ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ឱ្យ​កម្ពុជា​ប្រមាណ​៤៣,៣៦​លាន​ដុល្លារ​ដោយ​មិន​យក​វិញ​សូ​ម្បី​មួយ​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ហិរញ្ញប្បទាន​របស់​ជប៉ុន​នេះ​សម្រាប់​អនុវត្ត «​គម្រោង​កែ​លម្អ និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹង​ទន្លេសាប ជំហាន​ទី​២» និង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត «​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់​ប្ដូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់​ផែ ដើម្បី​ធ្វើ​ទំនើប​កម្ម​កំពង់​ផែ​»…

រាជធានី​ភ្នំពេញ​៖ ហិរញ្ញប្បទាន​របស់​ជប៉ុន​នេះ​សម្រាប់​អនុវត្ត «​គម្រោង​កែ​លម្អ និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹង​ទន្លេសាប ជំហាន​ទី​២» និង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត «​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់​ប្ដូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់​ផែ ដើម្បី​ធ្វើ​ទំនើប​កម្ម​កំពង់​ផែ​» និង​ជួសជុល​ផ្លូវថ្នល់​នៅ​កម្ពុជា ។

ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការ​ពិភាក្សា​ស្ដី​ពី​ហិរញ្ញប្បទាន​របស់​ជប៉ុន ជា​បន្តបន្ទាប់​ចំនួន ០៣ លើក​ចាប់ពី​ដើមឆ្នាំ​២០១៩ សរុប​ចំនួន ៤.៩៣៩ លាន​យ៉េន (​ប្រមាណ ៤៣,៣៦ លាន​ដុល្លារ​អា​មេ​រិ​ក​) ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ទទួល​ជំនួយ​នា​ព្រឹក​ថ្ងៃ​ទី​១៧​ កក្កដា ​នេះ​លោកឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​បាន​បញ្ជាក់​ថា ការ​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ជិត ៥០០ លាន​យ៉េន (​ប្រមាណ ៤,៦ លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​អនុវត្ត «​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​» តាម​រយៈ​ការ​ផ្តល់​គ្រឿងចក្រ Stabilizer (​ប្រមាណ ១៥ គ្រឿង​) សម្រាប់​ជួសជុល​ផ្លូវថ្នល់​នៅ​កម្ពុជា ។

លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន ​បន្ត​ថា​ ៖​ ហិរញ្ញប្បទាន​ឥត​សំណង ក៏​ដូច​ជា​ឥណទាន​សម្បទាន​របស់​ជប៉ុន ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កន្លង​មក និង​នៅ​ថ្ងៃនេះ រួមចំណែក​យ៉ាង​សំខាន់​នាំ​មក​នូវ​ជោគជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា ហើយនឹង​ជួយ​ជម្រុញ​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ ។

លោក ប្រាក់ សុ​ខុន បាន​សម្តែង​នូវ​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ឧ​ប​ត្ថ​ម​គាំទ្រ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដល់​ដំណើរការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា ដែល​មក​ដល់​បច្ចុប្បន្ន​នៅ​តែ​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង ៧% ។

ជា​ការ​លើ​យ​តប​លោក ហូ​រី​ណូ​ជិ ហ៊ី​ដេ​ហ៊ី​ហ្សា HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ហិរញ្ញប្បទាន​ឥត​សំណង ក៏​ដូច​ជា​ឥណទាន​សម្បទាន​របស់​ជប៉ុន​ជាង​៤​លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៧​ កក្កដា ​នេះ​ជប៉ុន​នឹង​ផ្តល់​ឧបករណ៍​មួយ​ចំនួន​សម្រាប់​ជួសជុល​ផ្លូវថ្នល់​បន្ថែម​ទៀត​។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង​តូ​ក្យូ ក្រោម​អធិបតីភាព​សម្ត​ច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម ABE Shinzo នាយក​រដ្ឋមន្ត្រី​ជប៉ុន គឺ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប ៥៣៩ លាន​យ៉េន (​ប្រមាណ ៤,៨ លាន​ដុល្លារ​អា​មេ​រិ​ក​) ៕

កែសម្រួល​ដោយ ៖ សំណាង

កែសម្រួលដោយ