អប់រំ​ចិត្ត​ឱ្យ​ស្ងប់រម្ងាប់​តាម​រយៈ​វិបស្សនា


ការ​អប់រំ​កាយ វាចា ចិត្ត​ឱ្យ​ស្ងប់រម្ងាប់​ចាក​គ្រឿង​សៅហ្មង​ទាំងឡាយ យោគាវចរ​គប្បី​ធ្វើ​វិបស្សនា​គឺ​ការ​ពិចារ​ណា​​ឃើញច្បាស់​តាម​សេចក្តី​ពិត ឬ​ប្រាជ្ញា​ពិចារណា​ឃើញច្បាស់​នូវ​ដំណើរ​សង្ខារធម៌​តាម​ការណ៍​ពិត ។

វិបស្សនា​នេះ​ធ្វើ​បាន​សម្រេច​ផល​ល្អ​ទៅ​បាន​ក៏​អាស្រ័យ​នឹង​សប្បាយ​៧​ប្រការ​ផង​ដែរ​គឺៈ ១-​បរិយាកាស​ជុំវិញ ដី ទឹក អាកាស គឺ ធម្មជាតិ​ជុំវិញ​ដែល​ជាទី​មនោ​រម្យ​ល្អ និង​ជាទី​ពេញចិត្ត ។ ២-​មាន​អាហារ​គ្រប់គ្រាន់ ជា​អាហារ​មានគុណ​ភាព​ដល់​រាង​កាយ ទ្រទ្រង់​នូវ​សុភាព មាន​រស់ជាតិ​សមគួរ ។ ៣-​ទី​អាស្រ័យ ទី​ដេក ទី​អង្គុយ មិន​មាន​ភ័យ អាច​ធ្វើ​កិច្ចការ​តាម​បំណង​បាន​ល្អ ។

៤-​មាន​បុគ្គល​ដែល​ត្រូវ​តាម​អធ្យាស្រ័យ មិន​នាំ​មក​នូវ​សេចក្ដី​ក្ដៅក្រហាយ​ក្រវល់ក្រវាយ​ក្នុង​អារម្មណ៍​។ រឹតតែ​ល្អ​នោះ គឺ​មានគុណ​ធម៌ មាន​បញ្ញា មានការ​ចេះ​ដឹង មាន​មេត្រី ដែល​ជួយ​ដល់​ការ អភិវឌ្ឍ​ដល់​បញ្ញា និង ជីវិត​ឲ្យ​ក្រៃ​លែង​ឡើង ។ ៥-​ការ​កម្រើក​នៃ​រាង​កាយ គឺ​ការ​ដេក ដើរ ឈរ អង្គុយ ឲ្យ​មាន​តុល្យភាព ឬ​ឲ្យ​ស្មើគ្នា​ទើប​ឈាម​រត់​ល្អ មិន​ស្ទះខ្យល់ ។

៦-​មាន​កន្លែង​អាហារ ឬ​កន្លែង​នៃ​បច្ច័យ​៤ ដែល​ជា​របស់​ចាំបាច់​ប្រើប្រាស់​ក្នុង​ការ​រស់នៅ ។ ៧-​មានឱកាស​បាន​ស្ដាប់​បានឮ​ពាក្យពេចន៍ និង រឿងរ៉ាវ​ដែល​នាំ​ឲ្យ​កើត​បញ្ញា​យល់​ដឹង​ក្នុង​សេចក្ដី​ពិត ជា​ចំណេះដឹង​ដើម្បី​អភិវឌ្ឍ​គុណភាព​មនុស្ស ។

សប្បាយ​ទាំង​៧​ប្រការ​នេះ​ជាទី​អាស្រ័យ​ផ្តល់​សេចក្តីសុខ​តាម​ផ្លូវចិត្ត​ដល់​អ្នក​ដែល​ស្វែងរក​សេចក្តី​ស្ងប់ បាន​ដល់​អ្នក​ធ្វើ​វិបស្សនា​កម្មដ្ឋាន ។

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ