ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​រៀប​ការ​​ជាង​១​ខែ​ សង្ស័យ​អន់ចិត្ត​ប្តី​រឿង​…​នាង​បញ្ចប់ជីវិត​ផ្អើល​បន្ទប់​ជួល (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​ទើប​រៀប​ការ​បាន​ជាង​១​ខែ​ប៉ុណ្ណោះ សង្ស័យ​តូចចិត្ត​រឿង​ប្តី​ហាមឃាត់​មិន​ឲ្យ​លេង​ហ្វេ​ស​ប៊ុ​ក និង​លេង​ហ្គេ​ម ព្រោះ​យប់​ជ្រៅ​ណាស់​ទៅ​ហើយ ប៉ុន្តែ​នាង​មិន​ស្ដាប់​ទើប​មានការ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ ហើយ​ក្រោយមក​បែរជា​នាង​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្តង​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​ទើប​រៀប​ការ​បាន​ជាង​១​ខែ​ប៉ុណ្ណោះ សង្ស័យ​តូចចិត្ត​រឿង​ប្តី​ហាមឃាត់​មិន​ឲ្យ​លេង​ហ្វេ​ស​ប៊ុ​ក និង​លេង​ហ្គេ​ម ព្រោះ​យប់​ជ្រៅ​ណាស់​ទៅ​ហើយ ប៉ុន្តែ​នាង​មិន​ស្ដាប់​ទើប​មានការ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ ហើយ​ក្រោយមក​បែរជា​នាង​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ជួល​លេខ​១៧ មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្រុម​១ ភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នារី​វ័យក្មេង​ដែល​ស្លាប់​ឈ្មោះ ងឿ​ន សុខ​លី​ដា អាយុ​១៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ប្តី​ឈ្មោះ មុត សុខ​ណា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​របស់​ខ្ទុ​ម ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។ ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ​។ នារី​រង​គ្រោះ​មាន​បងប្អូន​ចំនួន​៥​នាក់ ហើយ​នាង​គឺជា​កូនពៅ ។

តាម​ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នារី​រង​គ្រោះ​និង​ប្ដី​ទើបតែ​រៀប​ការ​ជាមួយ​គ្នា​បាន​រយៈពេល​ជាង​១​ខែ​ប៉ុណ្ណោះ គឺ​រៀប​ការ​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នារី​រង​គ្រោះ​បាន​ដេក​កាន់​ទូរស័ព្ទ​ចុច​លេង​ហ្វេ​ស​ប៊ុ​ក និង​ហ្គេ​ម ពេល​នោះ​ដោយសារ​តែ​យប់​ជ្រៅ​ណាស់​ទៅ​ហើយ ទើប​បុរស​ជា​ប្ដី​បាន​ហាមឃាត់​ជា​ច្រើន​ដង និង​ឱ្យ​ឈប់​លេង​តទៅ​ទៀត​ដើម្បី​ដេក​យក​កម្លាំង​ទៅ​ធ្វើ​ការងារ​នៅ​ថ្ងៃ​បន្ទាប់​។ ប៉ុន្តែ​ទោះបីជា​ខំ​ហាម​យ៉ាង​ណា ក៏​ប្រពន្ធ​មិន​ស្តាប់​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ក៏​មានការ​ជជែក​គ្នា​យ៉ាង​តឹងសរសៃក​មួយ​ប្រ៉ា​វ​ដែរ ទើប​ស្ងាត់​ទៅ​វិញ ហើយ​នារី​រង​គ្រោះ​ឈប់​លេង​និង​បាន​ចូល​ទៅ​ដេក ។ លុះ​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ នារី​រង​គ្រោះ​មិន​បាន​ទៅ​ធ្វើ​ការងារ​នោះ​ទេ ដោយ​នាង​បាន​ប្រាប់​ប្ដី​និង​បងប្អូន​ថា​ចង់ទៅ​ស្រុក ។

បន្ទាប់​មក​ប្តី​និង​បងប្អូន​ក៏​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​ជា​ធម្មតា ហើយ​នារី​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់ឯង លុះដល់​វេលា​ម៉ោង​១១​និង​៣០​នាទី ប្ដី​និង​បងប្អូន​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ដល់​បន្ទប់​ជួល​វិញ​បើកទ្វារ​បន្ទប់​ចូល​ទៅ ស្រាប់តែ​នារី​រង​គ្រោះ​យក​ក្រមា​ចង​.​ក​ជាប់​ជាមួយ​ចម្រឹង​ដែក​ឡៅតឿ បណ្តាល​ឱ្យ​ស្លាប់​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ព្រមទាំង​ហួសចិត្ត​យ៉ាង​ខ្លាំង ដោយ​មិន​នឹក​ស្មានថា នារី​រង​គ្រោះ​សម្រេចចិត្ត​គិត​ខ្លី​បែប​នេះ​សោះ​។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​បាន​រាយការណ៍​ជូន​នគរបាល​ដើម្បី​ឲ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ និង​កោសល្យវិច័យ បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​នារី​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

https://www.youtube.com/watch?v=MyquLsmX9QI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ