ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​អគារ​​ចាស់​កម្ពស់​ច្រើន​ជាន់​មួយ​​នៅ​ក្រុង ​ស្លា.ប់​៤​នាក់

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​៤​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦​កក្កដា​ដោយសារ​ការ​បាក់​អគារ​កម្ពស់​ច្រើន​ជាន់​មួយ​នៅ​ក្រុង​មុម​បៃ ជាទី​ក្រុង​សេដ្ឋកិច្ច​ឥណ្ឌា​។ លោក​TANAJI KAMBLE​អ្នកនាំពាក្យ​នៃ​រដ្ឋបាល​មូលដ្ឋាន ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្លែង​ថា មនុស្ស​៤​នាក់​បាន​ត្រូវ​ស្លាប់​និង​យ៉ាងតិច​១២​នាក់​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​។ គ្រោះថ្នាក់​នេះ​កើត​មាន​ក្នុង​សង្កាត់​ដុ​ង​រី​ភាគ​ខាងត្បូង​ក្រុង​មុម​បៃ​។…

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​៤​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦​កក្កដា​ដោយសារ​ការ​បាក់​អគារ​កម្ពស់​ច្រើន​ជាន់​មួយ​នៅ​ក្រុង​មុម​បៃ ជាទី​ក្រុង​សេដ្ឋកិច្ច​ឥណ្ឌា​។

លោក​TANAJI KAMBLE​អ្នកនាំពាក្យ​នៃ​រដ្ឋបាល​មូលដ្ឋាន ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្លែង​ថា មនុស្ស​៤​នាក់​បាន​ត្រូវ​ស្លាប់​និង​យ៉ាងតិច​១២​នាក់​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​។ គ្រោះថ្នាក់​នេះ​កើត​មាន​ក្នុង​សង្កាត់​ដុ​ង​រី​ភាគ​ខាងត្បូង​ក្រុង​មុម​បៃ​។ មនុស្ស​៨​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

តាម​សាក្សី​ទាំងឡាយ​ថា​ពេល​អគារ​នោះ​បាក់ លាន់​ស្នូរ​ដូច​ការ​រញ្ជួយ​ដី​។ អគារ​នោះ​ជា​សំណង់​ចាស់​មាន​អាយុកាល​ជាង​១​សតវត្ស​មក​ហើយ តែ​មាន​មនុស្ស​១០​គ្រួសារ​រស់នៅ​ក្នុង​នោះ ក៏​ទោះបី​វា​មាន​សភាព​ទ្រុឌទ្រោម​ក្ដី​។ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី តាម​TWITTER​បាន​សម្ដែង​ការ​ចូលរួម​មរណៈទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​។

ការ​បាក់​អគារ​មក​ពី​គ្រឹះ​មិនសូវ​រឹង​មាំ​ឬ​ពុំ​មានការ​ថែរក្សា​ត្រឹមត្រូវ កើត​មាន​ញឹកញាប់​នៅ​ឥណ្ឌា​ពិសេស​នា​រដូវភ្លៀង ដែល​ចាប់ផ្ដើម​ពី​ខែមិថុនា​ដល់​ខែតុលា​នៅ​ឥណ្ឌា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ