ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ជិះ​រថយន្ត​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ មិន​ទាន់​ដល់​ផង ផ្អើល​ឆោឡោ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្តី​រាយ​ការណ៍​​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​ជនសង្ស័យ​លួច​រថយន្ត​១​គ្រឿង​នៅ​ចំណុច​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ​ស្រុក កំចាយមារ ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ តាម​សេចក្តី​រាយ​ការណ៍​​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​ជនសង្ស័យ​លួច​រថយន្ត​១​គ្រឿង​នៅ​ចំណុច​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ​ស្រុក កំចាយមារ ខេត្តព្រៃវែង ។

រថយន្ត​មួយ​គ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ​ម៉ាក​សាំ​យ៉ុ​ង ប្រភេទ​១២​កៅអី ពណ៌​លឿង គ្មាន​ផ្លា​ក​លេខ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​គឹ​ម សុ​គុណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នក​រត់​តាក់ស៊ី រស់នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ម្ចាស់​រថយន្ត​បាន​រួម​ដំណើរ​ជាមួយ​មនុស្ស​៥​នាក់​ទៀត ក្នុង​គោលបំណង​ទៅ​ពិនិត្យ​ជំងឺ​នៅ​ប្រទេស​វៀតណាម ។ លុះ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ដោយសារ​យប់​ជ្រៅ​ពេក ក៏​បាន​នាំ​គ្នា​ឈប់​សម្រាក​នៅផ្ទះ​ឈ្មោះ ភួង សារី​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដែល​ត្រូវជា​បងប្អូន ដើម្បី​ព្រឹក​ឡើង​បន្តដំណើរ​ទៅ​ទៀត ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា លុះដល់​វេលា​កើតហេតុ​ខាងលើ ពេល​ពួក​គាត់​ភ្ញាក់​ពី​ដំណេក​ស្រាប់តែ​បាត់​រថយន្ត ទើប​មានការ​ឆោឡោ និង​ដឹង​ពី​សកម្មភាព​ជនសង្ស័យ​លួច​យក​រថយន្ត​នោះ​បាត់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ