ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម្ល៉េះ​! ព្រួត​គ្នា​កា.ប់​បុរស​ម្នាក់​ដេក​ក្នុង​ថ្លុកឈាម​ហើយ​ផ្ទុះអាវុធ​ច្រើន​គ្រាប់​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គេ​មិនដឹង​ថា​ជា​រឿង​គំនុំ ឬ​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​គេ​ឃើញ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ហៅ​បក្ខពួក​ចំនួន​២​នាក់​ផ្សេង​ទៀត ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​បុរស​រង​គ្រោះ​ម្នាក់​កំពុង​តែ​ផឹកស្រា​ក្រឡុក​ជាមួយ​មិត្តភក្តិ និង​ផ្ទុះអាវុធ​ឡើង​លើ​ចំនួន​៣​គ្រាប់…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គេ​មិនដឹង​ថា​ជា​រឿង​គំនុំ ឬ​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​គេ​ឃើញ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ហៅ​បក្ខពួក​ចំនួន​២​នាក់​ផ្សេង​ទៀត ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​បុរស​រង​គ្រោះ​ម្នាក់​កំពុង​តែ​ផឹកស្រា​ក្រឡុក​ជាមួយ​មិត្តភក្តិ និង​ផ្ទុះអាវុធ​ឡើង​លើ​ចំនួន​៣​គ្រាប់ បណ្តាល​អោយ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ដួល​ដេក​ក្នុង​ថ្លុកឈាម ចំណែក​មនុស្ស​៤​នាក់​ផ្សេង​ទៀត​រង​របួសស្រាល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ក្រោយ​ភោជនីយដ្ឋាន​នួន​ប្រុស ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ឈ្មោះ ហៀ​ត ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។ ចំណែក​បុរស​ជា​ជនសង្ស័យ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ភី​ស៊ី​អិុច ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជុំវិញ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​មាន​គ្នា​ទាំងអស់​៥​នាក់​បាន​អង្គុយ​ផឹកស្រា​ក្រឡុក​តាំងពី​ម៉ោង​៨​ទៅ​៩​យប់​ថ្ងៃ​កើតហេតុ លុះ ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​នេះ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ភី​ស៊ី​អ៊ិ​ច ហើយ​គេ​មិនដឹង​ថា​បុរស​ជា​ជនសង្ស័យ​នោះ​ធ្វើការ​អី​ទេ​បានជា​មាន​កាំភ្លើង​និង​មក​ឈប់​នៅ​កន្លែង​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ផឹកស្រា​ក្រឡុក​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា គេ​ក៏​មិនដឹង​ថា​ជនសង្ស័យ​ស្រវឹង​មកពីណា​នោះ​ទេ​បានជា​ហៅ​មិត្តភក្តិ​២​នាក់​ផ្សេង​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​ធុន​ធំ​មិន​ស្គាល់​ម៉ាក ប្រដាប់​ទៅ​ដោយ​កាំបិត​បុ័ងតោ និង​ដុំ​ថ្ម​រួច​ធ្វើ​សកម្មភាព​ព្រួត​វាយ និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម​សល់​តែ​ដង្ហើមចង្រិត ។ ភ្លាម​ៗ​នោះ​ដែរ មិត្តភក្តិ​របស់​ជន​រង​គ្រោះ បំរុង​នាំ​គ្នា​ចូល​ទៅ​ជួយ​ដែរ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ខាងលើ​ដែល​មាន​កាំភ្លើង​ដក​បាញ់​ឡើង​លើ​ចំនួន​៣​គ្រាប់​ជា​ការ​គំរាម​កុំអោយ​បក្ខពួក​របស់​ជន​រង​គ្រោះ​ចូល​ជួយ ។

តាម​ប្រភព​ពី​បុរស​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយចង្វារ​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​បក្ខពួក​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ក្នុង​នោះ​មាន​ម្នាក់​ដែល​គាត់​ស្គាល់​ថា​ឈ្មោះ​ដា គឺ​ធ្លាប់​រៀន​ជាមួយ​គ្នា​តាំងពី​ថ្នាក់​ទី​១​មក​ម្ល៉េះ ។ ភ្លាម​ៗ​នោះ​ដែរ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​អន្តរាគមន៍ និង​ស្រាវ​ជ្រាវ​រក​ឃើញ​សំបក​គ្រាប់​ចំនួន​២​គ្រាប់​នៅ​កន្លែង​កើតហេតុ រីឯ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​មិត្តភក្តិ​ដឹក​តាម​រ៉ឺ​ម៉ក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៤​នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ្រោយចង្វារ​ដើម្បី​អោយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ