ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ​យោធា​រួម​ ក្រុង​ព្យុ​ង​យ៉ាង​ព្រមាន

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៦​កក្កដា​បាន​ព្រមាន​ថា សមយុទ្ធ​យោធា​រួម​នា​ពេល​ខាង​មុខ​ឆាប់​ៗ រវាង​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង អាច​នឹង​ប៉ះពាល់ ដល់​ការ​បើក​ធ្វើ្វ​​ឡើង​វិញ ការ​ចរចា​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក ដោយ​បង្ហើរពាក្យ​ថា​ខ្លួន​អាច​ពិនិត្យ​ឡើង​វិញ ការ​ពន្យារពេល​សាកល្បង​បាលី​ស្ទិ​ក​ឬ​នុយក្លេអ៊ែរ​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៦​កក្កដា​បាន​ព្រមាន​ថា សមយុទ្ធ​យោធា​រួម​នា​ពេល​ខាង​មុខ​ឆាប់​ៗ រវាង​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង អាច​នឹង​ប៉ះពាល់ ដល់​ការ​បើក​ធ្វើ្វ​​ឡើង​វិញ ការ​ចរចា​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក ដោយ​បង្ហើរពាក្យ​ថា​ខ្លួន​អាច​ពិនិត្យ​ឡើង​វិញ ការ​ពន្យារពេល​សាកល្បង​បាលី​ស្ទិ​ក​ឬ​នុយក្លេអ៊ែរ​។

នេះ​ជា​សេចក្ដីថ្លែងការណ៍​ដំបូង​របស់​កូរ៉េ​ខាងជើង លើ​សមយុទ្ធ​យោធា​រួម​ចាប់តាំងពី​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន បាន​ព្រមព្រៀង​គ្នា​កាលពី​ខែ​មុន ពេល​ជួប​គ្នា​ពុំ​មានការ​គ្រោងទុក ក្នុង​តំបន់​ព្រំដែន​ដែល​ពុះ​បំបែក​ឧបទ្វីប​កូរ៉េ​ថា នឹង​ធ្វើការ​ចរចា​ឡើង​វិញ​ពី​ការ​រំសាយ​នុយក្លេអ៊ែរ បន្ទាប់​ពី​ជាប់​គាំង​ច្រើន​ខែ​មក​។

អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​តែង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ តែ​សមយុទ្ធ​ត្រូវ​កាត់​បន្ថយ​ទំហំ​ដើម្បី​សម្រួល​ដល់​ការ​ចរចា ជាមួយ​កូរ៉េ​ខាងជើង​ក្រោយ​ការ​ជួប​គ្នា​កំពូល​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំ​២០១៨​មក​។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​កូរ៉េ​ខាងជើង ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​KCNA​ថ្លែង​ថា បើ​សមយុទ្ធ​នោះ​ប្រព្រឹត្ត​ទៅ​មែន នោះ​បណ្ដា​ការ​ពិភាក្សា​ការងារ​រវាង​កូរ៉េ​េ​ខាងជើង​និង​សហរដ្ឋ​អាមេរិក​​នឹង​រង​ការ​ប៉ះពាល់​។ អ្នកនាំពាក្យ​រូប​នោះ​បន្ត​ថា​សមយុទ្ធ​នោះ​ដែល​គ្រោង​ធ្វើ​នា​ខែសីហា នឹង​ជា​ការ​រំលោភ​បំពាន​ដ៏​ច្បាស់​មួយ លើ​សេចក្ដីថ្លែងការណ៍​រួម​ដែល​ចុះហត្ថលេខា​នៅ​សិង្ហ​បុរី​ដោយ​មេដឹកនាំ​ទាំង​២​។ អ្នកនាំពាក្យ​លើក​ពី​លទ្ធភាព​នៃ​ការ​សាកល្បង​គ្រឿង​សព្វាវុធ​ឡើង​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ