ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទឯកភ្នំ​…កំពុង​​ជួស​ជុល​និង​អភិ​រក្ស​​យ៉ាងយកចិត្តទុកដាក់បំផុត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​ជួសជុលនិង​អភិរក្ស​ប្រាសាទឯកភ្នំ បាន​និង​កំពុង​ធ្វើ​ឡើង​យ៉ាង​យកចិត្តទុកដាក់ ។ កាលពី​ពេលថ្មី​ៗ​កន្លង​មក​ លោក​គឹ​ម សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង​បញ្ជាក់​ថា…

ខេត្តបាត់ដំបង ៖ ការ​ជួសជុលនិង​អភិរក្ស​ប្រាសាទឯកភ្នំ បាន​និង​កំពុង​ធ្វើ​ឡើង​យ៉ាង​យកចិត្តទុកដាក់ ។
កាលពី​ពេលថ្មី​ៗ​កន្លង​មក​ លោក​គឹ​ម សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង​បញ្ជាក់​ថា ជា​ជំហាន​ដំបូង​ដែល​ត្រូវ​ជួសជុល គឺ​ចាប់ពី​ថ្ងៃ​ទី​៤ ​មេសា ឆ្នាំ​២០១៩ ចំពោះ​ខ្លោងទ្វារ រោងទង​ប៉ែក​ខាង​លិច ។

រួច​ហើយ​ ធ្វើ​ជា​បន្តបន្ទាប់​ទៅ​ទៀត​តាម​គម្រោង​ ដោយ​ប្រើប្រាស់​ថវិកាជាតិ ដែល​ជា​ចំណែក​មួយ​ក្នុង​ការ​លើកតម្កើង​វិស័យ​ទេសចរណ៍ ព្រមទាំង​រក្សា​ការពារ​បន្ថែម​ទៀត​លើ​សម្បត្តិ​វប្បធម៌​របស់​ដូនតា​យើង​បាន​បន្សល់​ទុក​មក​ដែល​កំពុង​មាន​ចំណាប់អារម្មណ៍​ពី​អ្នកទេសចរ​អន្តរជាតិ​ចង់​ស្គាល់ ចង់​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ។

ប្រាសាទឯកភ្នំ ជា​ប្រាសាទ​មាន​វ័យ​ចំណាស់​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ នា​សតវត្ស​ទី​១១ អំឡុង​ឆ្នាំ​១០០២-១០៥០​ក្នុង​សម័យ​មហានគរ នៅ​តាម​តំបន់​វាលទំនាប​ស្រែ​មាត់បឹង​ទន្លេសាប ក្នុងភូមិ​ចាស់​ធម្មជាតិ​មាន​ប្រជាជន​រស់នៅ​ពី​យូរលង់​ណាស់​មក​ហើយ ។

ប្រាសាទ​នេះ​មាន​ផ្ទាំង​រូប​ក្បាច់​ផ្តែរ ១-​ព្រះ​វិស្ណុ​ផ្ទុំ​លើ​នាគ​អនន្តរ ល​ក្ម្សី​ុ​គង់នៅ​ចុងជើង ព្រះព្រហ្ម​គង់នៅ​លើ​ផ្កាឈូក ដែល​ផុស​ចេញពី​ផ្ចិត​ព្រះ​វិស្ណុ​។
២-​ហនុមាន​ទៅ​សួរសុខទុក្ខ​នាង​សិ​តា នៅ​ពេល​នាង​សិ​តា​ជាប់​ឃុំ​នៅ​នគរ​លង្ការ ។
៣-​រឿង​កូរ​សមុទ្រ​ទឹកដោះ​…​។

ប្រាសាទឯកភ្នំ​ធ្វើ​ឡើង​ដើម្បី​ឧ​ទិ្ទ​ស​ថ្វាយ​ដល់​អាទិទេព​នៃ​សាសនាព្រាហ្មណ៍ ឬ​ព្រហ្មញ្ញសាសនា (​លទ្ធិ​ទេវ​រាជ​) ។ ប្រាសាទ​នេះ​បាន​បាក់បែក និង​ស្រុត​ចុះ​ខ្លះ​ដោយសារ​បាតុភូត​ធម្មជាតិ​រួម​និង​អាយុកាល​ដ៏​ចំណាស់​ផង រួម​ទាំង​កត្តា​សង្គ្រាម និង​ជន​ទុច្ចរិត​ផង ។ ប្រាសាទឯកភ្នំ​សាងសង់​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម មាន​ខ្លោងទ្វារ​បែរមុខ​ទៅ​ទិស​ខាងកើត និង​ខ្លោងទ្វារ​ទៅ​ទិស​ខាងលិច មាន​ប្រវែង​៦៣​ម៉ែត្រការ៉េ បួន​ជ្រុង។

ប្រាសាទ​នេះ​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​បាត់ដំបង​១១​គីឡូ​មែ​ត្រ ស្ថិត​នៅ​ក្នុងភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ សព្វថ្ងៃ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ចាប់អារម្មណ៍​យល់​ដឹង​តាម​ឯកសារ​ថា​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ ហើយ​បាន​ទៅ​លេង​កម្សាន្ត​មិន​ដាច់​ឡើយ ។

នៅ​ជិត​ប្រាសាទឯកភ្នំ មាន​វត្ត​អារាម​វ័យ​ចំណាស់​មួយ​ដែល​កើតឡើង​នៅ​គ​.​ស​១៧៥៧ មាន​អាយុកាល​២៤៤​ឆ្នាំ ក្នុង​សភាព​ចាស់​ទ្រុឌទ្រោម​ផង និង​ទទួល​ភាព​ខ្ទេចខ្ទាំ​ខ្លាំង​ពី​សម័យ​ប៉ុ​ល ពត ។ ក្នុង​សម័យ​នោះ​គេ​បាន​យក​ទី​វត្ត​ជាទី​លាន​សម្លាប់​មនុស្ស​ទាំងថ្ងៃទាំងយប់ ។

វត្ត​នេះ​បាន​កសាង​ឡើង​វិញ​នា​ឆ្នាំ​១៩៩១​មក​ដល់​ឆ្នាំ​២០០១ ហើយ​រហូត​ដល់​សព្វ​ថ្ងៃនេះ​ក្នុង​ពេល​បុណ្យ​ទាន​តាម​ប្រពៃណី​ជាតិ ម្តង​ៗ មាន​មនុស្ស​ម្នា​ពី​គ្រប់​ទិស​ទី​តែងតែ​ទៅ​កម្សាន្ត​នៅ​ទី​វត្ត​អារាម​ដ៏​ចំណាស់​នេះ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ