ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​ដេក​លក់​បែរជា​ទៅ​ធ្វើ​រឿ​ចឹ​ង​…​ផ្អើល​ពេញ​ហ្នឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់​សង្ស័យ​ជា​ប្អូន​នឹង​គ្នា​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចាប់​ឃាត់ខ្លួន​ម្នាក់ ក្រោយ​ពី​រូបគេ និង​យុវជន​ត្រូវជា​បងប្រុស​បង្កើត​របស់​គេ​ម្នាក់​ទៀត​បាន​នាំ​គ្នា​ដើរ​ចូល​ទៅ​ក្នុង​ហាង​ម៉ាស្សា​មួយ​កន្លែង ដែល​មាន​យីហោ​ថា «​កូ​លាប​ក្រហម​» ទៅ​លួច​យក​កាបូប​លុយ​របស់​នារី​ម៉ាស្សា​ម្នាក់ ដែល​កំពុង​តែ​ដេក​កើយ​នៅ​លើ​សា​ឡុ​ង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់​សង្ស័យ​ជា​ប្អូន​នឹង​គ្នា​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចាប់​ឃាត់ខ្លួន​ម្នាក់ ក្រោយ​ពី​រូបគេ និង​យុវជន​ត្រូវជា​បងប្រុស​បង្កើត​របស់​គេ​ម្នាក់​ទៀត​បាន​នាំ​គ្នា​ដើរ​ចូល​ទៅ​ក្នុង​ហាង​ម៉ាស្សា​មួយ​កន្លែង ដែល​មាន​យីហោ​ថា «​កូ​លាប​ក្រហម​» ទៅ​លួច​យក​កាបូប​លុយ​របស់​នារី​ម៉ាស្សា​ម្នាក់ ដែល​កំពុង​តែ​ដេក​កើយ​នៅ​លើ​សា​ឡុ​ង ហើយ​ធ្វើ​ឱ្យ​នាង​ភ្ញាក់​ដឹងខ្លួន និង​ស្រែក​ឆោឡោ​ឡើង និង​ដេញចាប់​បាន​ភ្លាម​ៗ ដែល​ករណី​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទាប​ភ្លឺ​ព្រឹក ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ នៅ​ហាង​ម៉ាស្សា និង​កោស​ជប់ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្អូន​ដែល​បាន​ចាប់​ឃាត់ខ្លួន​នេះ​មានឈ្មោះ ម៉ៅ ទិ​ត្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​យុវជន​ជា​បង​ដែល​រត់គេច​ខ្លួន​បាត់​នោះ​មានឈ្មោះ ម៉ៅ ឡាយ អាយុ​១៨​ឆ្នាំ ពួក​គេ​ទាំង​ពីរ​នាក់ មានមុខ​របរ​មិន​ពិតប្រាកដ និង​ស្នាក់​នៅផ្ទះ​ជួល​ផ្លូវលំ នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ​ជាមួយ​គ្នា ។ ចំណែកឯ​នារី​រង​គ្រោះ​មានឈ្មោះ ណែម ម៉ៅ អាយុ​២២​ឆ្នាំ មុខរបរ​ម៉ាស្សា និង​ស្នាក់​នៅ​ក្នុង​ហាង​ម៉ាស្សា​យីហោ «​កូ​លាប​ក្រហម​» ផ្ទះ​កើតហេតុ​ខាងលើ ។

មុន​ពេល​កើតហេតុ ខណៈ​ដែល​នារី​រង​គ្រោះ​កំពុង​តែ​ដេក​លក់​នៅ​លើ​សា​ឡុ​ង​នៅ​ក្នុង​ហាង​ដោយ​ដេក​កើយ​កាបូប​លុយ​របស់​នាង និង​មាន​ស្ត្រី​អ្នកធ្វើការ​ជាមួយ​គ្នា​ជា​ច្រើន​នាក់​កំពុង​តែ​ផឹក​នៅ​ក្បែរ​នោះ​ផង​ដែរ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ក្រុម​យុវជន​ជា​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ដើរមក​ដល់​ខាង​មុខ​ហាង​ម៉ាស្សា និង​កោស​ជប់​យីហោ​ខាងលើ​បានឃើញ​យុវជន​ជា​ប្អូន​ក៏​បាន​ដើរ​ចូល​ទៅ​ខាងក្នុង ហើយ​យុវជន​ជា​បង​នៅ​ឈរ​ចាំ​មើលផ្លូវ​ខាងក្រៅ ។ ពេល​នោះ​ជនសង្ស័យ​ជា​ប្អូន​ក៏​បាន​ទៅ​ធ្វើ​សកម្មភាព​ទាញ​យក​កាបូប​លុយ​ពណ៌​លឿង​មួយ​ដែល​នាង​ដាក់​កើយ​ធ្វើ​អោយ​នាង​ភ្ញាក់​ដឹងខ្លួន​ឡើង​ស្រែក​ឆោឡោ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​នាំ​គ្នា​ដេញចាប់​បាន​ម្នាក់​ភ្លាម​ៗ ចំណែកឯ​ជនសង្ស័យ​ជា​បងប្រុស​ម្នាក់​ទៀត រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ធ្វើការ​ប្រគល់​កាបូប​ល​លុយ​ពណ៌​លឿង​មួយ​ដែល​មាន​លុយ​ចំនួន​១៩០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​មួយ​គ្រឿង​ទៅ​អោយ​នារី​ម៉ាស្សា​ជន​រង​គ្រោះ​វិញ ចំណែកឯ​យុវជន​ជា​ជនសង្ស័យ​ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​នៅ​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក និង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ