លោកយាយដែលសង្ស័យគេលួចដុតផ្ទះផ្ទះ…បានទទួលអំណោយ
- ព្រៃវែង
ខេត្តស្វាយរៀង ៖ ថ្ងៃទី១៤ កក្កដា លោក សម វណ្ណវីរៈ អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តស្វាយរៀង តំណាងលោក ឌី…
ខេត្តស្វាយរៀង ៖ ថ្ងៃទី១៤ កក្កដា លោក សម វណ្ណវីរៈ អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តស្វាយរៀង តំណាងលោក ឌី…
ខេត្តស្វាយរៀង ៖ ថ្ងៃទី១៤ កក្កដា លោក សម វណ្ណវីរៈ អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា បានចុះសួរសុខទុក្ខនិងនាំយកសម្ភារនិងថវិកាទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារភ្លេីងឆេះផ្ទះចំនួន២គ្រួសារគឺ១-លោក យាយ សំ សាំ អាយុ៧៩ឆ្នាំ និងចៅ២នាក់ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល និង២-លោកគ្រូ ពិន បូរិន រស់នៅភូមិព្រៃស្រគំ ឃុំពងទឹក ស្រុករំដួល ។ សូមរំលឹកថា ៖ លោកយាយថា៖ សង្ស័យគេលួចដុតផ្ទះ…សូមជួយស្រាវជ្រាវរឿងនេះផង
អំណោយដែលនាំយកទៅផ្តល់ជូនក្នុង១គ្រួសារៗមាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកសីុអីុវ១យួរ ប៊ីចេងកន្លះគីឡូក្រាម ស្កសរ ទឹកដោះគោ និងសម្ភារប្រើប្រាស់មាន កៅស៊ូតង់១ ចានដែក និងធុងដាក់ទឹក ព្រមទាំងប្រាក់មួយចំនួន ៕
ចែករំលែកព័តមាននេះ