បញ្ហាខ្លាញ់រុំថ្លើម គឺជាមូលហេតុចម្បងបំផុតមួយនៃជំងឺខ្សោយថ្លើម ហើយអាចវិវត្តន៍ទៅជាជំងឺក្រិនថ្លើម ឬជំងឺរលាកថ្លើម។ ប៉ុន្តែមិនថាអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើមប្រភេទណានោះទេអ្នកអាចទប់ស្កាត់ស្ថានភាពមុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរបាន ដោយគ្រាន់តែជ្រើសរើស និងរក្សាអោយបាននូវរបបអាហារមួយដែលត្រឹមត្រូវ។ ថា តើអាហារដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរទទួលទានឲ្យបានច្រើនមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារទាំងនោះ ៖
១. ទឹកខ្មេះផ្លែប៉ោម ៖ មានប្រសិទ្ធិភាពរំលាយខ្លាញ់ដែលប្រមូលផ្ដុំក្នុងថ្លើម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយជាមួយទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរអោយសព្វ សឹមទទួលទាន ២ ដងមុនពេលអាហារ។
២. រមៀត ៖ ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទដែលអាចទប់ស្កាត់បញ្ហាខ្លាញ់រុំថ្លើម។ ការទទួលទានអាហារលាយជាមួយរមៀតក៏ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅរមៀតធម្មជាតិ ១/៤ ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅឧណ្ហៗ ឬទឹកដាំពុះ។កូរអោយសព្វ សឹមទទួលទាន។
៣. តែបៃតង ៖ តែបៃតងជាប្រភពដ៏ល្អបំផុតនៃសារធាតុ catechins ដែលចាំបាច់សម្រាប់រក្សាសុខភាពថ្លើមទប់ស្កាត់បញ្ហា។ ដូច្នេះការទទួលទានតែបៃតងពី ៣ ទៅ ៤ ពែងក្នុងមួយថ្ងៃអាចជួយព្យាបាលបញ្ហាខ្លាញ់រុំថ្លើមបាន។
៤. បន្លែផ្លែឈើ ៖ ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន និងជាតិរ៉ែសំខាន់ៗហើយនោះបន្លែផ្លែឈើក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគបាក់តេរីដែលបង្កឱ្យថ្លើមទទួលរងការរលាក។ បន្លែបៃតងនិងផ្លែឈើមិនត្រឹមតែប្រសើរជួយដោះស្រាយបញ្ហាខ្លាញ់រុំថ្លើមប៉ុណ្ណោះទេ ប៉ុន្តែល្អសម្រាប់សុខភាពរាងកាយទាំងមូលតែម្ដង។ ដូច្នេះចូរព្យាយាមទទួលទានបន្លែផ្លែឈើឱ្យបានច្រើន។
៥. សាច់គ្មានខ្លាញ់ ៖ ប្រភេទនៃអាហារដទៃទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ គឺប្រូតេអុីន។ ហើយសាច់ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ប៉ុន្តែទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើម ចូរជៀសវាងការទទួលទានសាច់ខ្លាញ់និងស្បែក។ ដើម្បីទទួលទានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ ការជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់ គឺប្រសើរបំផុតសម្រាប់អ្នកជំងឺខ្លាញ់ក្នុងថ្លើម។
៦. ក្រូចឆ្មារ ៖ ការទទួលទានក្រូចឆា្មរ ឬទឹកក្រូចឆ្មារ គឺជាគន្លឹះដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុតមួយជួយទប់ស្កាត់ហានិភ័យនៃបញ្ហាខ្លាញ់រុំថ្លើម។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ជម្រុញការផលិត glutathione របស់ថ្លើមដើម្បីសម្រួលដល់ដំណើរការមុខងារកាន់តែល្អប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកក្រូចឆ្មារអោយបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៧. ផ្លែបឺរ ៖ ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរី និងអុកស៊ីតកម្មដែល ជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិខ្លាញ់មិនល្អ។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។
៨. ប៉េងប៉ោះ ៖ មានផ្ទុកសារធាតុ glutathione ដែលជួយសម្អាតថ្លើម។ លើសពីនេះទៅទៀត ប៉េងប៉ោះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលជួយទប់ស្កាត់ជំងឺផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម មហារីកថ្លើម មហារីកស្បែក មហារីកសុដន់ និងមហារីកសួតផងដែរ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ខេត្តព្រៃវែង ៖ គណៈកម្មការអាចារ្យវត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តពន្លៃ ប្រមាណជិត៤០០នាក់ នាំគ្នាធ្វើការប្រឆាំងតវា៉ការប្រកាសតំណែងចៅអធិការវត្តពន្លៃ ដោយ...
រាជធានីភ្នំពេញ ៖ វិស័យឧស្សាហកម្មម៉ូដនៅកម្ពុជា បានទទួលការលើកតម្កើង បន្ទាប់ពីអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដដែលបានទទួលជ័យលាភីនៃកម្មវិធី ABC Lions of Fashion បានគ្រងរាជ្យ...
ខេត្តកំពង់ឆ្នាំង ៖ កសិកររស់នៅភូមិកោះក្របី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានត្អូញត្អែរគ្រប់ៗគ្នាថា ឆ្នាំនេះបន្លែស្ពៃរបស់ពួកគាត់ថោកហួសកម្រិត មិនអាច...
ខេត្តកំពត ៖ ការគ្រប់គ្រងកាកសំណល់បានក្លាយជាបញ្ហាចម្បងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយការគ្រប់គ្រងសំណល់ឧស្សាហកម្មជាបញ្ហាប្រឈមក្នុងពេលដែលកំណើនសេដ្ឋកិច្ចកើន...
ខេត្តឧត្តរមានជ័យ ៖ ព្រោះតែរងារខ្លាំងពេក ទាំងពីនាក់ប្តីប្រពន្ធក៏នាំគ្នាបង្កាត់ភ្នក់ភ្លើង ដើម្បីដេកឆ្អើរ លុះលង់លក់ ស្រាប់តែភ្លើងរាលដាលឆាបឆេះផ្ទះអស់ទាំងស្រុង...
រាជធានីភ្នំពេញ ៖ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលគេដឹងថា ជាអ្នក សម រង្ស៊ី និយម បានធ្វើការវាយប្រហារទៅលើកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ថា បាននិងកំពុង...
រាជធានីភ្នំពេញ ៖ ក្រោយកិច្ចប្រតិបត្តិការសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រីចំនួន៤នាក់ កាលពីវេលា...
ខេត្តកំពង់ចាម ៖ ទីតាំងបញ្ជល់មាន់ និងអាប៉ោងបើកដោយខុសច្បាប់ដែលក្រុមជនខិលខូចបានលួចលេងរយៈពេលជាង១០ថ្ងៃមកហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបស្ថិតនៅក្នុង...
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្ថែមថវិកា៥០លានដុល្លារដើម្បីប្រមូលការទិញស្រូវពីកសិករ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនាគារ...
ការលក់ចេញនូវទីតាំងណាមួយរបស់រដ្ឋ…ជាទីតាំងដែលមន្ត្រីកំពុងបំពេញការងារ…បានក្លាយជាទម្លាប់ដ៏អាក្រក់បំផុតមួយ…ទោះបីបានយកពាក្យ «ដោះដូរ» មកប្រើ…ក៏ពុំអាច...
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ឪពុករបស់គ្រូបង្វឹកក្លិប Man City លោក Pep Guardiola បានជម្រុញឱ្យលោកត្រឡប់ទៅកាន់នៅ Barcelona វិញ។ គ្រូបង្វឹករបស់ក្រុម Manchester City ត្រូវបានគេតែងតាំងជា...
ហេតុអ្វីបានជាឆ្នាំសិរីទាំង៨មានលាភមានសំណាងដាច់គេ ? បើតាមគ្រូហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃទី៦,៧,៨, ដើមខែធ្នូនេះជាថ្ងៃឡើងបុណ្យស័ក្តិ ឡើងលាភសំណាង ជោគជតារាសី...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ការសម្រេចចិត្តរបស់ Cristiano Ronaldo ក្នុងការមិនមកចូលរួមពិធីប្រគល់ពាន Ballon d’Or ជាលើកទីពីរស្ទួនៗជាប់ឆ្នាំគ្នា កាលពីថ្ងៃចន្ទ ត្រូវបានមហាជន...
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៦ ធ្នូនេះ បានកំណត់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័ត...
រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថលនៅកម្ពុជា នាពេលបច្ចុប្បន្ននេះកាន់តែមានកំណើនច្រើនឡើង ស្របតាមការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាដែលជា...
រាជធានីភ្នំពេញ ៖ លោកយាយម្នាក់អាយុ៧១ឆ្នាំបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ឯកសណ្ឋាននិស្សិតទទួលសញ្ញាបត្រ ។ ពិតណាស់ លោកយាយជានិស្សិតដែលបានតស៊ូសិក្សារៀនសូត្ររហូត...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករវ័យក្មេងកើតនៅអាហ្វ្រិក បានចុះកុងត្រាថ្មីជាមួយនឹងក្លិបយក្សអ្នកមានបុណ្យ Barcelona ដែលមានតម្លៃបង់ផ្តាច់កុងត្រាឡើងដល់ទៅ ៤០០...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីបានយកពានបាល់មាសលើកទី៦ ឈ្នះគូប្រជែងសិបឆ្នាំ Cristiano Ronaldo មក ជើងខ្លាំង Lionel Messi បាននិយាយពីគម្រោងចូលនិវត្តន៍ ។កាលពីរាត្រីថ្ងៃ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទឹកប្រាក់ដែល សប្បុរសជនចូលជាមួយរាជរដ្ឋាភិបាល និងបូកជាមួយថវិការដ្ឋបានកើនឡើងដល់ជាង១០០ដុល្លារ...