ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​២៩​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៦ ខែកក្កដា ឆ្នាំ​២០១៩ កើតឡើង​១១​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​១៧​នាក់​(​ស្រី​៤​នាក់​).​របួសស្រាល​១២​នាក់ (​ស្រី​៨​នាក់​)​។ ស្លាប់​សរុប​៣​នាក់​:…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៦ ខែកក្កដា ឆ្នាំ​២០១៩ កើតឡើង​១១​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​១៧​នាក់​(​ស្រី​៤​នាក់​).​របួសស្រាល​១២​នាក់ (​ស្រី​៨​នាក់​)​។ ស្លាប់​សរុប​៣​នាក់​: ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​១​នាក់​)​រថយន្ត​ធំ​១​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ : មិន​គោរព​សិទ្ធិ​៥​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​,​ប្រជែង​២​លើក​ស្លាប់​១​នាក់​, បត់​ឆ្វេង​២​លើក​, កត្តា​យាន​១​លើក ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​២១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​១​លើក​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់​,,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​និង​រថយន្ត​ធំ​២​លើក​, រថយន្ត​ធំ​និង​រថយន្ត​ធំ ១​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​ក្រឡាប់​ខ្លួនឯង​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២២​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១០​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ ៧​គ្រឿង ។ យាន​បង្កហេតុ​: ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ ២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៦​លើក​,​ផ្លូវលំ​គ្មាន ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តបាត់ដំបង​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ និង​រាជធានី​ភ្នំពេញ​៤​លើក ស្លាប់​១​នាក់​របួស​៤​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៩៨៤​គ្រឿង​(​ម៉ូតូ​៥៥%) មធ្យោបាយ​ល្មើស​១០២៥​គ្រឿង​(៥៥%) អប់រំ​៤១៩​គ្រឿង​(​ម៉ូតូ​៥៧%) មធ្យោបាយ​ពិន័យ​៦០៦​គ្រឿង​
(​ម៉ូតូ​៥៥%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៥២​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៩២៦​គ្រឿង អប់រំ​២១១​គ្រឿង ពិន័យ​ចំនួន​សរុប​៣៣៩​គ្រឿង មួក​២៤៣​គ្រឿង កញ្ចក់​៨២​គ្រឿង ប​ញ្ជ្រា​សទិស​គ្មាន ផ្សេង​ៗ១៤​គ្រឿង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ