ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Havas Socialyse បង្កើត​ឲ្យ​មានការ​ជួបជុំ​រវាង Facebook, Google និង InMobi ជា​លើក​ដំបូង​មិន​ធ្លាប់​មាននៅ​កម្ពុជា​សម្រាប់​សហគមន៍​អាជីវកម្ម​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

ទីផ្សារ​ឌី​ជី​ថ​ល ដែល​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា បាន​និង​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណេ​ត​ល្បី​ៗ​ជា​ច្រើន​នៅ​ពាសពេញ​សកលលោក​។ តាម​រយៈ​តួលេខ​នៃ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​ដែល​មាន​រហូត​ដល់​ទៅ​ជាង 75% ក្រុមហ៊ុន Havas Socialyse Cambodia ដែល​ជា​ក្រុមហ៊ុន​ផ្តល់…

ទីផ្សារ​ឌី​ជី​ថ​ល ដែល​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា បាន​និង​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណេ​ត​ល្បី​ៗ​ជា​ច្រើន​នៅ​ពាសពេញ​សកលលោក​។ តាម​រយៈ​តួលេខ​នៃ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​ដែល​មាន​រហូត​ដល់​ទៅ​ជាង 75% ក្រុមហ៊ុន Havas Socialyse Cambodia ដែល​ជា​ក្រុមហ៊ុន​ផ្តល់ សេវាកម្ម​ផ្នែក​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា យល់​ឃើញ​ថា វា​ជា​ពេលវេលា​ដ៏​ល្អ​ត្រឹមត្រូវ និង​សម​ស្រប​បំផុត ដើម្បី​រៀបចំ​សិក្ខាសាលា​មួយ​ដ៏​មាន​សារសំខាន់​សម្រាប់​សហគមន៍​អាជីវកម្ម​។ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បណ្តាញ​សកល​ទាំងអស់ ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​មានការ​ជួបជុំ​គ្នា​រវាង​ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត​យក្ស​ទាំង 3 នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ​។

លោក Benjamin Houghton ប្រធាន​ក្រុមហ៊ុន Socialyse Cambodia បាន​ថ្លែង​ថា ៖ «​ប្រជាជន​កម្ពុជា​ចូល​ចិត្ត​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ​។ ចំនួន​ប្រជាជន​ជាង​ពាក់កណ្តាល​ជា​អ្នក​ប្រើប្រាស់​សកម្ម ហើយ​វា​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទី 1 សម្រាប់​មនុស្ស​វ័យក្មេង​។ ប្រជាជន​កម្ពុជា​ក៏​មានការ​បើកចំហ​យ៉ាង​ទូលំទូលាយ​ចំពោះ​ការ​ធ្វើ​អន្តរ​កម្ម​ជាមួយ​ម៉ាក (Brand) ផង​ដែរ​»​។

លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា​៖ «​ទោះជា​យ៉ាងណា​ក៏​ដោយ យើង​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ជា​ច្រើន​នៅ​តែ​មិន​ទាន់​បានដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នៅឡើយ​ថា តើ​យុទ្ធសាស្ត្រ​ឌី​ជី​ថ​លអាច​ជួយ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​រីក​ចម្រើន​យ៉ាង​ឆាប់រ​ហ័យ​បាន​យ៉ាងដូចម្តេច​។ ដោយសារ​តែ​មូលហេតុ​នេះ​ហើយ បានជា​យើង​សម្រេចចិត្ត​រៀបចំ​សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ​ឡើង​។ នៅ​ពេល​ដែល​យើង​បាន​ទាក់ទង​ទៅ​កាន់​ដៃគូ​របស់​យើង ដែល​មាន​ដូច​ជា​ក្រុមហ៊ុន Facebook, Google និង InMobi ពួក​គេ​ទាំងអស់​គ្នា​បាន​ឆ្លើយ​តប​ដោយ​សេចក្តី​រីករាយ​ថា ពួក​គេ​នឹង​មក​កាន់​ប្រទេស​កម្ពុជា​»​។

សូម​ស្វែង​យល់​អំពី​អ្វី​ដែល Facebook, Google, InMobi និង Socialyse ចង់​និយាយ​ពី​កម្ពុជា​៖

អំពី​ក្រុមហ៊ុន Havas Socialyse Cambodia

Socialyse ជា​ក្រុមហ៊ុន​ឌី​ជី​ថ​ល​មួយ​ដ៏​ធំ​ដែល​ជា​សមាជិក​របស់​ក្រុមហ៊ុន Havas Group ដែល​កំពុងធ្វើការ​នៅ​តាម​បណ្តា​ការិយាល័យ​ចំនួន 39 និង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ចំនួន 80 ។ ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ផ្នែក​ឌី​ជី​ថ​ល 360 ដឺ​ក្រេ ក្រុមហ៊ុន Havas Socialyse Cambodia ប្រមូលផ្តុំ​ទៅ​ដោយ​អ្នកជំនាញ​ដែល​មានចំណេះ​ដឹង​ជ្រៅជ្រះ និង​មាន​ទេព​កោសល្យ​ខ្ពស់​ក្នុងស្រុក ហើយ​ក្រុមហ៊ុន​នេះ​នឹង​បន្ត​ខិតខំ​បង្កើន​លទ្ធភាព​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បី​សហការ​ជាមួយ​ដៃគូ​សកល​របស់​ក្រុមហ៊ុន Havas និង Vivendi Group ដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​ដូច​ជា Gameloft, Ekino និង Universal Music ជាដើម​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ