ក្រសួង​ការងារ​កំណត់​ថ្ងៃ​ចរចា​ប្រាក់​ឈ្នួល​អប្បរ​មា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត ស្បែកជើង​ឆ្នាំ​២០២០


រាជធានី​រាជ​ភ្នំពេញ ៖ ដូច​ជា រៀង​រាល់​ឆ្នាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​កំណត់​កាលបរិច្ឆេទ​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បរ​មា​កម្មករនិយោជិត​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ ។ យោង​តាម​សេចក្តីជូនដំណឹង​កាលវិភាគ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ។

ដោយ​ចុះហត្ថលេខា​ដោយ​លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា យោង​តាម​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ដោយ​ព្រះរាជក្រម​លេខ ន​ស​/​រកម​/ ០៧១៨/០១៥ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជម្រាប​ជូន​ដល់​សាធារណជន កម្មករនិយោជិត និ​យោ​ជិ​ក និង​អង្គការ​វិជ្ជាជីវៈ អំពី​កាលវិភាគ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ ត្រូវ​អនុវត្ត​តាម​ប្រតិទិន​ដូច​តទៅ​៖ កំណត់​យក​ខែកក្កដា ឆ្នាំ​២០១៩ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយ​ៗ ។ កំណត់​យក​ខែសីហា ឆ្នាំ​២០១៩ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្មួ​ល​អប្បបរមា​ជា​លក្ខណៈ ទ្វេភាគី ។ កំណត់​យក​ខែកញ្ញា ឆ្នាំ​២០១៩ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ត្រីភាគី កំណត់​យក​ខែតុលា ឆ្នាំ​២០១៩ បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០ ។

កំណត់​យក​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២០ ជា​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា ។ ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​ការងារ​ក៏​បាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ​) និង​លក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ក៏​ដូច​ជា បន្ទាត់​ភាព​ក្រីក្រ​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ។

ក្រសួង​ក៏​បាន​ឲ្យ​គ្រប់​ភាគី​ទាំងអស់ សូម​ផ្តោត​លើ​ទិន្នន័យ និង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយ​យោង​លើ​លក្ខណ​វិនិច្ឆ័យ​ទាំង​៧​ដូចដែល​បាន​កំណត់​ក្នុង​មាត្រា​៥​នៃ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្របសម្រួល​ផ្ទៃក្នុង និង​ប្រកាន់​គោល​ជំហរ​រួម​មួយ ។

គួរ​ឮ​កថា ក្រសួង​ការងារ​កំណត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ គឺ​១៧៧​ដុល្លារ ហើយ សម្តេច​តេ​ជោ​ហ៊ុន សែន យក​ថវិកាជាតិ​បន្ថែម​ទៀត​៥​ដុល្លារ​ទៀត ។ ដូច្នេះ​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ គឺ​១៨២​ដុល្លារ និង​ត្រូវ​បើក​ជា​២​ដង​ក្នុង​មួយ​ខែ ។ ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​១៧០​ដុល្លារ​ក្នុង​មួយ​ខែ ។

សូម​ជម្រាប​ថា​ការ​ប្រាក់​ឈ្នួល​កម្មករ​និ​យ​ជិត​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា​ត្រូវ​បាន​តម្លើង​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប្រមាណ​ជា​១០​ឆ្នាំ​មកនេះ​ដូច​ជា នៅ​ឆ្នាំ​១៩៩៧ ប្រាក់​ឈ្នួល​អប្បរ​មា​ចំនួន​៤០​ដុល្លារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ