ខឹង​សុំ​រួមមេត្រី​ជាមួយ​អតីត​សង្សារ​មិន​បាន ទាញ​កាំបិត​វាយ​នាង​ស្ទើរ​ទក់​សាច់


ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​នារី​ជា​អតីត​សង្សា​ប្ដឹង​ចោទប្រកាន់​ថា​បាន​ប្រើ​ហិង្សា​មក​លើ​នាង ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៦ កក្កដា ខណ​:​ដែល​ជនសង្ស័យ​សម្ងំ​នៅ​ក្នុងផ្ទះ​ជួល​របស់​មិត្តភក្ដិ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។

លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ខាង​ឈ្មោះ​ឡា​ច ងួ​ន​យី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។ ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​នារី​ម្នាក់​ឈ្មោះ​ល័​ក្ខ ស្រី​ធំ អាយុ​២៤​ឆ្នាំ ដែល​ជា​អ​តី​សង្សា​ប្ដឹង​ចោទប្រកាន់​ថា បាន​ប្រើ​ហិង្សា​មក​លើ​នាង បណ្ដាល​ឲ្យ​រង​របួស​ជាំ​ពេញ​ខ្លួន ដោយសារ​តែ​ជនសង្ស័យ​ខឹង​នាង​មិន​ព្រម​រួមរស់​ជាមួយ​គ្នា​វិញ​។ មិនតែប៉ុណ្ណោះ លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​បញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​នេះ​បាន​នាំ​នារី​រង​គ្រោះ​ទៅ​បង្ខំ​ឲ្យ​ស្នាក់​នៅ​ជាមួយ​ជនសង្ស័យ​នៅ​ក្នុង​បន្ទប់​ជូ​ល​មិត្តភក្ដិ​របស់​ជនសង្ស័យ​អស់​មួយ​រយៈ​ទៀត​ផង មុន​ពេល​នារី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​។

បើ​តាម​ប្រភព​ពី​នារី​រង​គ្រោះ​ដែល​បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៤ កក្កដា ជនសង្ស័យ​ជា​អតីត​សង្សារ​ម្នាក់​នេះ​បាន​នាំ​នាង​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​មិត្តភក្ដិ​របស់​ជនសង្ស័យ​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ជា​អតីត​សង្សារ​ម្នាក់​នេះ​បាន​ម​កប​បូល​នាង​ពី​កន្លែង​នាង​ធ្វើ​ការងារ ដោយ​បង្ខំ​ឲ្យ​នាង​ជិះ​ម៉ូតូ​ទៅ​ជាមួយ ដើម្បី​ចរចា​សុំ​រួមមេត្រី​ជាមួយ​គ្នា​វិញ ក្រោយ​ពី​បាន​បែកបាក់​គ្នា​មួយ​រយ​:​កន្លង​មក​។ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​នេះ​បាន​គំរាមកំហែង​នាង​យ៉ាង​ខ្លាំង​នា​ពេល​នោះ ហើយ​ចុង​ក្រោយ​ជនសង្ស័យ​បាន​ឌុ​ប​នាង​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ រួច​បាន​ទាញ​កាំបិត​ប្រវែង​កន្លះ​ម៉ែត្រ មក​វាយដំ​លើ​នាង​បណ្ដាល​ឲ្យ​រង​របួស​ជាំ​ពេញ​ខ្លួន ដោយសារ​តែ​ជនសង្ស័យ​ខឹង​នាង​មិន​ព្រម​រួមរស់​ជាមួយ​វិញ តែ​នាង​មិន​អាច​រត់​ចេញពី​បន្ទប់​ជួល​នោះ​បាន​ឡើយ​។ លុះ​នៅ​ថ្ងៃ​ទី​១៦ កក្កដា ពេល​នាង​រត់​ចេញពី​បន្ទប់​ជួល​រួច ទើប​នាង​សម្រេច​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់វិធានការ​លើ​ជនសង្ស័យ​ជា​អតីត​សង្សា​ម្នាក់​នេះ​តែ​ម្ដង​ទៅ​។

លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានឱ្យ​ដឹង​ថា បើ​ស្ដាប់​តាម​ការ​បំភ្លឺ​ពី​ភាគី​ទាំង​២ គឺ​ពួក​គេ​ធ្លាប់​ជា​អតីត​គួ​ស្នេហ៍​នឹង​គ្នា តែ​ក្រោយមក​ពួក​គេ​ក៏​បាន​បែកបាក់​គ្នា​។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ពួក​គេ​ទាំង​២​នាក់​បែកបាក់​គ្នា​អស់​មួយ​រយ​: ទំនង​ខាង​ប្រុស​ចង់​ចរចា​សុំ​នារី​រង​គ្រោះ​រួមរស់​ជាមួយ​គ្នា​វិញ តែ​ដោយសារ​នាង​មិន​ព្រម ទើប​ឈាន​ដល់​ការ​ប្រើ​ហិង្សា​យ៉ាង​កំរោល​បែប​នេះ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​បណ្ដឹង​នារី​រង​គ្រោះ លោកស្នងការ​ខេត្ត​ក៏​បញ្ជា​ឲ្យ​កម្លាំង​របស់​ចុះ​អន្តរា​គម​ន៏​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​ដែរ​ដើម្បី​នាំ​យក​មក​សួរនាំ​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ