Ferrari គ្រោង​នឹង​មក​ផ្ចាញ់ Lamborghini Urus ជាមួយ​បច្ចេកវិទ្យា​ថ្មី


កាលពី​ខ្ទង់​១០​ឆ្នាំ​មុន គ្មាន​នរណា​ម្នាក់​ដែល​គិត​ថា Ferrari ឬ Lamborghini អាច​ចេញ​លក់​រថយន្ត​ប្រភេទ SUV នោះ​ទេ ព្រោះតែ​យីហោ​នេះ​គឺជា​យីហោ​រថយន្ត​ស្ព័​រ​ទាប​ៗ ដែល​មាន​ល្បឿន​លឿន​។ បើ​ទោះបីជា Porsche ដែល​ជា​ក្រុមហ៊ុន​រថយន្ត​ស្ព័​រដែរ​នោះ មាន​ភាព​ជោគជ័យ​លើ​ការ​លក់​រថយន្ត SUV Cayenne ក៏​មិនមែន​មាន​ន័យ​ថា Ferrari ឬ Lamborghini អាច​នោះ​ទេ​។

ក្រុមហ៊ុន Bentley បាន​ចេញ​លក់​រថយន្ត SUV Bentayga ហើយ​ក្រោយមក Lamborghini ក៏​ចេញ​លក់​រថយន្ត Urus ដែល​ជា​ប្រភេទ SUV​។ នា​ពេល​ថ្មី​ៗ​នេះ Rolls-Royce ក៏​ចេញ​លក់​រថយន្ត Cullinan​។ ក្រុមហ៊ុន Aston Martin ក៏​ត្រៀម​នឹង​ចេញ​លក់ DBX ដែរ​។ ចុះ Ferrari​?

នៅ​ពេល​នេះ Lamborghini បាន​ធ្វើ​ឱ្យ Ferrari ភ្លឺភ្នែក​ជាមួយនឹង​អ្វី​ទៅ​ហៅ​ថា​រថយន្ត SUV ស្ព័​រ​ពិតប្រាកដ​។ ប្រសិនបើ Ferrari ចង់​ចេញ​លក់ SUV ដែរ​នោះ គេ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឱ្យ​ឡូយ​ជាង Lamborghini Urus​។ វា​នឹង​មិន​ចេញ​លក់​មុន​ឆ្នាំ​២០២២​នោះ​ទេ ដោយសារ​តែ​គេ​ទាមទារ​ពេល​យូរ​ទម្រាំ​តែ​អាច​ចេញ​ម៉ូ​ដ​ជា​រថយន្ត​ពិតប្រាកដ​។

រថយន្ដ Ferrari ស៊េរី​ថ្មី​នេះ (​មានឈ្មោះ​ថា Purosangue) នឹង​ត្រូវ​បំពាក់​ដោយ​ម៉ាស៊ីន V8 ជំនួស​ឱ្យ V12 ដែល​នេះ​មាន​ន័យ​ថា Ferrari ចង់ឱ្យ Purosangue មាន​អ្វី​ដែល Urus មិន​មាន​។ ពោល​គឺ ម៉ាស៊ីន Hybrid ដែល​ប្រើប្រាស់​សម្រាប់​ជំនួយ​ដល់​ម៉ាស៊ីន​សាំង​ឱ្យ​មាន​កម្លាំង​លើស​ពី​កម្លាំង​របស់ Urus ដែល​មាន​ត្រឹម ៦៤១​សេះ​។ រថយន្ត Purosangue នឹង​មាន​កម្លាំង​ដល់​ទៅ ៦៥០​សេះ និង កម្លាំង​បង្វិល​ជុំ​ដ៏​ខ្លាំងក្លា​មួយ​។

យើង​ពិតជា​មិន​មានការ​ភ្ញាក់ផ្អើល​ទេ ដែល​ឃើញ​វា​មាន​កម្លាំង​ខ្លាំង​បែប​នេះ​។ ក្រុមហ៊ុន​រថយន្ត Ferrari កំពុង​វិនិយោគ​លើ​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កម្មវិធី SUV របស់​ខ្លួន​តាម​រយៈ​ការ​បង្កើត​វេទិកា​ម៉ាស៊ីន​ថ្មី​មួយ ដោយ​មាន​បំពាក់​នូវ​ម៉ូ​ទ័​រ​អេ​ឡិច​ត្រូ​និ​ច សម្រាប់​ឱ្យ​កង់​វិល​បាន​កាន់តែ​លឿន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ត​ប្រភេទ SUV Ferrari Purosangue ស៊េរី​២០២២ អាច​នឹង​ចេញ​លក់​ក្នុង​តម្លៃ​យ៉ាង​ហោច​ណាស់ ៣៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​តម្លៃ​ក្រៅ​ស្រុក​មិន​ទាន់​បង់ពន្ធ​៕

ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ