ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ពាក់​ម៉ាស់​មុខ​ប្រើ​ល្បិច​ចូល​ដល់​ក្នុងផ្ទះ តែ​​បែកធ្លាយ​រូបភាព​ត្រឹម​កាមេរ៉ា​​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ហាង​លក់​សម្លៀក​បំពាក់ និង​បើក​កន្លែង «​វី​ង​» វេ​លុយ​មួយ​កន្លែង ត្រូវ​ជន​បិទ​ម៉ាស់​មុខ​បាន​បន្លំ​ចូល​លុយ​អស់​ជិត​១០​លាន​រៀល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ហាង​លក់​សម្លៀក​បំពាក់ និង​បើក​កន្លែង «​វី​ង​» វេ​លុយ​មួយ​កន្លែង ត្រូវ​ជន​បិទ​ម៉ាស់​មុខ​បាន​បន្លំ​ចូល​លុយ​អស់​ជិត​១០​លាន​រៀល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ប៉ុន្តែ​បាន​បន្សល់​ទុក​នូវ​រូបភាព​ជនសង្ស័យ​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ជា​ទុក​សម្រាប់​សមត្ថកិច្ច​តាម​ក្របួច​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​លក់​សម្លៀក​បំពាក់ ដែល​មាន​បើក​ទីតាំង «​វី​ង​» វេរ​លុយ​ផង​នោះ គឺ​មាន​យីហោ «​ចែ​រើ​យ​» ដែល​មាន​ម្ចាស់​ឈ្មោះ ជុំ សា​រើ​យ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​។ ហើយ​គេ​នូវ​មិន​ទាន់​ស្គាល់​សាវតា​ជនសង្ស័យ​នោះ​នៅឡើយ​ទេ តែ​រូបរាង ភិនភាគ និង​សម្លៀក​បំពាក់​ត្រូវ​បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​យ៉ាង​ច្បាស់​ក្រឡែត​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ ជនសង្ស័យ​បិទ​ម៉ាស់​មុខ​នេះ បាន​ដើរ​ចូល​ទៅ​ក្នុង​ហាង​លក់ទំនិញ​នោះ​ធ្វើ​ជា​រក​ទិញ​សម្លៀក​បំពាក់ រួច​ដើរ​បង្ហូ​ស​ចូល​ទៅ​ក្នុងផ្ទះ​បន្លំ​លួច​យក​លុយ​មួយ​ស្បោង ហើយ​ភៀសខ្លួន​ចេញ​ក្រៅ​វិញ​យ៉ាង​រហ័ស គេច​បាត់​ដោយ​សុវត្ថិភាព ដោយសារ​តែ​ម្ចាស់​ធ្វេសប្រហែស​មួយ​ពេល​។

បើ​តាម​របាយការណ៍​បឋម​អំពី​ទឹកប្រាក់​ដែល​បាត់បង់​ដែល​ម្ចាស់ផ្ទះ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គឺ​មាន​ប្រាក់​ខ្មែរ​ចំនួន​៨​លាន​រៀល និង​ប្រាក់​ដុល្លារ​ចំនួន ២,០១០​ដុល្លារ​។ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​សួរនាំ​ម្ចាស់ផ្ទះ​រង​គ្រោះ និង​ត្រួតពិនិត្យ​រូបភាព​ជនសង្ស័យ​ដែល​បន្សល់​ទុក​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ហាក់​មិន​ទាន់​កំណត់​បាន​នូវ​ភិនភាគ​ជន​ដៃដល់​នេះ​នៅឡើយ​ទេ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ