ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ងួ​ន ញ៉ិល ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ពី​សាលា​វិទ្យាល័យ​ឥណ្ឌា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ការ​លះបង់​ចំពោះ​ប្រទេស​ជាតិ និង​ការ​ចូលរួម​កសាង​នីតិរដ្ឋ​នៅ​កម្ពុជា​សាកលវិទ្យាល័យ​ឆា​ត្រា​ប៉ា​ទី សា​ហ៊ុ ជី មហារាជ (CHHATRAPATI SHAHU JI…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ការ​លះបង់​ចំពោះ​ប្រទេស​ជាតិ និង​ការ​ចូលរួម​កសាង​នីតិរដ្ឋ​នៅ​កម្ពុជា​សាកលវិទ្យាល័យ​ឆា​ត្រា​ប៉ា​ទី សា​ហ៊ុ ជី មហារាជ (CHHATRAPATI SHAHU JI MAHARAJ UNIVERSITY) នៃ​សាធារណរដ្ឋ​ឥណ្ឌា​បាន​សម្រេច​ប្រគល់​សញ្ញាបត្រ​កិត្តិយស​ថ្នាក់​ក្រោយ​បណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ជូន​លោក​បណ្ឌិត ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បណ្ឌិត ណា​រ៉េ​ស ម៉ា​ល​ហូ​ត្រា តំណាង​សាកលវិទ្យាល័យ ឆា​ត្រា​ប៉ា​ទី សា​ហ៊ុ ជី​មហារាជ (CHHATRAPATI SHAHU JI MAHARAJ UNIVERSITY) បាន​លើក​ឡើង​ក្នុង​ពី​ធី​ប្រគល់ និង​ទទួល​សញ្ញាបត្រ​បាន​រៀបចំ​ធ្វើ​នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ថា ដោយ​បាន​មើលឃើញ​ពី​ការ​លះបង់ ការ​តស៊ូ និង​ពលី​កម្ម​របស់​លោក​បណ្ឌិត ងួ​ន ញ៉ិល នៅ​ក្នុង​ការ​ចូលរួម​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាំងពី​ដើម​រហូត​មក ពិសេស​ការ​ចូលរួម​កសាង​នីតិរដ្ឋ​នៅ​កម្ពុជា តាម​រយៈ​ការ​អនុម័ត​ច្បាប់​នៅ​ក្នុង​រដ្ឋសភា ទើប​សាកលវិទ្យាល័យ​លោក សម្រេច​ប្រគល់​សញ្ញាបត្រ​ថ្នាក់​ក្រោយ​បណ្ឌិត​នេះ​ជូន​លោក​អនុប្រធាន​ទី​១​រដ្ឋសភា ។

លោក​បាន​គូសបញ្ជាក់​ថា «​ការ​សម្រេច​ផ្តល់​សញ្ញាបត្រ​កិត្តិយស​ថ្នាក់​ក្រោយ​បណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ជូន​ដល់​ឯកឧត្តម​បណ្ឌិត ងួ​ន ញ៉ិល នា​ពេល​នេះ​មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ តែ​បាន​កើតឡើង​ពី​ការ​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​គុណ​បំណាច់​ដ៏​ធំធេង​របស់​ឯកឧត្តម​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ដែល​បាន​បំពេញភារកិច្ច​ជូន​ជាតិ និង​មាតុភូមិ​តាំងពី​ដើម​មក​» ។ លោក​បន្ថែម​លោក​បណ្ឌិត​ងួ​ន ញ៉ិល បាន​លះបង់​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា ដើម្បី​សង្គម​ជាតិ​ច្រើន​ជាង​ការ​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ។

ចំណែក​នៅ​ក្នុង​តួនាទី​ជា​តំណាងរាស្ត្រ និង​ជា​ថ្នាក់ដឹកនាំ​រដ្ឋសភា​មួយ​រូប​នោះ​បាន​ចូលរួម​កសាង​នីតិរដ្ឋ​នៅ​កម្ពុជា ។ រដ្ឋសភា​កម្ពុជា​បាន​តាក់តែង និង​អនុម័ត​ច្បាប់​ប្រមាណ​៥០០​ច្បាប់ ។ លោក​បន្ថែម​ទៀត​ថា បើ​តាម​ការ​វាយតម្លៃ​របស់​តំណាង​សាកលវិទ្យាល័យ ឆា​ត្រា​ប៉ា​ទី សា​ហ៊ុ ជី មហារាជ លោក​បណ្ឌិត ងួ​ន ញ៉ិល ក៏​បាន​កសាង​កិត្យានុភាព​ដល់​រដ្ឋសភា កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាងច្រើន​ផង​ដែរ ។ រដ្ឋសភា​កម្ពុជា​ដែល​រួមចំណែក​ដឹកនាំ​ដោយ​លោក​បណ្ឌិត ងួ​ន ញ៉ិល បាន​រៀបចំ​កិច្ចប្រជុំ និង​មហាសន្និបាត​នៃ​វេទិកា​អន្តរ​សភា​ជា​ច្រើន​នៅ​កម្ពុជា និង​បាន​ចូលរួម​ប្រជុំ​ក្រៅប្រទេស​ជា​ច្រើន​ផង​ដែរ​ដូច​ជា នៅ​ក្នុង​តួនាទី​ជា​សមាជិក​អន្តរ​សភា​អាស៊ាន សភា​តំបន់​អាស៊ី និង​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ជាដើម​នោះ ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​បណ្ឌិត ងួ​ន ញ៉ិល ចាត់​ទុក​ការ​ផ្តល់​សញ្ញាបត្រ​ជូន​លោក​នៅ​ពេល​នេះ​ជា​ការ​លើកទឹកចិត្ត និង​បាន​វាយតម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​តស៊ូ​លះបង់​របស់​ឯកឧត្តម ដើម្បី​ប្រទេស​ជាតិ​នា​ពេល​កន្លង​មក ។ ជា​ពិសេស គឺ​នៅ​ក្នុង​ការ​បំពេញ​តួនាទី ក្នុង​នាម​ជា​ថ្នាក់​ដឹក​រដ្ឋសភា​មួយ​រូប ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។ លោក​បណ្ឌិត​បាន​បន្ត​ថា ការ​ផ្តល់​សញ្ញាបត្រ​នេះ​ក៏​បាន​វាយតម្លៃ​ពី​ការ​ចូ ល​រួមចំណែក​របស់​លោក​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្រោយ​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩ ជាមួយនឹង​ថ្នាក់ដឹកនាំ​កំពូល​ៗ​ដែល​មាន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាដើម ។

លោក​គូសបញ្ជាក់​ថា ៖ «​ការ​ផ្តល់​សញ្ញាបត្រ​នេះ ពិតជា​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ខ្ញុំ និង​ក្រុម​គ្រួសារ និង​ស្ថាប័ន​រដ្ឋសភា មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាជន​ខ្មែរ​ទាំងមូល ។ នេះ​ជា​ការ​ផ្តល់​នូវ​កម្លាំងចិត្ត និង​ស្មារតី​ដល់​ខ្ញុំ​ឱ្យ​កាន់តែ​ខិតខំ​បន្តសកម្មភាព​បម្រើ​សង្គម​ទ្វេ​ដង​បន្ថែម​ទៀត ពិសេស​ការ​រួមចំណែក​ក្នុង​កិច្ចការ​ដឹកនាំ​ស្ថាប័ន​រដ្ឋសភា​ប្រកបដោយ​វឌ្ឍនភាព និង​ភាព​សុខដុម​រម្យ​នា​» ។ ចំណែក​លោក ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​រដ្ឋសភា និង​ដែល​ជា​តំណាង​ឲ្យ​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ទាំង​អស់នោះ​បាន​អបអរសាទរ​ចំពោះ​កិត្តិយស​ជាស​កល ដែល​លោក​បណ្ឌិត ងួ​ន ញ៉ិល ទទួល​បាន​នា​ឱកាស​នេះ ។ លោក​បាន​គូសបញ្ជាក់​ថា «​ជោគជ័យ​ដែល​ឯកឧត្ដម​បណ្ឌិត​ទទួល​បាន​នា​ឱកាស​នេះ គឺជា​កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ហើយ​ក៏​ជា​ជោគជ័យ​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​»៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ