ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​តារា​សម្ដែង​ស្រី​ថៃ​៧​រូប​ដែល​មានសំណាង​រៀប​ការ​ជាមួយ​សេដ្ឋី

4 ឆ្នាំ មុន

ថៃ​៖ ជា​ភ័ព្វសំណាង​ណាស់​សម្រាប់​តារា​សម្ដែង​ស្រី​ទាំង​៧​រូប​នេះ​ដែល​បាន​រៀប​ការ​នឹង​សេដ្ឋី​ឬ​មហាសេដ្ឋី​នោះ​ធ្វើ​ឱ្យ​មាន​សុភមង្គល​ក្នុង​គ្រួសារ ។ 1/. Nune Woranuch Nune បាន​រៀប​ការ​ជាមួយនឹង​អ្នកជំនួញ​ថៃ​លោក Todd Piti…

ថៃ​៖ ជា​ភ័ព្វសំណាង​ណាស់​សម្រាប់​តារា​សម្ដែង​ស្រី​ទាំង​៧​រូប​នេះ​ដែល​បាន​រៀប​ការ​នឹង​សេដ្ឋី​ឬ​មហាសេដ្ឋី​នោះ​ធ្វើ​ឱ្យ​មាន​សុភមង្គល​ក្នុង​គ្រួសារ ។

1/. Nune Woranuch

Nune បាន​រៀប​ការ​ជាមួយនឹង​អ្នកជំនួញ​ថៃ​លោក Todd Piti នៅ​ឆ្នាំ ២០០៩​។ ពួក​គេ​បាន​ស្គាល់គ្នា​ដោយសារ​ក្រុមហ៊ុន​របស់​លោក Todd បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​ប្រកួត Beauty Pafeant Contest ដែល​នាង​បាន​ធ្វើ​ជា​ពិធី​ការិនី ។

2/. Aimee Morakot

Amiee បាន​រៀប​ការ​ជាមួយ​ផលិតករ​ភាពយន្ត​លោក James Jirayuth ក្នុង​ឆ្នាំ ២០១៥ ។ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​មានកូន​ប្រុស​ម្នាក់ ។

3/. Ning Panita

Ning Panita បាន​រៀប​មង្គលការ​នឹង​លោក Jin Jarin នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១១ ។ នាង​មានកូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ Nong Nirin​។

4/. Noey Chotika

តារា​សម្ដែង​ដ៏​ស្រស់​ស្អាត​មួយ​រូប​នេះ បាន​រៀប​ការ​នឹង​មិត្ត​ប្រុស​រូប​សង្ហា​របស់​នាង​ឈ្មោះ Arm Maneechy កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ ។ Noey Chotika មានកូន​ប្រុស​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ Nong Akin ។

5/. Chompoo Araya

នាង​បាន​រៀប​ការ​នឹង​លោក Nott Vitsarut កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៥ ។ សព្វថ្ងៃ Chompoo មានកូន​ភ្លោះ​ប្រុស​២​នាក់ ។

6/. Tak Bongkod

តារា​សម្ដែង​រូប​នេះ​បាន​រៀប​ការ​នឹង​សេដ្ឋី Chao Sua Boon Chai កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៣ ។

7/. Margie Rasri

Margie បាន​រៀប​ការ​ជាមួយនឹង​លោក Pok Passakorn កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ។ បច្ចុប្បន្ន ពួក​គេ​មានកូន​ភ្លោះ​ពីរ​នាក់​ផង​ដែរ​៕

ប្រភព ៖ Thaiupdate , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ