ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមចាប់​ស្ត្រី​ខ្មែរ​៣​នាក់​ពាក់ព័ន្ធ​ករណី​​ពរ​ពោះ​ជំនួស (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ប្រទេស​វៀតណាម​បាន​ចាប់​ស្ត្រី​ខ្មែរ​៣​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លង​ដែន​ទៅ​ប្រកប​អាជីវកម្ម​ពរ​ពោះ​ជំនួស ដើម្បី​ចេញ​ទៅ​ប្រទេស​ចិន ។ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ប្រទេស​វៀតណាម​បាន​ចាប់​ស្ត្រី​ខ្មែរ​៣​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លង​ដែន​ទៅ​ប្រកប​អាជីវកម្ម​ពរ​ពោះ​ជំនួស ដើម្បី​ចេញ​ទៅ​ប្រទេស​ចិន ។

នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នាំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវ​ការ ។

ស្ត្រី​ទាំង​៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន រួម​មាន ១-​ឈ្មោះ សេង ចិន្ដា ហៅ​ដា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​​ភូមិ​គោល ឃុំ​ទួល​ពេជ្រ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ២-​ឈ្មោះ ភួ​ន ស៊ីនួន ភេទ​ស្រី អាយុ​៣២​ឆ្នាំ និង​៣-​ឈ្មោះ សាត សា​រួន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ សំណុំរឿង​ស្ត្រី​ពរ​ពោះ​ជំនួស​ទាំង​៣​នាក់ កំពុង​ស្ថិត​នៅ​ដំណាក់​អយ្យការ​អម​សាលាដំបូង​សាកសួរ​នៅឡើយ​ទេ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ