ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស១២នាក់ក្នុង​២៨នាក់​ជួបគ្រោះ​ថ្នាក់…​ខណៈឡានបើកចុះពី​ភ្នំគូលែន

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​មនុស្ស​១២​នាក់ រង​របួស​ដោយសារ​រថយន្ត​ទេសចរ​មួយ​គ្រឿង ដែល​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មក​លេង​ភ្នំ​គូលែន លុះ​ចុះ​មក​វិញ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក្រឡាប់​ធ្លាក់​នៅ​ចំរាក់​ភ្នំ បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​ និង​ស្រាល​១០​នាក់ ក្នុង​ចំណោម​អ្នកដំណើរ​២៨​នាក់…

ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​មនុស្ស​១២​នាក់ រង​របួស​ដោយសារ​រថយន្ត​ទេសចរ​មួយ​គ្រឿង ដែល​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មក​លេង​ភ្នំ​គូលែន លុះ​ចុះ​មក​វិញ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក្រឡាប់​ធ្លាក់​នៅ​ចំរាក់​ភ្នំ បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​ និង​ស្រាល​១០​នាក់ ក្នុង​ចំណោម​អ្នកដំណើរ​២៨​នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​១០​នាទី​ថ្ងៃ​ទី​១៥ កក្កដា ត្រង់​ចំណុច​ផ្លូវ​ចុះ​ពីលើ​ភ្នំ​គូ​លេ​ន​ថ្មី ផ្នែក​ខាងកើត ស្ថិត​នៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នោះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក HYUNDAI COUNTY ពាក់​ស្លាក​លេខ​ភ្នំពេញ 3E: 6998 ផលិត​ឆ្នាំ​២០០៤ ពណ៌​លឿង​មាន​អ្នកបើកបរ​ឈ្មោះ កែវ មក​រា អាយុ​២៨​ឆ្នាំ រស់នៅ​ខេត្តកណ្តាល ។ លោក បាន​បន្ត​ថា ចំពោះ​អ្នក​រួម​ដំណើរ​នៅ​ក្នុង​រថយន្ត​នោះ​សរុប​ទាំងអស់​២៨​នាក់ ក្នុង​នោះ​មាន​អ្នក​របួសធ្ងន់ ស្រាល​ប្រុស ស្រី​ចំនួន​១២​នាក់ ។

លោក​បញ្ជាក់​ថា អ្នក​រង​របួស​សរុប​១២​នាក់ ស្រី​៩​នាក់ ។
១-​ឈ្មោះ កែម សីហា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របួស​រយះ​ជើង​ខាងក្រោយ ។
២-​ឈ្មោះ សុត សំ​អុ​ន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ របួស​ត្រង់​ស្មា​ខាងឆ្វេង ។
៣-​ឈ្មោះ ផាត សោភា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ របួស​ហត់​ខ្លាំង​ខុស​ពី​ធម្មតា ។
៤-​ឈ្មោះ ងួ​ន សា​រ៉ា​ន់ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ របួសស្រាល ។
៥-​ឈ្មោះ ងួ​ន សុ​គុណ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ របួស​រឹង​ថ្គាម ។
៦-​ឈ្មោះ ពេជ្រ ច័ន្ទ​បូរ​មី ភេទ​ស្រី អាយុ​១១​ឆ្នាំ របួស​បាក់ដង​កាំបិត​ខាងឆ្វេង ។
៧-​ឈ្មោះ សុខ សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ របួសស្រាល ។
៨-​ឈ្មោះ ហួ​ន សុ​គ​ន្ធា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ របួស​ហើម​ជង្គង់​ទាំង​២ និង​បាក់​ក៏​ដៃ​ឆ្វេង ។
៩-​ឈ្មោះ ប៉េ​ន សុ​ហាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ របួស​បាក់ដៃ​ខាងស្ដាំ ។​១០-​ឈ្មោះ លឿង គឹ​ម​សៀង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ របួស​ក្បាល ។
១១-​ឈ្មោះ គី​ម ចំរើន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ របួស​ត្រង់​ក្បាល និង​ច្រមុះ អាច​និយាយ​បាន ។
១២-​ឈ្មោះ ប៉ុក សុ​គុណ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ របួស​ក្បាល​ពក​ចំហៀង​ខាងឆ្វេង ។

លោក​បញ្ជាក់​ថា អ្នក​រង​របួស​ទាំងអស់​បាន​ដឹក​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម ចំពោះ​រថយន្ត​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី ដោះស្រាយ​តាម​នីតិវិធី ។ លោក​ក៏​បាន​អំពាវ​ដែរ​ថា អ្នកបើកបរ​រថយន្តឈ្នួល​ទាំង​តូច​ទាំង​ធំ​គប្បី​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​របស់​ខ្លួន មុន​ពេល​ត្រូវ​បាន​គេ​ជួល​ជិះ ។ ការ​ធ្វេសប្រហែស​ដូច​ករណី​ខាងលើ រថយន្ត​បែរជា​ហ្វ្រាំង​មិន​ស៊ី​បង្ក​ជា​គ្រោះថ្នាក់ សំណាង​ដែរ​ដែល​មិន​មាន​អ្នក​រង​គ្រោះ​ដល់​ស្លាប់ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ