ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Volkswagen យក​ចំណុច​ឡូយ​មួយ​ពី Rolls Royce ដែល​មិន​សរសើរ​មិន​បាន

4 ឆ្នាំ មុន

រថយន្ត Arteon នឹង​ក្លាយជា​រថយន្ត​ប្រណីត​បំផុត​ដែល​លក់​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់ Volkswagen នៅ​សហរដ្ឋអាមេរិក​។ រថយន្ត Arteon ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង​៤ ទំហំ ២.០​លី​ត្រ…

រថយន្ត Arteon នឹង​ក្លាយជា​រថយន្ត​ប្រណីត​បំផុត​ដែល​លក់​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់ Volkswagen នៅ​សហរដ្ឋអាមេរិក​។ រថយន្ត Arteon ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង​៤ ទំហំ ២.០​លី​ត្រ 2.0 Turbocharge ដែល​មាន​កម្លាំង​ដល់​ទៅ ២៦៨​សេះ ជាមួយនឹង​ជម្រើស​ប៉ុង​មុខ​និង​ប៉ុង​មុខ​-​ក្រោយ ហើយ​មាន​ប្រអប់លេខ​អូ​តូ​៨​លេខ​។

ក្រុមហ៊ុន VW បាន​ដាក់​លក់​រថយន្ដ Arteon ក្នុង​តម្លៃ​ចន្លោះ​ពី ៣៥៨៤៥​ដុល្លារ ទៅ​ដល់ ៤៤៩៤៥​ដុល្លារ ដែល​ជា​តម្លៃ​ក្រៅ​ស្រុក​។ តម្លៃ​នេះ គឺ​ស្ថិត​នៅ​ចន្លោះ​រវាង​តម្លៃ​រថយន្ត​ធម្មតា និង រថយន្ត​ប្រណិត​របស់ Audi​។ នេះ​មក​ពី​ក្រុមហ៊ុន​នេះ​ចង់​ប្រកួតប្រជែង​ជាមួយនឹង​រថយន្ត​ប្រណិត​ផ្សេង​ៗ​ទៀត​។

ក្នុង​នោះ គេ​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយ ដែល​បាន​នាំ​មក​នូវ​គម្រប​យ៉ា​ន់​កង់ Dynamic Volkswagen Hub Caps​។ វា​មាន​សមត្ថ​ភា​ពិសេស​ត្រង់​ថា អាច​នៅ​បញ្ឈរ​ដដែល បើ​ទោះបីជា​កង់​រថយន្ត​វិល​ទៅ​ទិស​ដៅ​ណា​ក៏​ដោយ​។ និយាយ​ឱ្យ​ស្រួល​យល់​ទៅ​គឺថា វាស្រ​ដៀង​ទៅ​នឹង​អ្វី​ដែល​គម្រប​យ៉ា​ន់​កង់​របស់ Rolls-Royce អាច​ធ្វើ​បាន​ដែរ​។ គម្រប​នីមួយ​ៗ​មាន​លក្ខណៈ​រង្វង់​មុខ​ក្នុង​ទីតាំង​ត្រឹមត្រូវ​មិន​ថា​ល្បឿន​កង់​មាន​ល្បឿន​លឿន​ប៉ុណ្ណា​នោះ​ទេ​។

Wheel detail of 2011 Rolls-Royce Ghost Credit: RRMC

វា​អាច​ជា​អ្វី​ដែល​គ្រប់​គ្នា​បានឃើញ​យ៉ាង​ស៊ាំ​ភ្នែក​បាត់​ទៅ​ហើយ ដោយសារ​តែ​ក្រុមហ៊ុន Rolls-Royce មាន​វា​មិន​តិច​ឆ្នាំ​នោះ​ទេ​។ គេ​អាច​ហៅ​វា​ថា​ជា​ការ​ចម្លង​ម៉ូ​ដ តែ​វា​មិនមែន​ជា​គំនិត​មិនល្អ​នោះ​ឡើយ​។ វា​បាន​បន្ថែម​ប្រណិត​ភាព​ដល់​រថយន្ត​នេះ​មួយ​កម្រិត​ទៀត​។

ក្រុមហ៊ុន VW បាន​ដាក់​លក់​គម្រប​យ៉ា​ន់​កង់​នេះ​ក្នុង​តម្លៃ ១៩៤.៥៨​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឈុត​មាន​បួន​គ្រាប់​។ ក្រុមហ៊ុន​ថា វា​អាច​ដាក់​បាន​នៅ​លើ​គ្រប់​យ៉ា​ន់​រថយន្ត ដែល​អាច​ប្រើប្រាស់​គម្រប​ប្រភេទ 5G0601171XQI ៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ