ប្រធានាធិបតី​​រីករាយ​ការ​ទទួល​មី​ស៊ី​ល​រុស្ស៊ី


ប្រទេស​តួ​ក​គី ៖ ពេល​ប្រារព្ធ​ខួប​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច កាលពី​ឆ្នាំ​២០១៦​ដែល​នាំ​ឲ្យ​មានការ​ឃ្លាតឆ្ងាយ​ពី​គ្នា​រវាង​តួ​ក​គី​និង​លោក​ខាងលិច ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​១៥​កក្កដា​បាន​សម្ដែង​ក្ដី​រីករាយ ដែល​ប្រទេស​លោក​ទទួល​បាន​មី​ស៊ី​ល​ការពារ​អាកាស​S-400​រុ​ស្ស៊ី ក៏​ទោះជា​មានការ​ប្រឆាំង​ខ្លាំងក្លា​របស់​សហរដ្ឋអាមេរិក​ក្ដី​។

លោក​អ័​រ​ដូ​ហ្គា​ន​ថ្លែង​ថា យើង​ចាប់ផ្ដើម​ទទួល​មី​ស៊ី​ល​S-400​ដែល​យើង​ទិញ​។ តើ​យើង​នៅ​រង់ចាំ​អី​ទៀត? ​ពួក​គេ​មិន​អាច​ទិញ​មី​ស៊ី​ល​ទាំងនោះ​បាន​។ ប្រសិនបើជា​បំណង​របស់​ព្រះ​ជា​ម្ចាស់ នោះ​យើង​នឹង​បញ្ចប់​ការ​ដាក់​ពង្រាយ​មី​ស៊ីល​ទាំងនោះ​នា​ខែមេសា​ឆ្នាំ​២០២០​។

ប្រធានាធិបតី​តួ​ក​គី​បាន​ថ្លែង​នៅ​មុខ​អ្នកគាំទ្រ​លោក​ច្រើន​ពាន់​នាក់​ក្នុង​ទីក្រុង​អុីស្តង់​ប៊ុល នា​ឱកាស​នៃ​ពិធី​មួយ កំណត់​ខួប​លើក​ទី​៣​នៃ​រដ្ឋប្រហារ​មិន​សម្រេច ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជិត​២៥០​នាក់​ស្លាប់​។ ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​គំរាម​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ទិញ​មី​ស៊ីល​S-400 ដែល​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​។

កាលពី​៣​ឆ្នាំ​មុន​នា​យប់​ថ្ងៃ​ទី​១៥​មក​១៦​កក្កដា​២០១៦ កង​ទាហាន​តួ​ក​គី​មួយ​ក្រុម​បាន​ប៉ុនប៉ង​ដណ្ដើម​អំណាច ដោយ​វាយប្រហារ​បណ្ដា​ទីតាំង​យុទ្ធសាស្ត្រ ក្នុង​ទីក្រុង​អង់កា​រ៉ា​និង​ដាក់​ពង្រាយ​រថក្រោះ តាម​ដង​វិ​ថី​ទាំងឡាយ នៃ​ទីក្រុង​អង់កា​រ៉ា​និង​ក្រុង​អុី​ស្តង់​ប៊ុល​។ អន្តរាគមន៍​របស់​កងកម្លាំង​ដែល​ស្មោះត្រង់ ក្នុង​ផ្ទៃ​កងកម្លាំង​សន្តិសុខ​និង​អ្នកគាំទ្រ​លោក​អ័​រ​ដូ​ហ្គា​ន​ច្រើន​ពាន់​នាក់ ដែល​លើកគ្នា​មក​កាន់​ដង​វិ​ថី​ទាំងឡាយ តាម​ការ​អំពាវនាវ​របស់​ប្រធានាធិបតី អាច​ធ្វើ​ឲ្យ​រដ្ឋប្រហារ​នោះ​បរាជ័យ​។

ក្រុង​អង់កា​រ៉ា​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នោះ លើ​គ្រូ​ប្រដៅ​សាសនា​លោក​FETHULLAH GULEN ដែល​រស់នៅ​និរទេស​ឯ​សហរដ្ឋអាមេរិក​។ ការ​ប្រារព្ធ​ខួប​រដ្ឋប្រហារ​គឹ​ជួន​ពេល​គ្នា​ជាមួយ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​តួ​ក​គី​និង​បណ្ដា​ដៃគូ​លោក​ខាងលិច ដែល​ក្រៅពី​ទាក់់ទិន​នឹង​មី​ស៊ី​ល​S-400 មាន​បញ្ហា​នៃ​ការ​ខួង​រក​ឧស្ម័ន​របស់​តួ​ក​គី​ក្នុង​ដែនទឹក​ស៊ីប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ