ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Real Madrid មួយ​រូប​ថា Messi មាន​ទស្សនវិស័យ​ប្រសើរ​ជាង Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Dani Carvajal កីឡាករ​របស់​ក្លិប​អធិរាជ​ស Real Madrid បាន​លើក​ឡើង​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Dani Carvajal កីឡាករ​របស់​ក្លិប​អធិរាជ​ស Real Madrid បាន​លើក​ឡើង​ថា ទស្សនវិស័យ​របស់ Cristiano Ronaldo នៅ​ចាញ់ Lionel Messi នៅឡើយ​ទេ​។

បើ​ទោះបីជា​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ Carvajal នៅ​តែ​លើក​សរសើរ Messi ជាង​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​។ គេ​បាន​ប្រាប់​ថា Messi គឺជា​កីឡាករ​ដែល​មាន​ភាព​ច្នៃប្រឌិត​ជាង បើ​ប្រៀបធៀប​ជាមួយនឹង Ronaldo​។

កីឡាករ​ស្លាប​ក្រោយ​ខាងស្តាំ Carvajal បាន​ប្រាប់​សារព័ត៌មាន El Chiringuito ថា​៖ «​ខ្ញុំ​គិត​ថា Messi និង Ronaldo ពិបាក​យក​មក​ប្រៀបធៀប​គ្នា​ណាស់​។ ពួក​គេ​គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ តែ​ពួក​គេ​ពិតជា​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ណាស់​។ Messi គឹ​ជា​កីឡាករ​ដែល​ទស្សនវិស័យ​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​បាល់ និង បញ្ជូន​បាល់​ឱ្យទៅ​មិត្ត​រួម​ក្រុម​។ Messi តែងតែមាន​បាល់​ជាប់​នឹង​ជើង ហើយ​បើ​រក​ចន្លោះ​បាន គេ​នឹង​ស៊ុត​បាល់​ភ្លាម​» ។

គេ​ក៏​បាន​បន្ត​ទៀត​ថា​៖ «Ronaldo វិញ គឺជា​កីឡាករ​ដែល​ផ្តោត​ទៅ​លើ​ការ​សំដៅ​ទៅ​នឹង​កន្លែង ហើយ​ស៊ុត​បាល់​បញ្ចូល​ទី​។ គេ​មិនសូវ​ចេះ​ចែក​បាល់​គេ​លេង​ឡើយ​។ ពួក​គេ​គឺ​ខុស​គ្នា តែ​សុទ្ធតែ​ល្អ​ដូច​ៗ​គ្នា​»៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ