ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមខ្លួន​ទាំងអស់​គ្នា ! ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​កំពូល​ព្រឹត្តិការណ៍ vivo S1 Concert

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​សល់​រយៈពេល​តែ ៣ ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo នឹង​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ នូវ​ម៉ូ​ឌែ​ល​ស៊េរី​ថ្មី​ត្រកូល S គឺ vivo…

នៅ​សល់​រយៈពេល​តែ ៣ ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo នឹង​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ នូវ​ម៉ូ​ឌែ​ល​ស៊េរី​ថ្មី​ត្រកូល S គឺ vivo S1 ក្នុង​កំពូល​ព្រឹត្តិការណ៍​នៃ​ការ​ប្រគំ​តន្ត្រី vivo S1 Concert ។ កម្មវិធី​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា ឆ្នាំ ២០១៩ ខាង​មុខ​នេះ​ហើយ ។

សម្រាប់​កំពូល​ព្រឹត្តិការណ៍​នៃ​ការ​ប្រគំ​តន្ត្រី vivo S1 Concert នេះ​ដែរ នឹង​មានការ​ចូលរួម​ដោយ​កំពូល​តារាចម្រៀង​ជា​ច្រើន​ដួង​ដូច​ជា ៖ លោក ខេមរៈ សិរីមន្ត​, កញ្ញា សុខ ពិសី​, កញ្ញា ឡូ​រ៉ា ម៉​ម​, លោក ហ្សូ​ណូ​, លោក នី រតនា និង​តារាចម្រៀង​វ័យក្មេង​ទាំង​ពីរ​ដួង​ទៀត គឺ ពេជ្រ ថៃ និង សុខ សុជាតា ។ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​តារា​កិត្តិយស​ជា​ច្រើន​ដួង​ផ្សេង​ទៀត ដូច​ជា ៖ លោក Tena, លោក Yaro និង​កញ្ញា Daa Dao ផង​ដែរ ។

សូម​បងប្អូន​កុំ​ភ្លេច​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ទាំងអស់​គ្នា​នៅ​វេលា​ម៉ោង ៧ យប់​តទៅ​នៅ​ក្នុង​ស្ទូ​ឌី​យោ ទូរទស្សន៍​ហង្ស​មាស HDTV (​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ ស៊ី​ធី ជាន់​ទី ២) ។ ចំពោះ​ព្រឹត្តិការណ៍ vivo S1 Concert នេះ​ផង​ដែរ ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ហង្ស​មាស HDTV ចាប់ពី​ម៉ោង ៨ យប់​រហូត​ដល់​ចប់​កម្មវិធី ។

ទាំងនេះ​ជា​លក្ខណៈសម្បត្តិ​មួយ​ចំនួន​របស់ vivo S1 ៖

  • មាន​រូបរាង​បែប Gradient ។
  • មាន​អេ​ក្រង់​ជា​ប្រភេទ​ឆក​បែប​តំណក់ទឹក​ទំហំ 6.38 អ៊ី​ញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 1080*2340 FHD+ លាតសន្ធឹង​ប្រមាណ 90% នៃ​ផ្ទៃ​ខាង​មុខ និង​មាន​កម្រិត Aspect Ratio 19.5:9 ។
  • ដំណើរការ​ដោយ Android 9.0 Oreo និង​ស្រោប​ខ្លួន​ដោយ FunTouch OS 9 ។
  • ដំណើរការ​ដោយ​ប្រព័ន្ធ octa-core ដែល​រចនា​មក​មាន​ទំហំ 12nm និង​មាន​ល្បឿន 2.0GHz ។
  • ដំណើរការ​ស៊ី​ម​កាត​បាន​ពីរ + ទ្រទ្រង់ 4G ។
  • មាន​រ៉េ​ម​ទំហំ 6GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 128GB + ថែម​ក្រៅ​បាន 256GB ។
  • កាមេរ៉ា​ក្រោយ ៣ គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និង​កាមេរ៉ា​មុខ​ទំហំ 32MP ។
  • ប្រព័ន្ធ​សុវត្ថិភាព​៖ បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅ​ដៃ​នៅ​លើ​អេ​ក្រង់ + ស្កេ​ន​មុខ ។
  • មាន​កម្លាំង​ថ្ម 4500 mAh ។

ដូចនេះ​សម្រាប់​ប្រិ​យ​មិត្ត​របស់ vivo ដែល​មាន​ចំណាប់អារម្មណ៍​លើ​ម៉ូ​ដែល vivo S1 អាច​ត្រៀម​ខ្លូ​ន​ចាប់ពី​ពេល​នេះ​បាន ។ ក្រុមហ៊ុន vivo នឹង​នាំ​ម៉ូ​ដែល​នេះ​ចូល​ទៅ​ក្នុង​ទីផ្សារ​ក្នុង​ពេល​ឆាប់​ៗ​ជាមួយនឹង​ជម្រើស​ពណ៌​ផ្កាឈូក​បែក​ទឹកសមុទ្រ​ខៀវ (Skyline Blue) និង ពណ៌​ខ្មៅ​បែក​ស្វាយ (Diamond Black) ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ