ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ឈឹងមែន !

4 ឆ្នាំ មុន
  • ភ្នំពេញ

លេង​ខ្លាំង​អីចឹង​ទៅ​…​មានអី​បាក់​ស្លាប​អស់​…​ស្ងាត់ឈឹង ! សំដី​ផ្លែ​ខាងលើ​នេះ​កំពុង​មាននៅ​តាម​បណ្តា​ខេត្ត​…​មាន​ព្រៃឈើ​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​…​ដូច​ជា​ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹង​ត្រែង ។ ក្រុម​អ្នក​តាមដាន​និយាយ​ថា​…​កន្លង​មក​ការ​កាប់ និង​ដឹកឈើ​នាំ​ទៅ​ស្រុក​យួន​…​ស្ងាត់​មួយ​ពេល​ៗ​ប៉ុណ្ណោះ​…​ស្ងាត់​នៅ​ពេល​កងកម្លាំង​អាវុធហត្ថ​ចុះ​ប្រតិបត្តិការ ។…

លេង​ខ្លាំង​អីចឹង​ទៅ​…​មានអី​បាក់​ស្លាប​អស់​…​ស្ងាត់ឈឹង !

សំដី​ផ្លែ​ខាងលើ​នេះ​កំពុង​មាននៅ​តាម​បណ្តា​ខេត្ត​…​មាន​ព្រៃឈើ​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​…​ដូច​ជា​ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹង​ត្រែង ។

ក្រុម​អ្នក​តាមដាន​និយាយ​ថា​…​កន្លង​មក​ការ​កាប់ និង​ដឹកឈើ​នាំ​ទៅ​ស្រុក​យួន​…​ស្ងាត់​មួយ​ពេល​ៗ​ប៉ុណ្ណោះ​…​ស្ងាត់​នៅ​ពេល​កងកម្លាំង​អាវុធហត្ថ​ចុះ​ប្រតិបត្តិការ ។ ពេល​កម្លាំង​នេះ​ដកថយ​…​ការ​កាប់​និង​ដឹក​ជញ្ជូន​ឆ្លង​ដែន​កើត​វិញ​ដដែល និង​លើស​ដើម ។

ប៉ុន្តែ ពេលវេលា​នេះ​…​ស្ងាត់​ដូច​ចោរលួច​សេះ​…​គឺ​ស្ងាត់ឈឹង​តែ​ម្តង​…​អត់​ឃើញ​មាន​អ្នក​ណា «​ថ្លើម​ពាស​មេឃ​» ហ៊ាន​ប្រថុយ​លួច​ដឹក​ជញ្ជូន​ទៀត​ហើយ ។ម្តងនេះ​ស្ងាត់​តាំងពី​ខេត្តព្រះវិហារ ខេត្តកំពង់ធំ​…​អត់​មាន​អ្នកក្លាហាន​ណា​ហ៊ាន «​ប្រថុយ​ស្បែក​» ដូច​ពី​អតីតកាល​ឡើយ ។

តាំង​តែ​បង្ក្រាប​មាន​ប្រសិទ្ធភាព​…​តាំង​តែ​ពី​ចាប់​ឧកញ៉ា​អុល និង​គូកន​…​តាំង​តែ​ពី​ប្រមូល​ឡាន​ដែល​ជា​មធ្យោបាយ​បំរើ​ឱ្យ​ការ​ដឹកឈើ​…​យក​មក​ដុត​ចោល​ផ្អើល​មេឃ ផ្អើល​ព្រៃ​មក​…​ឈ្មួញ​ក្បាលរឹង​ទាំងឡាយ​…​រួម​ជាមួយ​ឧកញ៉ា​មហា​លោត​ផ្លោង​ឈើ​ទាំងឡាយ «​ក្រាប​ស្ងាត់ឈឹង​…​មិនមែន​ក្រាប​សំពះ​…​មិនមែន «​ខ្លាក្រាប​» ទេ​…​គឺ «​ក្រាប​» លែង​ហ៊ាន «​ប្រថុយ​ក្រោក​»​តែ​ម្តង ។

ក្រុម​អ្នកវិភាគ ក្រុម​អ្នក​តាមដាន​សភាពការណ៍​នេះ​…​កំពុង​រង់ចាំ​មើល​បន្ត​ទៀត​…​ក្រោយ​ពេល​ស្ងប់ស្ងាត់​…​ឬ​ក្រោយ​ពេល​ព្យុះ​ភ្លៀង​ដែល​មេឃ​ចាប់ផ្តើម​ស្រឡះ​…​តើ​អាច​មាន​អ្នកក្លាហាន​ណា​…​ហ៊ាន «​ក្លា​ហែក​» ទៀត​ដែរ​ទេ ?

ប្រសិនបើ «​ហ៊ាន​ហក់លោត​» បន្ត​ទៀត​មែន​…​ក្រុម​អ្នកវិភាគ​គិត​ថា​…​នឹង​ក្លាយជា «​អន្ទាក់​» អូ​តូ​ម៉ា​ទិច​យ៉ាង​ពិតប្រាកដ ។ ប៉ុន្តែ​ប្រសិនបើ​មិន​ជឿ​…​ប្រសិនបើ «​ព្រាយ​ឈើ​» នៅ​តែ «​អន្ទង​»…​សូម​ប្រថុយ​សាកមើល ។

ចាប់​បាន​មួយ​ព្រមាន​ដប់​…​ខ្លះ​ថា ព្រមាន​ដល់​មួយ​រយ​…​ប៉ុណ្ណឹង​ហើយ​បើ​មិន​ខ្លាច​…​បើ​មិន​រាង​ទេ​…​ថ្ងៃក្រោយ​ឈប់​ខ្លាច ឈប់​រាង​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ