ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ប្រពន្ធ​មិន​ព្រម​និយាយ​ភាសា​កូរ៉េ​ប្តី​ដាក់​យក​ៗ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន

បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​រំលោភ​បំពាន​ភរិយា​ដែល​ជា​ជនជាតិ​វៀតណាម​អស់​រយៈពេល​ជាង៣ម៉ោង ​ដោយ​បុរស​រូប​នោះ​បាន​ការពារ​សកម្មភាព​របស់​ខ្លូ​ន​ថា «​បុរស​ដទៃ​ទៀត​ក៏​នឹង​ធ្វើ​ដូច​គ្នា​» ។ ហេតុការណ៍​នេះ​ត្រូវ​បាន​ថត​ជា​វី​ដេ​អូ ដែល​វា​បាន​កើតឡើង​នៅ​ក្នុងផ្ទះ​របស់​ប្ដី​-​ប្រពន្ធ​នេះ នៅ Yeongnam ខេត្ត Jeolla…

បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​រំលោភ​បំពាន​ភរិយា​ដែល​ជា​ជនជាតិ​វៀតណាម​អស់​រយៈពេល​ជាង៣ម៉ោង ​ដោយ​បុរស​រូប​នោះ​បាន​ការពារ​សកម្មភាព​របស់​ខ្លូ​ន​ថា «​បុរស​ដទៃ​ទៀត​ក៏​នឹង​ធ្វើ​ដូច​គ្នា​» ។

ហេតុការណ៍​នេះ​ត្រូវ​បាន​ថត​ជា​វី​ដេ​អូ ដែល​វា​បាន​កើតឡើង​នៅ​ក្នុងផ្ទះ​របស់​ប្ដី​-​ប្រពន្ធ​នេះ នៅ Yeongnam ខេត្ត Jeolla នៅ​ល្ងាច​ថ្ងៃ​ទី ៤ ខែកក្កដា​កន្លង​មក ។ នៅ​ក្នុង​វី​ដេ​អូ​ជនសង្ស័យ​ដែល​មាន​នាមត្រកូល គី​ម (Kim) ត្រូវ​បាន​គេ​ឃើញ​វាយ​ធ្វើបាប និង​ទាត់​ធាក់​ប្រពន្ធ​របស់​គាត់​ម្តង​ហើយ​ម្តងទៀត​នៅ​ចំពោះ​មុខ​កូនប្រុស​ដែល​មាន​អាយុ ២ ឆ្នាំ​របស់​ពួក​គេ ។

តើ​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​ទេ​ថា អ្នក​មិន​នៅ​ប្រទេស​វៀតណាម​ទេ ? នេះ​ជា​សំឡេង​របស់ គី​ម ដែល​បាន​ស្រែក​ដាក់​ប្រពន្ធ​របស់​គាត់​ដែល​កំពុង​តែ​ខ្ទប់​មុខ​នៅ​កៀនជញ្ជាំង ។ លោក គី​ម មាន​អាយុ ៣៦ ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​គ្មាន​ដីកា ពី​បទ​រំលោភ​បំពាន និង​បំពាន​លើ​កុមារ​នៅ​ថ្ងៃ​ទី ៦ ខែកក្កដា ។

យោង​តាម​សារព័ត៌មាន​កូរ៉េ Herald បានឱ្យ​ដឹង​ថា អ្នក​ស្គាល់​ជន​រង​គ្រោះ​ដែល​ជា​ជនជាតិ​វៀតណាម​ម្នាក់​ដែរ​នោះ​បាន​រាយការណ៍​ពី​ហេតុការណ៍​នោះ​ទៅ​អាជ្ញាធរ​ដោយ​បាន​អះអាង​ថា​លោក គី​ម បាន​វាយដំ​ភរិយា​របស់​លោក​ដោយសារ​តែ​នាង​មិន​ចេះ​និយាយ​ភាសា​កូរ៉េ ។

ចំពោះ​លោក គី​ម បាន​ប្រាប់​សារព័ត៌​មាននៅ​ថ្ងៃ​ទី ៨ ខែកក្កដា​ថា អ្វី​ៗ​បាន​ចាប់ផ្តើម​តាម​គំនិត​របស់ខ្ញុំ ភរិយា​ខ្ញុំ និង​ខ្ញុំ ចេះ​និយាយ​ភាសា​ផ្សេង​គ្នា ហើយ​ដូច្នេះ​យើង​គិត​ខុស​គ្នា «​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​បុរស​ដទៃ​ទៀត​ក៏​គិត​ដូច​គ្នា​ដែរ​»​។ ជនសង្ស័យ​នេះ​បាន​ប្រាប់​ប៉ូលិស​ថា​គាត់​ស្រវឹង​នៅ​ពេល​កើតហេតុ ។

ជន​រង​គ្រោះជា​ប្រពន្ធ​អាយុ ៣០ ឆ្នាំ​បាន​ជួប គី​ម ពេលធ្វើការ​នៅ​រោងចក្រ​នៅ Yeongnam ។ នាង​បាន​ត្រលប់​ទៅ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ ២០១៦ បន្ទាប់​ពី​លោក គី​ម បាន​សុំ​ឱ្យ​នាង​រំលូតកូន ។ នៅ​ខែមេសា​នាង​បាន​ត្រលប់​ទៅ​កូរ៉េ​វិញ​ជាមួយ​កូនប្រុស​របស់​នាង​ដែល​ការ​ធ្វើតេស្ត DNA បញ្ជាក់​ថា​ជា​កូន​របស់ គី​ម ។ តាំងពី​ពេល​នោះ​មក​មនុស្ស ៣ នាក់​នេះ​បាន​រស់នៅ​ជាមួយ​គ្នា ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ជន​រង​គ្រោះ និង​កូន​របស់​នាង​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ផ្លាស់​ប្តូរ​ទីជម្រក​ក្នុង​តំបន់​បន្ទាប់​ពី​ការ​ប្រើ​កម្លាំង​រំលោភ​បំពាន​នេះ ហើយ​នាង​ក៏​ទទួល​ការ​ព្យាបាល​សម្រាប់​ការ​បាក់​ឆ្អឹងជំនី​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕

https://youtu.be/SB_diLWIW7I

ប្រភព​ ៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ