះ​យល់​ថា គេ​នឹង​ជា​មនុស្ស​សុចរិតយុត្តិធម៌ ។

តេ​ជោ​- អ្នកមាន​ឫទ្ធិ​អំណាច មាន​តេជានុភាព​ច្រើន ជា​ឈ្មោះ​កូនប្រុស​ស្ថិត​ក្នុង​ត្រកូល​អភិជន ។

ត្រកាល​- មនុស្ស​ដែល​ពេញចិត្ត​ចំពោះ​ការងារ​ថ្មី​ៗ និង​ប្លែក​ៗ, ជា​អ្នក​ចូល​ចិត្ត​នូវ​អ្វី​ដែល​ថ្មី ស័ក្តិសម​នឹង​ឈ្មោះ​កូនប្រុស​បំផុត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ