ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ដ៏​កាច​សាហា.វ​ថ្មី​មួយ​នេះ​កំពុង​រាតត្បាត​ក្នុង​ប្រទេស​កម្ពុជា​ហើយ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ជា​ជំងឺ​ដ៏​កាច​សាហាវ​ថ្មី​មួយ​ដែល​កំពុង​រាតត្បាត​លើ​ខេត្ត​ចំនួន​៥ ក្នុង​ប្រទេស​កម្ពុជា និង​បាន​ធ្វើ​អោយ​សត្វ​ជ្រូក​របស់​ប្រជា​កសិករ​នៅ​តំបន់​ដែល​ផ្ទុះ​កើត​ជំងឺ​នេះ​ឈឺ​ងាប់​បន្តបន្ទាប់​គ្នា រហូត​ដល់​រាប់រយ​ក្បាល ។ ខេត្តព្រៃវែង​ដែល​រហូត​មក​ដល់​ពេល​នេះ ទោះបី​មិន​ទាន់​ផ្ទុះ​កើត​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នេះ​ក្តី​ប៉ុន្តែ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ដែល​នៅ​ជាប់​ព្រំប្រទល់​ខេត្តព្រៃវែង​ដូច​ជា ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង…

ខេត្តព្រៃវែង ៖ ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ជា​ជំងឺ​ដ៏​កាច​សាហាវ​ថ្មី​មួយ​ដែល​កំពុង​រាតត្បាត​លើ​ខេត្ត​ចំនួន​៥ ក្នុង​ប្រទេស​កម្ពុជា និង​បាន​ធ្វើ​អោយ​សត្វ​ជ្រូក​របស់​ប្រជា​កសិករ​នៅ​តំបន់​ដែល​ផ្ទុះ​កើត​ជំងឺ​នេះ​ឈឺ​ងាប់​បន្តបន្ទាប់​គ្នា រហូត​ដល់​រាប់រយ​ក្បាល ។

ខេត្តព្រៃវែង​ដែល​រហូត​មក​ដល់​ពេល​នេះ ទោះបី​មិន​ទាន់​ផ្ទុះ​កើត​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នេះ​ក្តី​ប៉ុន្តែ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ដែល​នៅ​ជាប់​ព្រំប្រទល់​ខេត្តព្រៃវែង​ដូច​ជា ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង និង​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​ផ្ទុះ​កើត​ជំងឺ​នេះ និង​បាន​ធ្វើ​អោយ​ប្រជា​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ខេត្តព្រៃវែង​ដែល​មាន​ទីតាំង​ជាប់​ស្រុក​ទាំង​២​នេះ​កំពុង​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ដោយ​ខ្លាច​ជំងឺ​នេះ​ឆ្លង​រាលដាល​លើ​ជ្រូក​របស់​ពួក​គាត់ ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មន្ត្រី​ជំនាញ​បសុពេទ្យ​ខេត្តព្រៃវែង​បាន​ធ្វើការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ប្រជា​កសិករ​នៅ​ស្រុក​ចំនួន​២ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​តំបន់​ដែល​ផ្ទុះ​កើត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ គឺ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ធ្វើការ​ចុះ​ផ្សព្វផ្សាយ​នៅ​ស្រុក​កំពុងត្របែក និង​ថ្ងៃ​ទី​១៦ កក្កដា ចុះ​ផ្សព្វផ្សាយ​នៅ​ស្រុក​ស៊ី​ធរ​កណ្តាល ដើម្បី​អោយ​បងប្អូន​ប្រជា​កសិករ​ចិញ្ចឹម​ជ្រូក​បាន​យល់​ច្បាស់​ពី​វិធានការ​ការពារ និង​លែង​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សត្វ​ជ្រូក​របស់​ពួក​គាត់​តទៅ​ទៀត ។

លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តព្រៃវែង​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជា​កសិករ​ទាំង​២​ស្រុក​នេះ​មន្ត្រី​ជំនាញ​បាន​ធ្វើ​បទ​បង្ហាញ​ពី​គោលការណ៍​សំខាន់​ៗ​ចំនួន​៥​ចំណុច​ក្នុង​នោះ​រួម​មាន ទី​១- ពន្យល់​ពី​និម្មិតហេតុ​នៃ​ជំងឺ ទី​២- ប្រភេទ​សត្វ​ទទួល​ជំងឺ ទី​៣- ការ​ចម្លងរោគ ទី​៤-​រោគ​សញ្ញា​នៃ​ជំងឺ និង​ទី​៥- ការ​ទប់ស្កាត់ និង​វិធានការ​ជីវ​សុវត្ថិភាព ។

លោក ចិន វិសាល បាន​បញ្ជាក់​ផង​ដែរ​ថា ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នេះ​មិន​ឆ្លង​ពី​សត្វ​ជ្រូក​មក​មនុស្ស​នោះ​ទេ ប៉ុន្តែ​ការ​ចោល​សត្វ​ងាប់ ឬ​យក​សាច់សត្វ​មាន​ជំងឺ​មក​ហូប​វា​ជា​កត្តា​ប្រឈម​ខ្លាំង​បំផុត និង​ងាយ​ចម្លងជំងឺ​នេះ​មក​លើ​សត្វ​ជ្រូក​ដទៃ​ទៀត ព្រោះថា មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​វា​លាក់ខ្លួន​កម្រិត​ខ្ពស់ ហើយ​យើង​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ ដូច្នេះ​បើ​បងប្អូន​ប្រទះ​ឃើញ​មាន​ជ្រូក​ឈឺ និង​ងាប់​ហើយ​មាន​រោគ​សញ្ញា​គួរ​អោយ​សង្ស័យ សូម​ប្រញាប់​រាយការណ៍​ប្រាប់​មន្ត្រី​ពេទ្យសត្វ​ភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ ដើម្បី​អោយ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​មាន​វិធានការ​ទាន់​ពេលវេលា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ