ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Everton ចាយ​១០​លាន​ផោន​យក​កីឡាករ​ឆ្នើម Man City ម្នាក់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Everton បាន​សម្រេចការ​ចុះ​កុងត្រា​ជាមួយនឹង Fabian Delph ក្នុង​តម្លៃ​១០​លាន​ផោន…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Everton បាន​សម្រេចការ​ចុះ​កុងត្រា​ជាមួយនឹង Fabian Delph ក្នុង​តម្លៃ​១០​លាន​ផោន ពី​ក្លិប​មេឃ​ខៀវ Manchester City​។

កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ បាន​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​ជាមួយនឹង​ក្លិប​ថ្មី​របស់​ខ្លួន​។ ពេល​និយាយ​ជាមួយនឹង​ព័ត៌មាន EvertonTV ខ្សែបម្រើ​អាយុ​២៩​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា​៖«​រាល់ពេល​ដែល​ខ្ញុំ​លេង​តទល់​ជាមួយនឹង Everton ខ្ញុំ​ឃើញ​មាន​អ្នកគាំទ្រ​ក្លិប​នេះ​ជា​ច្រើន​។ អ្នកគាំទ្រ​របស់ Everton មើលទៅ​ដឹង​ថា​បាន​យល់​ពី​បាល់ទាត់​ច្រើន ហើយ​ពួក​គេ​មាន​ឈាមជ័រ​ជា​អ្នក​ចូល​ចិត្ត​កីឡាបាល់ទាត់​ស្រាប់តែ​ម្តង​»​។

គេ​បាន​បន្ត​ថា​៖«​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តនឹង​នៅ​ទី​នេះ​ណាស់​។ ខ្ញុំ​នឹង​លេង​ឱ្យ​អស់ពី​សមត្ថភាព ដែល​មិន​ក្រោម​១០០%​នោះ​ទេ​។ ខ្ញុំ​សង្ឃឹមថា ទាំង​កីឡាករ​និង​អ្នកគាំទ្រ អាច​រួម​គ្នា​បង្កើត​អ្វី​ដែល​ពិសេស​មួយ​»​។

លោក Silva ដែល​ជា​គ្រូបង្វឹក​របស់​ក្លិប Everton បាន​មាន​ប្រសាសន៍​ថា​៖«​នៅ​ពេល​ខ្ញុំ​យក​កីឡាករ​ថ្មី​មក អ្វី​ដែល​ខ្ញុំ​មើល​មុនគេ​គឺ​គុណភាព ហើយ Fabian គឺជា​កីឡាករ​ដែល​មានគុណ​ភាព​។ តែ​អ្វី​ដែល​ពួក​គេ​អាច​នាំ​មក​ឱ្យ​ក្លិប​យើង​ក៏​ជា​រឿង​សំខាន់​។ ប្រសិនបើ​គេ​មាន​ចំណុច​ទាំង​ពីរ​នេះ គេ​គឺជា​កីឡាករ​ល្អ​សម្រាប់​ក្លិប​យើង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពេល​នេះ Delph បាន​ទៅ​លេង​ជាមួយនឹង​ក្លិប​ថ្មី ក្នុង​ការ​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​ថ្មី​នៅ​ប្រទេស​ស៊ុ​យ​អែ​ត ៕

ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ