ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា «​ស្នាម​អាចម៍រុយ​» មែន​ទេ កុំ​បារម្ភ​ ជា​មួយ​រូប​មន្ត​បែប​ធម្ម​ជាតិ​ងាយៗ

4 ឆ្នាំ មុន

បញ្ហា​ស្នាម​អាចម៍រុយ​លើ​ស្បែក​ភាគច្រើន​បណ្ដាល​មក​ពី​កត្តា​តំណពូជ និង​ការ​ប៉ះពាល់​ត្រូវ​ពន្លឺព្រះអាទិត្យ​ញឹកញាប់​។​ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​អ្នក​អាច​ដោះស្រាយ​បញ្ហា​ស្នាម​អាចម៍រុយ​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្នាម​អាចម៍រុយ ៖ ១. ទឹកក្រូច​ឆ្មារ​ស្រស់…

បញ្ហា​ស្នាម​អាចម៍រុយ​លើ​ស្បែក​ភាគច្រើន​បណ្ដាល​មក​ពី​កត្តា​តំណពូជ និង​ការ​ប៉ះពាល់​ត្រូវ​ពន្លឺព្រះអាទិត្យ​ញឹកញាប់​។​ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​អ្នក​អាច​ដោះស្រាយ​បញ្ហា​ស្នាម​អាចម៍រុយ​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្នាម​អាចម៍រុយ ៖

១. ទឹកក្រូច​ឆ្មារ​ស្រស់ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹកក្រូច​ឆ្មារ​ស្រស់​លើ​ស្នាម​អាចម៍រុយ និង​រង​ចាំ​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​។ បន្ត​អនុវត្ត​រូបមន្ត​នេះ ២​ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​រហូត​ដល់​ស្នាម​អាចម៍រុយ​រលាយ​បាត់​។

២. ល្ហុង​ទុំ ៖ ជាដំបូង​ត្រូវ​កិន​ល្ហុង​ទុំ​អោយ​ក្លាយជា​ល្បាយ​ខាប់​ៗ​សិន សឹម​លាប​វា​ទៅ​លើ​ស្នាម​អាចម៍រុយ រួច​ទុក​ចោល​សម្រាប់​រយៈពេល ១០ នាទី មុន​នឹង​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​រូបមន្ត​នេះ​ម្ដង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រយៈពេល ១ ខែ​។

៣. ខ្ទឹមបារាំង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ខ្ទឹមបារាំង​ជា​បន្ទះ​ក្រាស់​ៗ រួច​យក​មក​ដុស​ថ្នម​ៗ​លើ​ស្នាម​អាចម៍រុយ​ជា​ការ​ស្រេច​។ អនុវត្ត​រូបមន្ត​នេះ​អោយ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​សម្រាប់​រយៈពេល ១ ខែ ឬ​រហូត​ដល់​ស្នាម​អាចម៍រុយ​រលាយ​បាត់​។

៤. ប៉េងប៉ោះ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាង​ប៉េង​បោះ​អោយ​ស្អាត​ជា​មុន​សិន សឹម​កិន​វា​អោយ​ក្លាយជា​ម៉ដ្ឋ​ខាប់​ៗ​រួច​ចាប់ផ្ដើម​លាប​លើ​ស្នាម​អាចម៍រុយ​។ ទុក​ចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ម្ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​។

៥. រមៀត ៖ ដំបូង​ត្រូវ​លាយ​ម្ស៉ៅ​រមៀត​ជាមួយ​ទឹក​ធម្មតា​រហូត​ដល់​ក្លាយជា​ល្បាយ​ខាប់​ៗ​។ បន្ទាប់​មក​លាប​ល្បាយ លើ​ស្នាម​អាចម៍រុយ រួច​ទុក​ចោល​រហូត​ដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ អនុវត្ត​ជា​ប្រចាំ​រហូត​ទទួល​បាន​លទ្ធផល​គាប់ចិត្ត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ