ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងនោះខ្លាំង! បុរស​ម្នាក់​​លេងនៅមុខ​សាលាខេត្ត​តែម្តង…ដុតចោល

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា ជា​មនុស្ស​ញៀន​ថ្នាំ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ខាង​មុខ​សាលាខេត្ត រួច​ដុត​ម៉ូតូ​បណ្តាល​ឱ្យ​ឆេះ​ខ្ទេច​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ហើយ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ​ដើម្បី​នាំ​យក​ទៅ​សួរនាំ​។ លោក​ឆាង…

ខេត្តបាត់ដំបង ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា ជា​មនុស្ស​ញៀន​ថ្នាំ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ខាង​មុខ​សាលាខេត្ត រួច​ដុត​ម៉ូតូ​បណ្តាល​ឱ្យ​ឆេះ​ខ្ទេច​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ហើយ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ​ដើម្បី​នាំ​យក​ទៅ​សួរនាំ​។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង​បាន​ប្រាប់​ថា បុរស​ដែល​ដុត​កំទេច​ម៉ូតូ​ខ្លួនឯង​នោះ​ឈ្មោះ សៅ សាន អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​សំណង់​បណ្ដោះអាសន្ន​ក្បែរ​ក្លឹ​ប​ជ័យ​ជំនះ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ លោក​អធិការ​បាន​ឲ្យ​ដឹង​ថា ជន​នេះ​ទំនង​ញៀន​ថ្នាំ​ដល់​កំរិត​ផង​ដែរ ទើប​បានជា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ឈប់​ក្បែរ​តោ​ថ្ម​ខាង​មុខ​ខ្លោងទ្វារ​សាលាខេត្ត រួច​ដុត​ម៉ូតូ​នោះ​បណ្តាល​ឱ្យ​ឆេះ​អស់​គ្មាន​សល់ តែ​បន្តិច​ក្រោយមក​ក៏​ត្រូវ​កម្លាំង​របស់​លោក​តាម​ចាប់ខ្លួន​បាន​នាំ​មក​កាន់​អធិការ​ដើម្បី​សួរនាំ​។

បើ​តាម​មន្ត្រី​មូលដ្ឋាន​ដែល​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ជន​នេះ​បាន​ផ្ទុះ​ជម្លោះ​ជាមួយ​ប្រពន្ធ​រហូត​បង្ក​ហិង្សា​ទៅ​លើ​ប្រពន្ធ​ទៀត​ផង​។ មន្ត្រី​ដដែល​បាន​ស្រង់​សំដី​ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់​ឱ្យ​ដឹង​ថា នេះ​មិនមែន​ជា​ជម្លោះ​លើក​ទី​១​នោះ​ទេ គឺ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​។ ប៉ុន្តែ​ពេល​នេះ​បន្ទាប់​ពី​បង្ក​ហឹ​ង្សា​លើ​ប្រពន្ធ​រួច​ហើយ ជន​នេះ​បាន​ជិះ​ម៉ូតូ​យក​ទៅ​ដុត​ចោល​នៅ​ខាង​មុខ​សាលាខេត្ត​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល​តែ​ម្ដង​។

មិន​ទាន់​មាន​ចម្លើយ​បែប​ណា​ពី​ជនសង្ស័យ​ឈ្មោះ​សៅ សាន នៅឡើយ​ទេ ខណ​:​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​។ លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​។ ប៉ុន្តែ​បើ​តាម​គោល​ការ​ណ៏ លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ខាង​នេះ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ