ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ចិត្ត​​ខ្លួន​ឯងប្រថុយ​​ជួប​គ្រោះ​ ក៏​​នៅ​​​​គិត​​ពីជីវិត​អ្នក​ដំណើរខាងមុខ ផ្អើល​ស្ពាន​​គីហ៊្សុ​ណា(វីដេអូ)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​កំពង់​ចាម ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មាន​ហេតុ​ការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​​បាន​​​កើត​ឡើង​ទាំង​ព្រឹក​ ខណៈ​រថយន្ត​​ហ៊ីយ៉ាន់ដាយ​មួយ​គ្រឿង​​ចំណុះ​៥​តោន បាន​បើកចុះ​លើ​​ស្ពាន​គីហ៊្សុណា ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​​​ចង្កូត​ទៅ​បុក​រង្វង់​មូល​ក្បាល​ស្ពាន បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ​ថ្ងៃទី​១៧ ខែកក្កដា…

ខេត្ត​កំពង់​ចាម ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មាន​ហេតុ​ការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​​បាន​​​កើត​ឡើង​ទាំង​ព្រឹក​ ខណៈ​រថយន្ត​​ហ៊ីយ៉ាន់ដាយ​មួយ​គ្រឿង​​ចំណុះ​៥​តោន បាន​បើកចុះ​លើ​​ស្ពាន​គីហ៊្សុណា ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​​​ចង្កូត​ទៅ​បុក​រង្វង់​មូល​ក្បាល​ស្ពាន បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ក្រុង​កំពង់​ចាម ។

សេចក្តីរាយការណ៍​បន្តថា អ្នក​បើក​បរ​ខាង​លើ​ឈ្មោះ ​គង់ ​ម៉ាឡៃ ភេទ​ប្រុស អាយុ​៤២ឆ្នាំ រស់​នៅភូមិ​ព្រៃ​ប្រឡៅ ឃុំ​អំពិលតាពក ស្រុក​អូររាំឪ ខេត្ត​ត្បូង​ឃ្មុំ បាន​បើក​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពាក់​ស្លាក​លេខ​ ភ្នំពេញ 3C-1146 ចំណុះ​៥​តោន​ ។ ហើយ​ក្នុង​ហេតុ​ការណ៍​នេះ ជា​សំណាង​មួយ​ក្នុង​មួយ​ម៉ឺន​គ្រោះ​ថ្នាក់ ដោយ​សារ​គ្មានបង្ក​ឱ្យ​​នរណា​ម្នាក់​រង​គ្រោះ​ដល់​អាយុ​ជីវិត​នោះ​ឡើយ ។

បើតាម​សាក្សី​ម្នាក់​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹងថា នៅ​ពេល​មុន​កើតហេតុ គេ​ឃើញ​រថយន្ត​នេះ​ បាន​បើក​ចុះ​ពី​លើ​ស្ពាន​គីហ៊្សុណា ក្នុង​ទិស​ដៅពី​កើត​មក​លិច ដោយ​មិន​បាន​​ប្រើ​ប្រាស់​ល្បឿន​លឿន​​នោះ​ទេ ហើយ​​មិនដឹង​ជាយ៉ាង​ម៉េច ក៏ស្រាប់​តែ​មក​បុក​រង្វង់​មូល​ក្បាល​ស្ពានដាច់​កង់​​តែម្តង ។

បើតាម​សម្តី​​អ្នក​បើក​រថយន្ត​បង្ក​ខាងលើ​វិញបាន​ឆ្លើយថា រថយន្ត​របស់​គាត់​បានដឹក​អង្កាម​​ពេញ​ ហើយ​ធ្វើ​ដំណើរ​ចេញពី​ត្រង់​ចំណុច​ភូមិជុក ស្រុក​ឃ្មុំ​ត្បូង ដើម្បី​យក​​អង្កាម​នោះ​ទៅ​​លក់​នៅ​ព្រែក​អញ្ចាញ​ រាជធានី​ភ្នំពេញ ។ ស្រប​ពេលកំពុង​បើក​ចុះ​ពី​លើ​ស្ពាន ស្រាប់តែ​​​ជាន់​ហ្វ្រាំង​មិន​ស៊ីសោះ​ (ដាក់​ហ្វ្រាំង) ហើយ​នៅ​ពី​មុខ​​ត្រង់​រង្វង់​មូល​នោះ គឺ​​មាន​មនុស្ស​ធ្វើ​ដំណើរ​ជាច្រើន​នាក់ ដោយ​ខ្លាច​គ្រោះ​ថ្នាក់​មនុស្ស​ដល់​ស្លាប់ និង​របួស​ផង​នោះ រូបគាត់​ក៏​បួង​ចង្កូត​មក​បុក​រង្វង់​មូល​ក្បាល​ស្ពាន​គីហ៊្សុយ​តែ​ម្តង ដើម្បី​បញ្ជៀស​​កុំឱ្យ​មាន​គ្រោះ​​ថ្នាក់​ដល់​ជីវិត​ពួក​គាត់​​ ។

ក្រោយ​ពេល​​ហេតុ​ការណ៍​ខាងលើ​កើតឡើង​ភ្លាមៗ កម្លាំង​នគរបាល​ចរាចរណ៍​បាន​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍ សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​សណ្តាប់​ធ្នាប់ បាន​ចុះ​ជួយ​សម្រួល​ចរា​ចរណ៍​កុំ​ឱ្យ​​មាន​ការ​កក​ស្ទះ និង​បាន​ហៅ​រថយន្តស្ទួច​​មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ មក​រក្សា​ទុក​បណ្តោះ​អាសន្ន​​នៅ​អធិការដ្ឋាន​​នគរបាល​ក្រុង​កំពង់​ចាម ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​ ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ