ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ដល់​វេលា​ដែល​ព្រះសង្ឃ​ចូល​កាន់​វស្សា​ហើយ

4 ឆ្នាំ មុន

តាម​ពុទ្ធានុញ្ញាត ព្រះសង្ឃ​ត្រូវ​តែ​ចូល​កាន់​វស្សា​អស់​កាល​៣​ខែ​ក្នុង​វស្សានរដូវ រាប់​ពី​ថ្ងៃ​១​រោច ខែ​អាសាធ​រហូត​ដល់​១៥​កើត​ខែអស្សុជ ហើយ​ត្រូវ​ចាំ​វស្សា​ដោយ​ត្រឹមត្រូវ មិន​ឲ្យ​ដាច់​វស្សា​ឡើយ ។ ចំណែកឯ​ពុទ្ធបរិស័ទ ក៏​នាំ​គ្នា​ប្រារព្ធ​ធ្វើបុណ្យ​ចូល​វស្សា​នោះ​ផង​ដែរ​ដោយ​ចាត់ចែង​សំពត់​សាដក​ចំណាំ​វស្សា ព្រមទាំង​ប្រេងកាត…

តាម​ពុទ្ធានុញ្ញាត ព្រះសង្ឃ​ត្រូវ​តែ​ចូល​កាន់​វស្សា​អស់​កាល​៣​ខែ​ក្នុង​វស្សានរដូវ រាប់​ពី​ថ្ងៃ​១​រោច ខែ​អាសាធ​រហូត​ដល់​១៥​កើត​ខែអស្សុជ ហើយ​ត្រូវ​ចាំ​វស្សា​ដោយ​ត្រឹមត្រូវ មិន​ឲ្យ​ដាច់​វស្សា​ឡើយ ។ ចំណែកឯ​ពុទ្ធបរិស័ទ ក៏​នាំ​គ្នា​ប្រារព្ធ​ធ្វើបុណ្យ​ចូល​វស្សា​នោះ​ផង​ដែរ​ដោយ​ចាត់ចែង​សំពត់​សាដក​ចំណាំ​វស្សា ព្រមទាំង​ប្រេងកាត ទៀន ធូប ភេសជ្ជៈ និង​ទេយ្យទាន​ផ្សេង​ៗ​ដើម្បី​ទំនុកបម្រុង​ដល់​ព្រះសង្ឃ ។

ក្នុង​រវាង​៣​ខែ​នេះ​ព្រះសង្ឃ​ដែល​គង់នៅ​គ្រប់​វត្ត​អារាម​មិន​អាច​និមន្ត​ចេញ​ក្រៅ​ទី​អាវាស​របស់​ខ្លួន​ឱ្យ​កន្លង​រាត្រី​បាន​ឡើយ វៀរលែងតែ​មាន​កិច្ច​សំខាន់​ដូច​ជា មាតាបិតា គ្រូអាចារ្យ​ឈឺ​ឬ​ស្លាប់ ឬ​ក៏​ពុទ្ធបរិស័ទ​និមន្ត​ទៅ​ធ្វើបុណ្យ​ទាន ព្រះសង្ឃ​អាច​និមន្ត​បាន​ដោយ​លើក​សត្តា​ហៈ​បាន​រយៈពេល​៧​ថ្ងៃ ហើយ​ត្រូវ​និមន្ត​ចូល​វត្ត​វិញ​ឱ្យទាន់​ក្នុង​ថ្ងៃ​ទី​៧​ដាច់ខាត ។

ដើម្បី​ចៀសវាង​ពី​ក្តី​អន្តរាយ​ដោយ​ប្រការ​ណាមួយ​កើតឡើង​ជាយថាហេតុ​នាំ​ឱ្យ​ដាច់​វស្សា ភិក្ខុ​គួរ​និមន្ត​មក​វិញ​ក្នុង​ថ្ងៃ​ទី​៦​គឺ​មុន​មួយ​ថ្ងៃ នោះ​ទើប​មិន​មាន​ហានិភ័យ​ដល់​ការ​គង់​ចាំ​វ​ស្ស​របស់​ខ្លួន ។

សូម​បញ្ជាក់​ថា ការ​និមន្ត​ចេញ​បិណ្ឌបាត​រក​ចង្ហាន់​អំពី​អ្នកស្រុក មិន​បាន​ប៉ះពាល់​ដល់​ការ​ចាំ​វស្សា​របស់​ព្រះសង្ឃ​ឡើយ គឺ​ព្រះសង្ឃ​អាច​គោចរ​បិណ្ឌបាត​តាម​ផ្ទះ​អ្នកស្រុក​ដូច​ធម្មតា​បាន​តាម​ការ​គួរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ