ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អេស្កាវ៉ាទ័រមួយគ្រឿង បើកបរវាយបំផ្លាញព្រៃឈើត្រូវបានគ្រាប់មីនតោនដែលសេសសល់ កាលពីសម័យសង្រាមផ្ទុះបំផ្លាញខូចខាតស្ទើទាំងស្រុង បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១៦ កក្កដានេះ នៅចំណុចទួលស្រឡៅ ស្ថិតក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សេចក្តីរាយការណ៍អ្នកបើកបរអេស្កាវ៉ាទ័រឈ្មោះ ឃ្លាំង វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្ដីខ្វាវ ឃុំ ចំរើនផល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ សំណាងល្អពុំមានរងរបួស ។
អ្នកភូមិទំនប់បានឱ្យដឹងថា អេស្ការវ៉ាទ័រនេះតែងតែស៊ីឈ្នួលវ៉ាយកម្ទេចព្រៃឈើឱ្យគេក្នុងតម្លៃដែលពួកគេបានចរចាត្រូវរ៉ូវគ្នា លុះនៅព្រឹកថ្ងៃទី១៦ កក្កដា ២០១៩ ជាថ្ងៃស៊យ ស្រាប់តែបើកបរជាន់មីនតោន ដែលសេសសល់កាលពីសម័យសង្គ្រាមផ្ទុះបង្កខូចខាតស្ទើទាំងស្រុង ។
គួររំលឹកថា គ្រាប់មីនតោនដែលសេសសល់ កាលពីសម័យសង្គ្រាមនោះ គឺមិនមែនផ្ទុះជាលើកទីមួយទេ សម្រាប់នៅក្នុងខេត្តឧត្តរមានជ័យ កន្លងមកការផ្ទុះគ្រាប់មីនតោនជាច្រើនលើកមកហើយ ហើយបានឆាបឆក់យកជីវិតមនុស្សជាច្រើននាក់ និងបំផ្លាញដូចជា អេស្ការវ៉ាទ័រ ត្រាក់ទ័រជាច្រើនគ្រឿងផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ