ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយ​ខេត្តកំពត ៖ «​ផ្លូវ​ត្រូវធ្វើ​ឲ្យ​ជាប់ កុំ​ធ្វើ​ជាប់​រហូត​…» !

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាលខេត្ត​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ឪ​កាស​ដែល​លោក​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​សរសៃដែក​មួយ​ខ្សែ​ប្រវែង​១០៩១​ម៉ែត្រ ទទឹង​១១.២​ម៉ែត្រ…

ខេត្តកំពត ៖ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាលខេត្ត​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ឪ​កាស​ដែល​លោក​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​សរសៃដែក​មួយ​ខ្សែ​ប្រវែង​១០៩១​ម៉ែត្រ ទទឹង​១១.២​ម៉ែត្រ កំ​រ៉ា​ស់​០.១៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។

នា​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​១​ខ្សែ​នេះ គឺ​អនុវត្ត​តាម​ផែនការអភិវឌ្ឍន៍​ខេត្ត ដើម្បី​រួមចំណែក​សម្រាល និង​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ដែល​កន្លង​មក​តែងតែ​ជួប​ការ​លំបាក និង​រួមចំណែក​កែ​លម្អ​សោ​ភណ្ឌ​ភាព​ក្នុង​ក្រុង​យើង​ផង​ដែរ ។

ព្រម​ជាមួយ​នោះ​ដែរ​លោក​អភិបាលខេត្ត​ក៏​បាន​ឯកភាព និង​វាយតម្លៃ​ខ្ល​ស់​ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​រដ្ឋបាល​ក្រុង​កំពត​សម្រេច​បាន ដែល​កើត​ចេញពី​ការ​រួបរួមសាមគ្គី​គ្នា​រវាង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រុង​-​សង្កាត់​ទាំង​៥ ពិសេស​ការ​ចូលរួម និង​សហការ​បាន​ល្អ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​ផ្តាំផ្ញើ​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សាងសង់​ត្រូវ​ធានា​ឲ្យ​បាន​តាម​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្លូវ​មានគុណ​ភាព និង​ប្រើប្រាស់​យូរអង្វែង ត្រូវធ្វើ​ឲ្យ​ជាប់​កុំ​ធ្វើ​ជាប់​រហូត​បាន​ន័យ​ថា ឃើញ​តែ​ជួសជុល​រហូត ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ក្រុង​កន្លង​មក ។

ដូច្នេះ​ចាប់ពី​ពេល​នេះ​ទៅ​មុខ​ផ្លូវ​ដែល​រង​ការ​ខូចខាត​កន្លង​មក​នៅ​ក្នុង​ក្រុង បើ​ត្រូវ​កសាង​វិញ​លោក​សំរេច​ថា​ត្រូវ​តែ​ធ្វើ​ផ្លូវ​បេតុង​ទាំងអស់​ទើប​ធានា​គុណភាព​ជាង​ផ្លូវ​ចាក់​កៅស៊ូ កុំ​ឲ្យ​ឃើញ​តែ​ជួសជុល​រហូត​នោះ ។ លោក​អភិបាល​ក៏​បាន​ក្រើនរំលឹក​ដល់​ក្រុមហ៊ុន​ម៉ៅ​ការ​ត្រូវ​សាងសង់​កុំ​អូស​បន្លាយ ហើយ​ត្រូវ​បញ្ចប់​ការ​សាងសង់​តាម​ផែនការ​កំណត់ និង​គ្រប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ដើរតួ​នាទី​ជា​អ្នកត្រួតពិនិត្យ​គុណភាព​ផ្លូវ​ឲ្យ​បាន​ហ្មត់ចត់​បំផុត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ