ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ហានិភ័យមួយ​ចំនួន​ ចំពោះ​ជំងឺ​មហា​រីក​​លិង្គ

4 ឆ្នាំ មុន

អ្វី​ដែល​បង្កើន​ឱកាស​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​ជំងឺ ត្រូវ​បាន​គេ​ហៅ​ថា កត្តា​ហានិភ័យ​។ ការ​មាន​កត្តា​ហានិភ័យ មិនមែន​មាន​ន័យ​ថា អ្នក​នឹង​មាន​ជំងឺមហារីក​នោះ​ទេ ការ​មិន​មាន​កត្តា​ហានិភ័យ​ក៏​មិនមែន​មាន​ន័យ​ថា អ្នក​នឹង​មិនកើត​ជំងឺមហារីក​ផង​ដែរ​។ អ្នក​ដែល​គិត​ថា ពួក​គេ​អាច​មាន​ហានិភ័យ​នោះ…

អ្វី​ដែល​បង្កើន​ឱកាស​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​ជំងឺ ត្រូវ​បាន​គេ​ហៅ​ថា កត្តា​ហានិភ័យ​។ ការ​មាន​កត្តា​ហានិភ័យ មិនមែន​មាន​ន័យ​ថា អ្នក​នឹង​មាន​ជំងឺមហារីក​នោះ​ទេ ការ​មិន​មាន​កត្តា​ហានិភ័យ​ក៏​មិនមែន​មាន​ន័យ​ថា អ្នក​នឹង​មិនកើត​ជំងឺមហារីក​ផង​ដែរ​។

អ្នក​ដែល​គិត​ថា ពួក​គេ​អាច​មាន​ហានិភ័យ​នោះ គួរតែ​ពិគ្រោះ​បញ្ហា​ជាមួយនឹង​គ្រូពេទ្យ​។ កត្តា​ហានិភ័យ​ចំពោះ​ជំងឺមហារីក​លិង្គ​រួម​មាន​ដូច​ខាងក្រោម ៖

សព្វថ្ងៃ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ប្រហែល​ពាក់កណ្តាល​នៃ​ជំងឺមហារីក​លិង្គ​ទាំងអស់​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ HPV​។ ការ​កាត់​ស្បែក​ចុង​លិង្គ អាច​ជួយ​ការពារ​ការ​ឆ្លង​មេរោគ HPV បាន​។ ការ​កាត់​ស្បែក​ចុង​លិង្គ គឺជា​ការ​វះកាត់​មួយ​ដែល​គ្រូពេទ្យ​កាត់​ដោយ​ផ្នែក ឬ​ទាំងអស់​នៃ​ស្បែក​ខាង​ចុង​លិង្គ​។ ក្មេង​ប្រុស​ជា​ច្រើន​ត្រូវ​បាន​កាត់​ក្រោយ​ពី​កើត​។ បុរស​ដែល​មិន​ត្រូវ​បាន​កាត់​ចុង​លិង្គ​នៅ​ពេល​កើត អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​ជំងឺមហារីក​លិង្គ​។

កត្តា​ហា​និ​ភ័​ដទៃ​ទៀត​រួម​មាន ៖

១-មាន​អាយុ​លើស​ពី ៦០ ឆ្នាំ
២- មាន​ស្បែក​ចុង​លិង្គ​វែង
៣- អនាម័យ​ខ្លួនប្រាណ​ខ្សោយ
៤- មាន​ដៃគូរ​រួម​ភេទ​ច្រើន
៥- ជក់បារី (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ