ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បរិ​បញ្ញា​បន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥​ធ្វើ​ឲ្យ​ស្រី្ត​ទទួល​សុខមាលភាព​ក្នុង​គ្រួសារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី លោកស្រី​អឹង​ក​ន្ថា​ផា​វី បាន​អះអាង​ថា សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បរិ​បញ្ញា​បន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩ -២០២៥ នឹង​ផ្ដល់​ភាព​អង្គ​អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ស្ត្រី និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី លោកស្រី​អឹង​ក​ន្ថា​ផា​វី បាន​អះអាង​ថា សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បរិ​បញ្ញា​បន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩ -២០២៥ នឹង​ផ្ដល់​ភាព​អង្គ​អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ស្ត្រី និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ ។

ការ​អះអាង​របស់​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​បែប​នេះ ធ្វើ​ក្នុង​ឪ​កាស​អញ្ជើញ​ជា​សាក្សី​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ធនាគារ​កា​ណា​ឌី​យ៉ា​ជាមួយនឹង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​លើ​គម្រោង​កម្ចី​ហិរញ្ញប្បទាន​សហគ្រិន​ស្ត្រី​វ័យឆ្លាត​ក្នុង​កញ្ចប់​ថវិកា​២០​លាន​ដុល្លារ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ។

ចំពោះ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​នេះ​ត្រូវ​បាន​លោកស្រី អឹង ក​ន្ថា​ផា​វី ឲ្យ​ដឹង​ថា គណៈរដ្ឋមន្ត្រី​បាន​ពិនិត្យ និង​នៅ​លើ​សេចក្ដី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​បរិ​ញ្ញាប​ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥ កាលពី​ស​ប្តា​ហ៍​មុន​កន្លង​មក ។ លោកស្រី​បន្ត​ថា យុទ្ធសាស្ត្រ​ជាតិ​នេះ​មាន​គោលដៅ​បង្កើន​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវ​ការណ៍​ដោយ​មានគុណ​ភាព​ដែល​អាច​កាត់​បន្ថយ​អត្រា​ស្ត្រី​ដែល​មិន​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ឲ្យ​បាន​ពាក់កណ្ដាល ដោយ​កាត់​បន្ថយ​ពី​២៧% មក​នៅ​១៣% នៅ​ឆ្នាំ​២០២៥ ។

ជាង​នេះ​ក៏​ពង្រីក​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ពី​៥៧% ទៅ​៧០% ក្នុង​ឆ្នាំ​២០២៥ ព្រមទាំង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខមាលភាព​របស់​ក្រុម​គ្រួសារ និង​គាំទ្រ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ទៀត​ថា «​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ នេះ​ក៏​ផ្ដល់​ភាព​អង្គ​អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី គឺជា​យុទ្ធសាស្ត្រ​ឈ្នះ​ៗ​ដែល​រាជរដ្ឋាភិបាល ប្រទេស​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​កិច្ចការ​នារី​ចាប់ផ្ដើម​អនុវត្ត​គេ​ហៅ​ថា ផ្ដល់​ភាព​អង្គ​អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​នេះ ។ ដើម្បី​អ្វី? ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ស្ត្រី និង​ក្រុម​គ្រួសារ​របស់​គេ​» ។

លោកស្រី​សង្កត់ធ្ងន់​ថា ការ​ផ្ដល់​ភាព​អង្គ​អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី គឺជា​ការ​ធ្វើ​ទូរ​កិច្ច​ដ៏​វ័យឆ្លាត ។ បើ​តាម​ការ​សិក្សា​មួយ​បាន​ធ្វើ​ឡើង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​របស់​ក្រុមហ៊ុន​ពិគ្រោះ​យោ​លប​ល់​បាន​សន្និដ្ឋាន​ថា ការ​ផ្ដល់​ភាព​អង្គ​អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​ក៏​អាច​បង្កើន​ផលិតផល​ក្នុងស្រុក សរុប​កម្រិត​សកលលោក​បាន​ប្រមាណ​១២​ពាន់​លាន​ដុល្លារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ