ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ត្រឹមតែ​ខេត្ត​ព្រះ​សីហ​នុ​ទេ​ពេល​នេះ​ខណ្ឌ​ទាំង​១៤​នៅ​ភ្នំពេញ​ចាប់ផ្តើម​លេង​ធម៌​ក្តៅ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​ណែនាំ​អោយ​អភិបាល​ខណ្ឌ​ទាំង​១៤ ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​លើ​ការដ្ឋាន​សាងសង់ ការ​ចាក់​ដី​បំពេញ ការ​បូម​ខ្សាច់ នៅ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​ណែនាំ​អោយ​អភិបាល​ខណ្ឌ​ទាំង​១៤ ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​លើ​ការដ្ឋាន​សាងសង់ ការ​ចាក់​ដី​បំពេញ ការ​បូម​ខ្សាច់ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ត្រួតពិនិត្យ​ពី​បញ្ហា​បច្ចេកទេស និង​ការ​គោរព​តាម​បទដ្ឋាន នគ​រូប​នី​បញ្ញា​តិ​ជា​មុន បើ​ទោះជា​ការដ្ឋាន​សំណង​នោះ​មានកំ​ពស់​២​ទៅ​៣​ជាន់​ក៏​ដោយ ។

លោក​អភិបាល​បាន​ធ្វើការ​ណែនាំ​បែប​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ការ​ពិនិត្យ ការដ្ឋាន​សាងសង់ ការ​ចាក់​ដី​បំពេញ ការ​បូម​ខ្សាច់ គ្មាន​ច្បាប់​អនុញ្ញាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​មានការ​ចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​នូវ​កិច្ចការ​មួយ​ចំនួន ជា​ពិសេស​ការ​ធ្វេសប្រហែស​របស់​អភិបាល​ខណ្ឌ​(​អភិបាល​ខណ្ឌ​ចាស់​១២​ខណ្ឌ​)​ដែល​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ដោយ​ហាក់​មិនសូវ​យកចិត្តទុកដាក់​ទៅ និង​ការ​ណែនាំ​របស់​អភិបាលក្រុង​ពាក់ព័ន្ធ ការ​បើក​ឲ្យ​មាន​ចរាចរណ៍ ចំពោះ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ដែល​មិន​គោរព​តាម​ពេលវេលា​ដែល​បាន​កំណត់​កន្លង​មក គឺ​ការ​អនុវត្ត​នោះ​នូវ​មាន​កម្រិត​នៅឡើយ ។

លោក​អភិបាល​រាជធានី​បាន​លើក​ឡើង​ថា ថ្ងៃនេះ​យើង​តម្រឹម​គ្នា​កន្លែង​ខ្លះ​បើ​ត្រូវធ្វើ​របាយការណ៍ ទៅ​ក្រសួង​ដែនដី គឺ​ទៅ​ក្រសួង​ដែនដី ហើយ​កន្លែង​ខ្លះ​ត្រូវធ្វើ​ទៅ​ក្រសួងមហាផ្ទៃ គឺ​ទៅ​ក្រសួងមហាផ្ទៃ ។ ការ​រំលឹក​រឿង​ទាំង​អស់នេះ ដោយសារ​កន្លង​មក​មានការ​ធ្វេស ប្រហែស​ច្រើន ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ក្នុងថ្ងៃនេះ​ថា អ្វី​ៗ​ទាំងឡាយ ដែល​កើត​មាន​ឡើង ក្នុង​ដែន​សមត្ថកិច្ច អាជ្ញាធរ​ជា​អ្នក​ទទួលខុសត្រូវ ។

លោក​អភិបាល​រាជធានី​ក៏​បាន​លើក​ឡើង​ករណី​ជាក់ស្តែង អំពី​ហេតុការណ៍ ដែល​បាន​កើតឡើង​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ ទៅ​កាន់​អភិបាល​ខណ្ឌ​ទាំងអស់​ឲ្យ​ដឹង​ច្បាស់​ថា អ្នក​ដែល​ទទួលខុសត្រូវ គឺជា​អាជ្ញាធរ​ដែនដី​តែ​ម្តង មិនមែន​មន្ទីរ​ដែនដី​នោះ​ទេ ។

លោក​បញ្ជាក់​ថា បើ​ស្រួល​ពេក​មិន​ដំណើរការ អត់​ទៅ​មុខ មិន​ដើរ យើង​ក៏​មិន​ដាច់​ម៉ាត់​ដែរ បើ​អគារ​នឹង​វា​ជា​បុរី ពីរ​បី​ជាន់ ចេញ​ច្បាប់​ពី​យើង ពី​រាជធានី​ទៅ អោយ​បុក​គ្រឹះ​បណ្តើរ​ៗ ប៉ុន្តែ​ត្រូវ​មានការ​ធានារ បច្ចេកទេស ពី​សេនាធិការ យើង​ច្បាស់លាស់ ថា​មិន​អី​ទេ គាត់​ធ្វើ​ទៅ​កើត អាច​ទៅ​បាន គាត់​គោរព​តាម​បទដ្ឋាន នគ​រូប​នី​បញ្ញា​តិ​ហើយ បច្ចេកទេស​គាត់ មាន​ភាពរឹងមាំ​ហើយ ធានា​បាន​នូវ​ការ​រស់ នៅ​ថ្ងៃ​អនាគត ចឹ​ង​ក៏​យើង​ទៅ​កើត​ដែរ កុំ​បណ្តោយ បើសិន​បណ្តែត​បណ្តោយ វា​ជា​រឿង​មួយ ដែល​ពិបាក​ស្មាន ពាក់ព័ន្ធ​នឹង​បច្ចេកទេស​នោះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ