ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​យក​លុយ​បោះចោល​ទទេ ​៥ចំណុចដែល​អ្នក​មិន​គួរ​ទិញ​រថយន្ត Hybrid

4 ឆ្នាំ មុន

យើង​សង្កេត​ឃើញ​ថា ប្រជាប្រិយភាព​របស់​រថយន្ត​ប្រើប្រាស់​ប្រព័ន្ធ Hybrid មានការ​កើនឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​មនុស្ស​ចាប់ផ្តើម​យល់​ដឹង​ពី​បញ្ហា​បរិស្ថាន និង ចេះ​គិតគូរ​លើ​ការ​ចំណាយ​។ តែ​ខាងក្រោម​នេះ យើង​នឹង​និយាយ​អំពី​៥​ចំណុច​ដែល​លោក​អ្នក​មិន​គួរ​ទិញ​រថយន្ត​ប្រភេទ​នេះ​មក​ប្រើប្រាស់ ដោយ​យើង​នឹង​រៀបរាប់​ពី​លេខ​៥​ចុះ​ទៅ​។…

យើង​សង្កេត​ឃើញ​ថា ប្រជាប្រិយភាព​របស់​រថយន្ត​ប្រើប្រាស់​ប្រព័ន្ធ Hybrid មានការ​កើនឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​មនុស្ស​ចាប់ផ្តើម​យល់​ដឹង​ពី​បញ្ហា​បរិស្ថាន និង ចេះ​គិតគូរ​លើ​ការ​ចំណាយ​។ តែ​ខាងក្រោម​នេះ យើង​នឹង​និយាយ​អំពី​៥​ចំណុច​ដែល​លោក​អ្នក​មិន​គួរ​ទិញ​រថយន្ត​ប្រភេទ​នេះ​មក​ប្រើប្រាស់ ដោយ​យើង​នឹង​រៀបរាប់​ពី​លេខ​៥​ចុះ​ទៅ​។ សូម​ចាប់ផ្តើម​ពី​មូលហេតុ​ទី​៥៖

៥. តម្លៃ​ថ្លៃ
ជា​ទូទៅ​នៅ​ពេល​លោក​អ្នកទិញ​រថយន្ត​ប្រភេទ Hybrid លោក​អ្នក​ប្រាកដជា​ចង់​កាត​បន្ថយ​ចំណាយ​ទៅ​លើ​ប្រេងសាំង​នៅ​ពេល​ធ្វើ​ដំណើរ​។ តែ​លោក​អ្នកមាន​ដឹង​ដែរ​ទេ​ថា រថយន្ត​ប្រភេទ Hybrid មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ធម្មតា​។ មិន​ចាំបាច់​ទៅ​មើល​អ្វី​ច្រើន​ទេ លោក​អ្នក​គ្រាន់តែ​ក្រឡេក​ទៅ​មើល​រថយន្ត Lexus RX330 ដែល​ប្រើប្រាស់​សាំង​សុទ្ធ និង រថយន្ត​ម៉ូ​ដ​ដូច​គ្នា​ប្រភេទ Lexus RX400h ដែល​ប្រើ​ប្រព័ន្ធ Hybrid ទៅ​ដឹង​ហើយ ថា​តម្លៃ​របស់​វា​ខុស​គ្នា​យ៉ាងណា​។ ដូចនេះ​លោក​អ្នក​ត្រូវ​បោះ​លុយដុំ​ទៅ​មុន​សិន មុន​នឹង​បាន​សន្សំ​លុយរាយ​សល់​ពី​ការ​ចំណាយ​លើ​ប្រេងសាំង​។

៤. ការ​ចំណាយពេល​បើកបរ​មិន​ដូច​អ្នក​គិត​ទុក​មុន
ជា​ធម្មតា​ទេ នៅ​ពេល​អ្នកទិញ​វាយ​កមក​ប្រើប្រាស់ អ្នក​ប្រាកដជា​រំពឹង​ថា​វា​នឹង​ជួយ​សន្សំ​លុយ​របស់​អ្នក​។ តែ​វា​នឹង​មិន​ជួយ​អ្នក​ឡើយ ពេល​ដែល​សាំង​ចុះថោក​នោះ​។ ដូច​ទៅ​នឹង​ចំណុច​ទី​៥​អ​ញ្ចឹ​ង រថយន្ត Hybrid មាន​តម្លៃ​ថ្លៃ​ស្រាប់ ធៀប​ទៅ​នឹង​រថយន្ត​ធម្មតា​។ ដូចនេះ​ប្រសិនបើ​សាំង​ចុះថោក អ្នក​ជិះ​រថយន្ត​ធម្មតា​សន្សំ​សំចៃ​ប្រាក់​ចំណាយ​បាន​ច្រើន​ជាង​អ្នក ព្រោះ​គេ​មិន​បោះ​លុយដុំ​ច្រើន​ទៅ​ទិញ​រថយន្ត Hybrid មក​ប្រើ​ទេ​។ ម្យ៉ាងវិញទៀត តម្លៃ​ពេល​ជួសជុល​ក៏​ថ្លៃ​លើស​រថយន្ត​ធម្មតា​ដែរ​។

៣. រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​អាច​នឹង​ប្រសើរ​ជាង
ពេល​ដែល​លឺ​ពាក្យ​ថា “​រថយន្ត​ម៉ា​ស៊ូ​ត​” លោក​អ្នក​អាច​នឹង​គិត​អំពី​ផ្សែង​ខ្មៅ​ហុយ​ជុក​ជាមួយនឹង​ក្លិន​អាក្រក់​។ តែ​នា​ពេល​នេះ រថយន្ត​ម៉ា​ស៊ូ​ត​ចេះ​តែ​ទំនើប​ទៅ​ៗ ដែល​ធ្វើ​ឲ្យ​វា​មិន​ហុយផ្សែង​និង​លាន់លឺ ដូច​រថយន្ត​ម៉ា​ស៊ូ​ត​ពី​មុន​ឡើយ​។ បរិមាណ​ស៊ីសាំង​របស់​វា​ក៏​មាន​ភាព​កាន់តែ​ប្រសើរ និង តម្លៃ​របស់​ប្រេងម៉ាស៊ូត​ក៏​ទាប​ជាង​ប្រភេទ​ប្រេងសាំង​ដទៃ​ដែរ​។

២. ការ​សន្សំ​សំចៃ​ប្រេង​អាស្រ័យ​លើ​លក្ខណៈ​នៃ​ការ​បើកបរ
ដំណើរការ​របស់​ប្រព័ន្ធ Hybrid គឺ​វា​នឹង​ប្រើប្រាស់​កម្លាំង​អា​គុយ នៅ​ពេល​លោក​អ្នក​ជាន់​ក្រោម​ល្បឿន ៦៥km/hr នៅ​លើ​ផ្លូវ​ដែល​គ្មាន​កកស្ទះ​ចរាចរណ៍​។ ចុះ​ប្រសិនបើ​តំបន់​ដែល​លោក​អ្នក​នៅ​មាន​ភាព​កកស្ទះ​ជា​រៀងរាល់ថ្ងៃ ? ជិះ​ទៅ​មុខ​ហើយ​ឈប់ ឈប់​បាន​បន្តិច​ហើយ​ទៅ​មុខ​ទៀត​។ រថយន្ត Hybrid របស់​អ្នក​ប្រាកដជា​មិន​អាច​ជួយ​សន្សំ​ប្រេង ដូចនឹង​ពាណិជ្ជកម្ម​ដែល​គេ​បាន​ផ្សាយ​នោះ​ទេ​។

១. ប៉ះពាល់​ដល់​បរិស្ថាន
ប៉ះពាល់​ដល់​បរិស្ថាន? ប្រាកដ​ណាស់​! វា​ពិតជា​ប៉ះពាល់​ដល់​បរិស្ថាន​ពិតមែន​។ មូលហេតុ​ទី​មួយ​គឺ វា​នៅ​តែ​ជា​រថយន្ត​មួយ​ប្រភេទ​ដែល​ប្រើប្រាស់​សាំង​រួម​ជាមួយ​។ មូលហេតុ​ទី​ពីរ គឹ​អា​គុយ​របស់​វា​មាន​សារធាតុ​លី​ចូ​ម​និង​កូ​បាល់​។ ការ​ជីក​យក​រ៉ែ​២​ប្រភេទ​នេះ បាន​ធ្វើ​ឲ្យ​ភ្នំ​ប្រហោង ដី​ចំហ​ជា​ច្រើន​កន្លែង​។ ហេតុផល​ទី​៣ គឺ​ពាក់ព័ន្ធ​ជាមួយ​រថយន្ត Hybrid ដែល​ប្រើប្រាស់​ការ​បញ្ចូល​អគ្គិសនី​។ ការ​បញ្ចូល​ភ្លើង​ដោយ​អគ្គិសនី​នេះ គឺ​ពិតជា​ធ្វើ​ឲ្យ​មានការ​ប្រើប្រាស់​ថាមពល​ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ជា​ច្រើន​។

ប្រភព ៖ howstuffworks , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ