ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក! មិនរស់ទេ ដល់ទៅ​ជាង១០០​កេសឯណោះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល​ជាតិ​លើកកំពស់​សុខភាព ក្រសួងសុខាភិបាល និង​កម្លាំង​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល​ជាតិ​លើកកំពស់​សុខភាព ក្រសួងសុខាភិបាល និង​កម្លាំង​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ដោយ​លោក សេង គី​ម​ឡាក់ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្ទះ​លេខ​១០៤ ផ្លូវ​២៩៦ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​សង្ស័យ​ធ្វើការ​នាំ​ចូល​ស្តុក និង​ចែកចាយ​បារី​ម៉ាក GOLD SEAL ក្នុង​មួយ​កញ្ចប់​១០​ដើម និង​បារី​ជា​ច្រើន​ប្រភេទ​ទៀត ពុំ​មាន​សារ​ព្រមាន​សុខភាព ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ ផ្ទុយ​ទៅ​នឹង​ច្បាប់ ។

សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​ក្នុង​ឃ្លាំង​ស្តុក​បារី​នៃ​ទីតាំង​ខាងលើ ដោយ​បាន​រក​ឃើញ​នូវ​សម្ភារ រួម​មាន បារី​ម៉ាក GOLD SEAL (​មួយ​កញ្ចប់​ដប់​ដើម​) និង​បារី​គ្មាន​សារ​ព្រមាន​សុខភាព​មួយ​ចំនួន​ទៀត​ដូច​ជា ម៉ាក GOLD SEAL (​មួយ​កញ្ចប់​ម្ភៃ​ដើម​), GUDANG GARAM, HARVEST, ORIS, TRADITION, ASHFORD, និង​ម៉ាក LIPS ដែល​សរុប​ទាំងអស់​ចំនួន​១២៩​កេស ព្រមទាំង​សម្ភារ​ប្រើប្រាស់​សម្រាប់​បំរើ​ឲ្យ​ការងារ​ផ្សាយពាណិជ្ជកម្ម​បារី​ចំនួន​៦​មុខ​ផ្សេង​ទៀត ។

បន្ទាប់​ពី​បាន​ត្រួតពិនិត្យ​ចប់​សព្វគ្រប់ លោក​ព្រះរាជអាជ្ញា​រង បាន​សម្រេច​អោយ​សមត្ថកិច្ច ធ្វើការ​ដកហូត​វត្ថុ​តាង​ទាំងអស់​ខាងលើ ដោយ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ក្នុង​បន្ទប់​ឃ្លាំង​ដាក់​សម្ភារ នៅ​ក្នុង​ទីតាំង​ដដែល បិទ​ផ្លុំ​បេ ដើម្បី​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​បន្ត​ទៀត ដោយ​ដាក់​អោយ​ស្ថិត​ក្រោម​ការ​ទទួលខុសត្រូវ​របស់​តំណាង​ម្ចាស់​ទីតាំង រង់ចាំ​ការ​សម្រេច​ពី​ស្ថាប័ន​តុលាការ ព្រមទាំង​តម្រូវ​អោយ​ម្ចាស់​ទីតាំង​ខាងលើ​ឈ្មោះ ឈុ​ន រ​ត្ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ដើម្បី​បន្ត​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ