ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​បន្ត​វាយប្រហារ​សមាជិកា​សភា​៤​រូប

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នា​ថ្ងៃ​ទី​១៥​កក្កដា បាន​បន្ត​វាយប្រហារ សមាជិកា​សភា​៤​រូប​ព្រោះតែ​អ្នក​ទាំង​៤​រូប​នោះ​ស្ថិត​ក្នុង​ក្រុម​ធ្វេ​ង​និយម ជា​អ្នក​វាយប្រហារ​កាន់តែ​ខ្លាំង​ចំពោះ​រូប​លោក​។ ចាប់តាំងពី​ចូល​ក្នុង​សភា​ពី​ខែមករា​មក​លោកស្រី​ALEXANDRIA OCASIO CORTEZ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នា​ថ្ងៃ​ទី​១៥​កក្កដា បាន​បន្ត​វាយប្រហារ សមាជិកា​សភា​៤​រូប​ព្រោះតែ​អ្នក​ទាំង​៤​រូប​នោះ​ស្ថិត​ក្នុង​ក្រុម​ធ្វេ​ង​និយម ជា​អ្នក​វាយប្រហារ​កាន់តែ​ខ្លាំង​ចំពោះ​រូប​លោក​។

ចាប់តាំងពី​ចូល​ក្នុង​សភា​ពី​ខែមករា​មក​លោកស្រី​ALEXANDRIA OCASIO CORTEZ លោកស្រី​LLHAN OMAR លោកស្រី​AYANNA PRESSLEY​និង​លោកស្រី RASHIDA TLAIB​ជា​មនុស្ស​ថ្មី​ជាប់​ឆ្នោត​ដែល​អាច​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា​អា​មេ​រិ​ក ក្រោយ​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​កាលពី​ខែ​វិ​ច្ចិ​កា​ឆ្នាំ​២០១៨​។ អ្នក​ទាំង​៤​ត្រូវ​បាន​លោក​ត្រាំ​ចាត់ទុកជា​បន​៤​នាក់ ដោយសារ​ពួក​គេ​ចង់​កម្ចាត់​លោក ដោយ​ប្រើ​អាវុធ​ដូច​គ្នា​នឹង​លោក​ដែរ​គឹ​បណ្ដាញ​សង្គម ។

អ្នក​ទាំង​៤​រូប​ដែល​ត្រូវ​បាន​លោក​ត្រាំ​ចាត់ទុកជា​បន​៤​នាក់​លើក​ឡើង​ថា បន​នោះ​មិន​កម្រិត​ត្រឹម​មនុស្ស​៤​នាក់​ទេ​។ បន​របស់​យើង​បញ្ចូល​រាល់​មនុស្ស​ដែល​បាន​បូជា​ខ្លួន​ក្នុង​ការ​កសាង​ពិភពលោក​មួយ​ដែល​កាន់តែ​យុត្តិធម៌​និង​ស្មើភាព​។

និយាយ​ដល់​បន​៤​នាក់​នាំ​ឲ្យ​គេ​នឹក​ដល់​ក្រុមប្រឆាំង​មួយ​នៅ​ចិន ដឹកនាំ​ដោយ​ភរិយា​លោក​ម៉ៅ​សេ​ទុង​។ លោក​ម៉ៅ​សេ​ទុង​ទទួលមរណភាព​ក្នុង​ឆ្នាំ​១៩៧៦ ហើយ​ឡើង​ជំនួស​ដោយ​លោក​HUA GUOFENG​។

លោកស្រី​JIANG QING​ភរិយា​លោក​ម៉ៅ​សេ​ទុង​ចង់​ឡើង​បន្ត​តំណែង​ពី​ស្វាមី ហើយ​ប៉ុនប៉ង​ដណ្ដើម​អំណាច​។ ដើម្បី​ចៀសវាង​កុំ​ឲ្យ​លោកស្រី​JIANG QING​ដណ្ដើម​អំណាច លោក​HUA GUOFENG​បាន​ចាប់ខ្លួន​អ្នក​ទាំង​៤ ដែល​គេ​ចាត់ទុកជា​បន​៤​នាក់​ហើយ​ឃុំឃាំង​ពួ​គ​គេ​។ ការ​ចាប់​ខ្លូ​ន​ក្រុម​បន​៤​នាក់​នោះ កំណត់​ពី​ការ​បញ្ចប់​នៃ​បដិវត្តន៍វប្បធម៌​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ